ថ្លែងក្នុងសន្និសីទកាសែតស្តីពី៖«ផលិតផលខ្ចប់កាដូសម្រាប់ពិធីបុណ្យចូលឆ្នាំចិន» លោក ទាវ សុខមាន បានឲ្យដឹងថា ក្រុមហ៊ុន Auskhmer បានច្នៃប្រឌិតផលិតផលរបស់ខ្លួនដោយខ្ចប់ជាលក្ខណៈកាដូ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំចិន ដែលមានតម្លៃចន្លោះពី ២៥០ដុល្លារ ទៅ៣ពាន់ដុល្លារក្នុងមួយកញ្ចប់។
លោកបន្តថា នៅពេលសព្វថ្ងៃនេះ កំណើនសេដ្ឋកិច្ចប្រជាជនកម្ពុជា មានការរីកចម្រើន ហើយពួកគាត់ចាប់ផ្តើមចង់បានអ្វីដែលប្លែក ល្អ និងមានគុណភាព ដែលមានលក្ខណៈបែបលោកខាងលិច។ ទន្ទឹមនេះគ្នា នៅពេលបុណ្យចូលឆ្នាំចិនខាងមុខនេះ ប្រាកដជាមានការជួបជុំគ្នា ឬជូនកាដូគ្នាទៅវិញទៅមក រវាងបុគ្គលិក និង ថៅកែ សាច់ញាតិ មិត្តភក្តិ និង អ្នកជាទីស្រឡាញ់ជាដើម។
ផលិតផលជាកាដូរបស់ក្រុមហ៊ុន Auskhmer មានដូចជា៖ ភេសជ្ជៈលំដាប់ Premium មកពីប្រទេសអ៊ីតាលី ដែលរួមមានទឹក ទឹកក្រូច ស្រាវីស្គី និង នំ ដែលនាំចូលពីក្រៅប្រទេសផងដែរ។
ក្រុមហ៊ុន Auskhmer Import Export Co.,Ldt ដែលបង្កើតឡើងតាំងពីឆ្នាំ២០០១មក បាននាំចូល និង ចែកចាយម្ហូប និង ភេសជ្ជៈគ្រប់ប្រភេទ ដែលមានគុណភាពខ្ពស់ ដូចជា៖ សាច់គោអូស្ដ្រាលី និង អាមេរិក សាច់ចៀមអូស្ត្រាលី អយស្ទ័របារាំង ថ្លើមក្ងាន ពងត្រីកាវីយ៉ា ផលិតផលគ្រឿងផ្សំដុតនំ ឈីស ស្រាបៀរពីប្រទសបែលហ្សីក រួមមានស្រាក្រហម និង ស្រាវីស្គីជាច្រើនមុខ ជាពិសេស នៅដើមឆ្នាំនេះ ក្រុមហ៊ុនទទួលបានសិទ្ធិផ្តាច់មុខនាំចូលស្រាវីស្គីម៉ាក Macallan ដែលជាស្រាលំដាប់ថ្នាក់អន្តរជាតិលក់ដាច់ជាងគេទី២នៅលើពិភពលោក។
លោកអ្នកអាចទំនាក់ទំនងជាវនៅ ហាង The Providore ស្ថិតនៅផ្ទះលេខ៦៧ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាប់របងសាលាបឋមសិក្សាសុធារស ឬទំនាក់ទនងលេខទូរស័ព្ទ ០៩៥ ៩០ ៧៨ ៧៩ ឬមួយក៏ទំនាក់ទំនងក្រុមហ៊ុនដោយផ្ទាល់ ស្ថិតនៅផ្ទះលេខ ៥២១ ផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ឬលេខទូរស័ព្ទ ០១២ ៦៩៨ ១០០, ០៩២ ២១៤ ៦២៣, ០២៣ ៩០០ ៩៧៦។ ខេត្តសៀមរាប ទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៦៨៦ ១៥៦, ០១៧ ៧៦៨ ៦៥១ ឬ ០៦៣ ៧៦០ ៣៨៦។ សាខាខេត្តព្រះសីហនុ ទំនងទំនងលេខទូរស័ព្ទ ០១៧ ៦៦៥ ១៨៤,០១៧ ៩១៦ ៨៩៨៕