វិស័យ កសិកម្ម

ស្របពេលថ្លៃដើមផលិតហក់ឡើងខ្ពស់ តើស្រូវគួរហក់ឡើងដល់តម្លៃប៉ុន្មាន ទើបអាចផ្តល់ប្រាក់ចំណេញដល់កសិករ?


ក្នុងស្ថានភាពដែលតម្លៃធាតុចូលកសិកម្មកើនឡើងដល់ទៅប្រមាណ៥០% ក្រុមអ្នកជំនាញបានអំពាវនាវដល់រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មជួយអន្តរាគមន៍រុញច្រានតម្លៃស្រូវជាមធ្យមឱ្យបានលើសពី១,០០០រៀលក្នុងមួយគីឡូក្រាម ដើម្បីការពារកសិករពីការខាតបង់។ បច្ចុប្បន្នកសិករកំពុងប្រឈមនឹងសម្ពាធយ៉ាងខ្លាំងពីការឡើងថ្លៃនៃជី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈ រហូតដល់អ្នកខ្លះចង់បោះបង់ការបង្កបង្កើនផល។
វិស័យ កសិកម្ម
ដោយ

លោក នួន ណារិន្ទដា កសិករធ្វើស្រែនៅខេត្តឧត្តរមានជ័យ បានអះអាងថា លោកកំពុងត្រៀមធាតុចូលកសិកម្មសម្រាប់បង្កបង្កើនទិន្នផលស្រូវនៅខែក្រោយនេះ ប៉ុន្តែអ្វីដែលលោកកត់សម្គាល់ធាតុចូលទាំងអស់នោះកំពុងហក់ឡើងថ្លៃខ្លាំង ដែលជំរុញឱ្យលោកត្រូវចំណាយថ្លៃដើមកើនឡើងប្រមាណ៥០% ខណៈកាលពីឆ្នាំមុនលោកចំណាយថ្លៃដើមអស់ប្រមាណ២លានរៀលក្នុងដីស្រែ១ហិកតាប៉ុណ្ណោះ។ សម្រាប់កសិកររូបនេះ លោកចង់ឱ្យតម្លៃស្រូវឡើងដល់ជាង១,០០០រៀលក្នុងមួយគីឡូក្រាម ទើបអាចជួយឱ្យកសិករទទួលបានប្រាក់ចំណេញខ្លះសម្រាប់ដោះស្រាយជីវភាព។

ជុំវិញបញ្ហានេះ លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា បានលើកឡើងថា កម្លាំងពលកម្ម សេវាកម្ម និងធាតុចូលកសិកម្មដែលកើនឡើង៥០%នាពេលបច្ចុប្បន្ននេះ កំពុងបង្ខំឱ្យកសិករត្រូវបង្កើនទុនផលិតដោយចៀសមិនរួច។ លោកសង្កត់ធ្ងន់ថា ក្នុងកាលទេសៈនេះ តម្លៃស្រូវត្រូវតែលក់បានលើសពី១,០០០រៀល ទើបអាចផ្តល់ ផលចំណេញដល់កសិករ។ ជាមួយគ្នានេះ លោកបានសំណូមពរឱ្យក្រសួងពាណិជ្ជកម្ម និងភាគីពាក់ព័ន្ធជួយពង្រីកការផ្សព្វផ្សាយ និងស្វែងរកទីផ្សារបន្ថែមដើម្បីគាំទ្រដល់អ្នកផលិត។

ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញកាន់តែស៊ីជម្រៅថា បើពិនិត្យលើថ្លៃដើមបច្ចុប្បន្ន តម្លៃស្រូវគួរតែអាចលក់ចេញបានដល់ទៅ២,០០០រៀលក្នុងមួយគីឡូក្រាមទើបកសិករអាចមានជីវភាពធូរធារ។ តែយ៉ាងណាលោកកត់សម្គាល់ឃើញថា មកទល់ពេលនេះសញ្ញា នៃការឡើងថ្លៃស្រូវនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដែលទាមទារឱ្យមានការរុញច្រានការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបឱ្យបានកាន់តែច្រើន ដើម្បីលើកទឹកចិត្តកសិករឱ្យបន្តរបរនេះតទៅទៀត។

សរុបមកកសិករ និងអ្នកជំនាញសុទ្ធតែមើលឃើញថា ប្រសិនបើតម្លៃស្រូវនៅតែបន្តស្ថិតក្នុងរង្វង់ត្រឹម ៧០០រៀលក្នុងមួយគីឡូក្រាម វានឹងក្លាយជាហានិភ័យដ៏ធំ ដែលមិនត្រឹមតែធ្វើឱ្យកសិករខាតបង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជំរុញឱ្យមានការបោះបង់ចោលដីស្រែ និងបង្កើនអត្រាចំណាកស្រុកកាន់តែខ្លាំងឡើងផងដែរ៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អាស៊ាន នៅតែជាទីផ្សារស្នូលរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មនៅត្រីមាសទី១ ហក់ដល់ជិត៥ពាន់លានដុល្លារ

ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន បន្តបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦…

កម្ពុជា មានជំនឿថានឹងអាចសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំនេះ

វិបត្តិប្រេងឥន្ធនៈ ដែលបង្កឡើងដោយជម្លោះនៅតំបន់មជ្ឈិមបូព៌ា បានរុញច្រានឱ្យថ្លៃដឹកជញ្ជូននៅកម្ពុជា ហក់ឡើងប្រមាណ៣០% ដែលជាសម្ពាធបន្ថែមលើថ្លៃដើមផលិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ