បើយោងតាមរបាយការណ៍ខាងលើ ទេសចរជនជាតិអូស្ត្រាលី គឺជាអ្នកចាយលុយច្រើនជាងគេបំផុត នៅពេលដើរលេងនៅប្រទេសវៀតណាម កាលពីឆ្នាំទៅមិញ បន្ទាប់មក គឺទេសចររុស្ស៊ីដែលស្ថិតនៅលំដាប់លេខរៀងទីពីរ និងទេសចរអាមេរិក ។
ជាមធ្យម ទេសចរអូស្ត្រាលីម្នាក់ចាយលុយ ១.៥៧០ដុល្លារអាមេរិក នៅពេលដើរលេងធ្វើទេសចរណ៍នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំ២០១៨ ចំណែកទេសចរណរុស្ស៊ីម្នាក់ៗ គឺចាយ ១.៤៦០ដុល្លារអាមេរិក, ទេសចរអាមេរិកម្នាក់ៗ ចាយ ១.៣៩៥ដុល្លារអាមេរិក, ទេសចរកូរ៉េខាងត្បូង ចាយ ១.១២០ដុល្លារអាមេរិក និង ទេសចរអង់គ្លេសចាយ ១.០៩៤ដុល្លារអាមេរិក។
បើនិយាយពីចំនួនអ្នកទេសចរដែលមកលេងប្រទេសវៀតណាមវិញ ចិនគឺឈរនៅលើគេបំផុត ដោយកាលពីឆ្នាំ២០១៨ ទេសចរចិនដែលមកលេងវៀតណាមមានចំនួន ៤,៩លាននាក់ ប៉ុន្តែ ទេសចរចិនម្នាក់ចាយត្រឹមតែ ៨១៨ដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺស្ថិតនៅលេខរឿងទី៨ ក្នុងចំណោមទីផ្សារទេសចរណ៍ដែលចាយលុយច្រើនបំផុតទាំង ១០ របស់វៀតណាម ។
វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានការរីកចម្រើនលឿនបំផុតក្នុងវិស័យទេសចរណ៍ ដោយឆ្នាំទៅមិញ (ឆ្នាំ២០១៨) ទេសចរបរទេសដែលមកលេងប្រទេសវៀតណាមមានចំនួន ១៥,៥លាននាក់ កើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៧ ។
ឆ្នាំ២០១៨នេះដែរ ចំណូលទេសចរណ៍ដែលបានមកពីទេសចរបរទេសរបស់វៀតណាម សម្រេចបាន ១៦,៥ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៦០% នៃចំណូលសរុបពីវិស័យទេសចរណ៍៕ (ប្រភព៖ VN Express International)