វិស័យហិរញ្ញវត្ថុ

ធនាគារជាតិនៃកម្ពុជា៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជានៅមានកម្រិតខ្ពស់ នឹងអាចធានាការនាំចូលទំនិញបានដល់៧ខែ


ដែលទីផ្សារហិរញ្ញវត្ថុអន្តរជាតិប្រឈមនឹងភាពមិនច្បាស់លាស់ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានគ្រប់គ្រងដោយប្រុងប្រយ័ត្ន ហើយបានគរពូនឱ្យមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែលបានពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងបម្រើដល់ការអនុវត្តនយោបាយរូបិយវត្ថុ។
វិស័យហិរញ្ញវត្ថុ
ដោយ

តួរយ៉ាង ទុនបម្រុងអន្តរជាតិបានកើនដល់២០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះនៅឆ្នាំ២០២២ ពោលគឺទុនបម្រុងអន្តរជាតិកម្ពុជា ក្នុងឆ្នាំ២០២៣ មានកម្រិតខ្ពស់គ្រប់គ្រាន់ដែលស្មើនឹង៧ខែនៃការនាំចូលទំនិញនិងសេវានាគ្រាបន្ទាប់។ ការកើនឡើងទុនបម្រុងអន្តរជាតិ ជាចម្បងនេះ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គឺបណ្តាលមកពីការកើនឡើងនៃប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការកើនឡើងតម្លៃទីផ្សារសម្ពាធ វិនិយោគ ការកើនឡើងប្រាក់បញ្ញើរាជរដ្ឋាភិបាល ការប្រែប្រួលថ្លៃមាសនិងអត្រាប្តូរប្រាក់ និងចំណូលពីការវិនិយោគទុនបម្រុងអន្តរជាតិ។

ជាមួយគ្នានេះ ការវិនិយោគទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជា ត្រូវបានអនុវត្តដោយប្រុងប្រយ័ត្ន និងមានភាពបត់បែនខ្ពស់។ ដ្បិតថាហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ ដោយគោរពតាមសេចក្តីណែនាំការវិនិយោគ និងផ្អែកលើគោលការណ៍គ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។ យ៉ាងណាមិញសេចក្ដីណែនាំការវិនិយោគត្រូវបានធ្វើបច្ចុប្បន្នកម្មចំនួន២លើកនៅឆ្នាំ២០២៣ ដោយបានកែសម្រួលសមាសភាគនៃចំណែកទុនបម្រុងវិនិយោគ និងរូបិយប័ណ្ណ ដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការចាប់យកឱកាសបង្កើនចំណូលពីការប្រែប្រួល នៃអត្រាការប្រាក់នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ៥ឆ្នាំនៃការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញបានរួមចំណែកអ្វីខ្លះក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច?

ព័ត៌មាន
អស់រយៈពេល៥ឆ្នាំហើយ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងធ្វើតេស្ដសាកល្បងយន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បី…

បំណុលឯកជននៅក្នុងប្រព័ន្ធធនាគារកើនដល់ជាង៥៧ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៣

ព័ត៌មាន
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ឥណទានក្នុងវិស័យឯកជនក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងដល់ជាង៥៧ពាន់លានដុល្លារ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ