ប្រេងឥន្ធនៈ ទីផ្សារប្រេង

ទីផ្សារអាស៊ីអាចនឹងទទួលបានការរក្សាតម្លៃប្រេងឆៅលក្ខណពិសេសពីអារ៉ាប៊ីសាអូឌីត


ក្រុមហ៊ុននាំចេញប្រេងកំពូលរបស់ អារ៉ាប៊ីសាអូឌីត អាចនឹងរក្សាតម្លៃប្រេងឆៅ ដែលគេស្គាល់ថា Arab Light នៅក្នុងស្ថានភាពស្ថិរភាព ឫក៏ប្រែប្រួលបន្តិចបន្តួចសម្រាប់ទីផ្សារអាស៊ី បន្ទាប់ពីបានឡើងថ្លៃអស់ រយៈពេលប្រាំខែ ដោយសារទីផ្សារបានរង្គោះរង្គើក្រោយផ្ទុះបញ្ហាភាពតានតឹងភូមិសាស្ត្រនយោបាយ បង្កឱ្យការផ្គត់ផ្គង់ប្រេងឆៅធ្លាក់ក្នុងស្ថានភាពមិនច្បាស់លាស់ជាមួយនឹងតម្រូវការធ្លាក់ចុះ។
ប្រេងឥន្ធនៈ ទីផ្សារប្រេង
ដោយ

សារព័ត៌មានបរទេសធំៗបានរាយការណ៍ថា ក្រុមហ៊ុនផលិតប្រេងរដ្ឋរបស់ប្រទេសអារ៉ាប៊ីសាអូឌីត គឺក្រុមហ៊ុន ស៊ូឌី អារ៉ាមកូ (Saudi Aramco) អាចនឹងកំណត់តម្លៃលក់ជាផ្លូវការ សម្រាប់ផលិតផលប្រេងឆៅជាមធ្យមរបស់ខ្លួនឲ្យប្រែប្រួលប្រហែល៤ដុល្លារ ក្នុងមួយធុងបារ៉ែល លើតារាងមធ្យមភាគនៃតម្លៃប្រេងឆៅឌូបៃ-អូម៉ង់។

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានកើនឡើងបន្តិចបន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមជីវពលប្រដាប់អាវុធហាម៉ាស ប៉ាឡេស្ទីន លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឱ្យមានការភ័យខ្លាចថា ជម្លោះនេះអាចនឹងកើនឡើងនៅមជ្ឈិមបូព៌ា និងអាចរំខានដល់ការផ្គត់ផ្គង់ប្រេងសកល។

ការកើនឡើងតម្លៃប្រេងហាក់បានធូរស្រាល ក្រោយគ្មានការផ្គត់ផ្គង់រូបវ័ន្តចេញពីទីផ្សារ ខណៈដែលទស្សនវិស័យសម្រាប់កំណើននៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងដ៏ធំបំផុតមួយរបស់ពិភពលោកមិនទាន់មានការប្រែប្រួល។

អ្នកវិភាគម្នាក់បាននិយាយថា ការព្រួយបារម្ភអំពីភូមិសាស្ត្រនយោបាយនៅតែបន្តអូសបន្លាយ នឹងមានហានិភ័យលើការរឹតបន្តឹងការផ្គត់ផ្គង់ ប៉ុន្តែបញ្ហាបន្ទាន់ជាងនេះទៅទៀតនោះ គឺថា ការចម្រាញ់កំពុងចុះខ្សោយ ហើយតម្រូវការប្រេងកំពុងធ្លាក់ចុះ។

តាមប្រក្រតី ក្រុមហ៊ុន ស៊ូឌី អារ៉ាមកូ តែងតែបូមប្រេងលក់ទៅតាមការកំណត់របស់តម្លៃនៅលើទីផ្សារឌូបៃ ប៉ុន្តែមកដល់ពេលនេះការប្រែប្រួលមិនមានអ្វីធំដុំនៅឡើយទេ។

នៅពេលនេះគេដឹងថា តម្លៃនៃដំណើរការចម្រាញ់ប្រេងឆៅដែលទទួលបានពីទីផ្សារប្រេងឆៅនៅឌូបៃធ្លាក់ចុះជាមធ្យមជិត៣ដុល្លារ នៅក្នុងមួយបារ៉ែល នៅខែតុលានេះ។

ដោយឡែកសកម្មភាពនៅរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសចិន ក៏កំពុងកាត់បន្ថយអត្រាដំណើរការមួយផ្នែក ដោយសារតម្រូវការតាមរដូវកាលមានការធ្លាក់ចុះសម្រាប់ផលិតផលប្រេង ដែលចម្រាញ់រួច ដោយសារតែប្រទេសនេះមិនបានចេញកូតាបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលប្រេង៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អ្នកគាំទ្រប៉ាឡេស្ទីន ស្រែកទាមទារឱ្យសភាអាម៉េរិក ឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល

សម្រែងរបស់ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ជាច្រើននាក់បានផ្ទុះឡើងនៅក្នុងសនវការសភាអាម៉េរិក ដោយទាមទារឱ្យរដ្ឋបាលលោក ចូ បៃដិន បញ្ឈប់ការផ្តល់ជំន…

ចិនបន្ធូរបន្ថយច្បាប់គ្រប់គ្រងកាបូនបន្ទាប់ពីតម្លៃហក់ឡើងខ្លាំង ដើម្បីធានាការផ្គត់ផ្គង់នៅរដូវរងា

ប្រទេសចិន បានសម្រេចបន្ធូរបន្ថយច្បាប់គ្រប់គ្រងទីផ្សារកាបូនរបស់ខ្លួន បន្ទាប់ពីតម្លៃបានហក់ឡើងដល់កម្រិតមួយខ្ពស់បំផុត ដើម្បីបង្កភាពងាយស្រួលដល់ម៉ា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ