ពុករលួយ

​ប្រទេស​ពុក​រលួយ​បំផុត​ទាំង៥​ នៅ​អាស៊ី តើ​មាន​ប្រទេស​ណា​ខ្លះ?


អំពើ​ពុករលួយ​ គឺ​ជា​បញ្ហា​សកល​លោក ដែល​ត្រូវ​បាន​គេ​បន្ទោស​ថា ជា​ជំងឺ​សង្គម​មួយ​ដែល​បន្ទច់​បង្អាក់​ការអភិវឌ្ឍ​ដោយ​ចីរភាព ជា​កត្តា​ដែល​បង្ក​គម្លាត​មាន-ក្រ ជាដើម។ និយាយ​រួម​ទៅ អំពើ​ពុក​រលួយ​ស្ទើរតែ​ជា​ដើម​ហេតុ​នៃ​បញ្ហា​អវិជ្ជមាន​គ្រប់​រឿង​នៅ​ក្នុង​សង្គម។ តើ​នៅ​ក្នុង​តំបន់​អាស៊ី​នេះ ប្រទេស​ទាំង​៥​ដែល​ជាប់​ឈ្មោះ​ពុក​រលួយ​ជាង​គេ​បំផុត​ មាន​ប្រទេស​ណា​ខ្លះ?
នៅ​អាស៊ី ឥណ្ឌា​ជាប់​ជា​ប្រទេស​ទី១​ដែល​ពុក​រលួយ​ខ្លាំង​ជាង​គេ​បំផុត។
ដោយ

ទស្សនាវដ្ដី Forbes ដ៏​ល្បី​ល្បាញ​របស់​ពិភព​លោក បាន​ចុះ​ផ្សាយ​អត្ថបទ​មួយមាន​ចំណង​ជើងថា "ប្រទេស​ពុករលួយ​ជាង​គេ​បំផុត​ទាំង​៥ នៅ​អាស៊ី" ដោយ​យោង​តាម​របាយការណ៍​អង្កេត​មួយ​របស់​អង្គការ Transparency International។ 

ខាង​ក្រោម​នេះ ជា​បញ្ជី​នៃ​ប្រទេស​ទាំងប្រាំ​ដែល​ពុករលួយ​ជាង​គេ​បំផុត នៅ​អាស៊ី យោង​តាម​អត្រា​នៃ​ការ​សូកប៉ាន់៖ 

១. ឥណ្ឌា - អត្រា​សូក​ប៉ាន់ ៦៩%

នៅ​ក្នុង​ចំណោម​សេវា​សាធារណៈ​ចំនួន​ ៦មុខ មាន​ ៥មុខ ដូច​ជា សាលារៀន មន្ទីរពេទ្យ ឯកសារ​អត្តសញ្ញាណ នគរបាល និង​សេវា​ទឹក​ភ្លើង របាយការណ៍​អង្កេត​រក​ឃើញថា អ្នក​ឆ្លើយ​ជាង​ពាក់​កណ្ដាល និយាយថា ពួកគេ​ត្រូវ​តែ​បង់​សំណូក។ 

ប៉ុន្តែ កិច្ច​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​នេះ ហាក់​ទទួល​បាន​ចំណាប់​អារម្មណ៍​វិជ្ជមាន​ពី​ប្រជាពលរដ្ឋ។ ពលរដ្ឋ ៥៣% យល់​ឃើញថា អ្វី​ដែល​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី កំពុងធ្វើ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​ល្អ។ ពលរដ្ឋ​ ៦៣% ជឿជាក់ថា ការ​ចូលរួម​ពី​ពលរដ្ឋ​សាមញ្ញ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។

| ឥណ្ឌា​គិត​ចែក​លុយ​ឲ្យ​អ្នក​ក្រ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ

២. វៀតណាម - អត្រា​សូក​ប៉ាន់ ៦៥% 

ពលរដ្ឋ​វៀតណាម​ចាត់​ទុក​អំពើ​ពុករលួយ​ ជា​ជំងឺ​រាលដាល។ ក្នុង​ចំណោម​ ១៦ប្រទេស​ដែល​បាន​ធ្វើ​ការអង្កេត ប្រជាជន​វៀតណាម (និង​ម៉ាឡេស៊ី) មាន​ការយល់ឃើញ​អវិជ្ជមាន​ខ្លាំង​ជាង​គេ​បំផុត អំពី​ស្ថានភាព​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ប្រជាជន​ប្រហែល ៦០% គិតថា រដ្ឋាភិបាល​ខ្លួន​​ធ្វើ​ការងារ​នៅ​អន់​ខ្លាំង​ណាស់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

៣. ថៃ - អត្រា​សូក​ប៉ាន់ ៤១%

ប្រទេស​ថៃ រង​ការចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ​ស្ទើរ​តែ​នៅ​គ្រប់​កម្រិត សូម្បី​មន្ត្រី​រដ្ឋាភិបាល ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​យោធា​សព្វ​ថ្ងៃ ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ នា​ឆ្នាំ​២០១៥។ ប៉ុន្តែ ប្រជាជន​ថៃ​ហាក់​មាន​សុទិដ្ឋិនិយម។ ប្រជាជន​តែ ១៤%​ប៉ុណ្ណោះ ដែល​គិតថា អំពើ​ពុក​រលួយ​បាន​កើន​ឡើង​ក្នុង​ពេល​១២​ខែ​ចុង​ក្រោយ​នេះ ហើយ ៧២% គិតថា រដ្ឋាភិបាល​កំពុង​ធ្វើ​បាន​មធ្យម ឬ​ល្អ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ។

៤. ប៉ាគិស្ថាន - អត្រា​សូក​ប៉ាន់ ៤០%

នៅ​ក្នុង​ប្រទេស​ប៉ាគិស្ថាន ប្រហែល ៣ភាគ៤​នៃ​អ្នកចូលរួម​ការអង្កេត យល់ឃើញថា នគរបាល​ភាគច្រើន​បំផុត ឬ​ទាំងអស់ សុទ្ធ​តែ​ពុករលួយ។ ក្នុង​ចំណោម​ប្រជាជន​ដែល​បាន​ទៅ​ជួប​នគរបាល ឬ​តុលាការ មានជិត ៧នាក់​ក្នុង​ចំណោម ១០នាក់ ដែល​ត្រូវ​តែ​ផ្ដល់​សំណូក។ ប្រជាជន​គិត​ថា អំពើ​ពុក​រលួយ​នេះ​មិន​អាច​កែប្រែ​បានទេ ហើយ​មាន​តែ​​ពលរដ្ឋ ១ភាគ៣​ប៉ុណ្ណោះ​ដែល​គិត​ថា ពលរដ្ឋ​សាមញ្ញ​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បាន។

៥. មីយ៉ាន់ម៉ា - អត្រា​សូក​ប៉ាន់ ៤០%

ទោះ​បី​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពី​ឆ្នាំ​២០១៣​ក្ដី អ្នក​ឆ្លើយ​ជាង​ពាក់​កណ្ដាល​ ជឿជាក់ថា នគរបាល​ទាំង​អស់ ឬ​ភាគច្រើន​បំផុត សុទ្ធ​តែ​ពុក​រលួយ ហើយ​ ៤០ភាគរយ គិត​ថា តុលាការ​ពុករលួយ។ ប៉ុន្តែ ពលរដ្ឋ​ហាក់​សុទិដ្ឋិនិយម​ថា អ្វីៗ​អាច​ប្រសើរឡើងវិញ ដោយ​ពលរដ្ឋ​តិច​ជាង​មួយ​ភាគ​បួន​ប៉ុណ្ណោះ ដែល​ជឿថា អំពើ​ពុករលួយ​បាន​កើន​ឡើង​ក្នុង​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ៕




អត្ថបទបន្ទាប់


អគារ​ភ្លោះ Gold Tower ៤២​ជាន់ បំបែក​ឯតទគ្គ​កម្ម​សាងសង់​យូរ​ជាង​គេ​បំផុត​នៅ​កម្ពុជា

ព័ត៌មាន
គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៦ កម្ពុជា​មាន​សំណង់​អគារ​ខ្ពស់ៗ​ដែល​មាន​កម្ពស់​ចាប់​ពី​៥​ជាន់ ដល់ ៥៥​ជាន់ សរុប​ចំនួន ៦៨៥…

កូរ៉េ​ស្ថិត​នៅ​លំដាប់​ទី១​ក្នុង​ចំណោម​ប្រទេស​៥​ដែល​វិនិយោគ​​លើ​​វិស័យ​សំណង់​ច្រើន​ជាង​គេ​នៅ​កម្ពុជា

ព័ត៌មាន
ក្នុង​ចំណោម​ប្រទេស​ទាំង​១៧ ដែល​​បាន​​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា គឺ​មាន​ប្រទេស​តែ​៥​ប៉ុណ្ណោះ ដែល​ជាប់​ចំណាត់​ថ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ