ជាមួយគ្នានេះ តម្លៃប្រេងបានហក់ឡើងខ្ពស់បំផុតដែរ ក្នុងរយៈពេល ១៣ខែកន្លងចុងក្រោយនេះ ដោយសារតែមានសុទ្ធិដ្ឋិនិយមលើការវិលត្រឡប់មកវិញនូវតម្រូវការប្រើប្រាស់ប្រេងនៅក្នុងពិភពលោក។
សន្ទស្សន៍ភាគហ៊ុន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានកើនឡើងជាង ០,៣% ។ សន្ទស្សន៍ផ្សារហ៊ុននៅកូរ៉េខាងត្បូង ក៏បានកើនឡើងជិត ១%ដែរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនចិនបាន កើនជិត ០,៥% និងហុងកុង កើនជាង ០,២%។
រីឯ នៅផ្សារហ៊ុនជប៉ុនវិញ ក៏បានកើនឡើងជាង ០,៣% ផងដែរ។ ក្រុមអ្នកជំនាញ បាននិយាយថា កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់អាមេរិកជិត ២ទ្រីលានដុល្លារ និងភាវិជ្ជមាននៃដំណឺងវ៉ាក់សាំងនៅតែជាកម្លាំងមួយជំរុញឲ្យទីផ្សារភាគហ៊ុន និងប្រេងបន្ដកំណើន។
តម្លៃប្រេង បន្តបកើនឡើង ដោយទីផ្សារប្រេងឆៅនៅអង់គ្លេសបានកើនឡើងជាង ០,៥% បន្ថែមទៀត ខណៈដែលនៅអាមេរិក ក៏មានការកើនឡើង ជាង ០,៦% ផងដែរ ពោលគឺ តម្លៃប្រេងនៅអង់គ្លេសមានតម្លៃជាង ៦០ដុល្លារក្នុងមួយធុងបារ៉ែល ខណៈដែលនៅអាមេរិកមានក្នុងរង្វង់ប្រមាណ ៥៨ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល៕