អូស្ត្រាលី-ឥណ្ឌា-កូវីដ-១៩

ពលរដ្ឋ​អូស្ត្រាលី​ដែលធ្វើដំណើរត្រឡប់មក​ពីឥណ្ឌា​ អាចប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំ


ពលរដ្ឋអូស្រ្តាលី​ដែល​វិលត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌា​ មក​ប្រទេស​កំណើតវិញ អាច​ប្រឈមនឹងការជាប់ពន្ធនាគារ​រយៈពេល ៥ឆ្នាំ និង​ការ​ផាក​ពិន័យ ​បន្ទាប់​ពី​រដ្ឋាភិបាលអូស្ត្រាលី បាន​ចេញច្បាប់ដាក់​​ការ​​ធ្វើដំណើរ​មកពីប្រទេសឥណ្ឌា​ចូល​មក​​អូស្ត្រាលី ជា​អំពើ​ខុសច្បាប់ ជាបណ្តោះអាសន្ន ។
ពលរដ្ឋ​អូស្ត្រាលី​ដែលធ្វើដំណើរត្រឡប់មក​ពីឥណ្ឌា​ អាចប្រឈមនឹងការជាប់ពន្ធនាគារ ៥ឆ្នាំ
ដោយ

យោងតាម​សារព័ត៌មានអង់គ្លេស ប៊ីប៊ីស៊ី ក្រសួង​សុខាភិបាល​អូស្ត្រាលី បាន​និយាយ​ថា សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​សមាមាត្រនៃប្រជាជន​នៅ​ក្នុង​ការធ្វើ​ចត្តាឡីស័ក ដែល​បាន​ឆ្លង​ជំងឺ កូវីដ-១៩ នៅ​ក្នុង​ប្រទេសឥណ្ឌា ។

កាលពី​ដើម​សប្តាហ៍នេះ ប្រទេស​អូស្ត្រាលី​បាន​ហាមឃាត់​រាល់​ការហោះហើរ​មក​ពី​ប្រទេស​ឥណ្ឌា ។​

នៅក្នុង​ប្រទេស​ឥណ្ឌា សព្វថ្ងៃ មាន​ប្រជាជន​អូស្ត្រាលី​ប្រមាណ ៩ពាន់​នាក់ ដែល​ក្នុង​នោះ ៦០០​នាក់ ត្រូវ​បាន​កំណត់ថា​ជា​ជន​ងាយរងគ្រោះ ។

សារព័ត៌មាននៅក្នុង​ប្រទេស​អូស្ត្រាលី បាន​ផ្សាយថា នេះ​ជា​លើកទី​១​ហើយ ដែលប្រជាជនអូស្រ្តាលីត្រូវបានគេចាត់ទុកថា​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ដោយសារតែ​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់ចូល​ប្រទេស​កំណើត​របស់ខ្លួន​វិញ ។

វិធានការដ៏តឹងរ៉ឹងនេះ ធ្វើឡើងជាបណ្ដោះអាសន្ន​ប៉ុណ្ណោះ ហើយ​ក្រសួងសុខាភិបាល​អូស្ត្រាលី​បាន​និយាយថា សេចក្ដីសម្រេចនេះនឹង​ត្រូវ​ពិនិត្យ​សើរើ​ឡើងវិញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០២១ ។ 

ដូច្នេះ ចាប់ពីតាំងពីថ្ងៃចន្ទ ទី២៦ មេសា មក ពលរដ្ឋ​អូស្ត្រាលី​ណា​ដែល​បាន​ស្នាក់នៅក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល ១៤ថ្ងៃ គិត​ត្រឹមថ្ងៃ​គ្រោង​ចូលមកដល់ក្នុងប្រទេស​អូស្ត្រាលី នឹងត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​អូស្ត្រាលីទេ ។ 

ការមិនអនុវត្តតាមច្បាប់ថ្មីបណ្ដោះអាសន្ននេះ អាច​នឹងត្រូវប្រឈមនឹងការជាប់ទោស​ដាក់​ពន្ធនាគារ ដល់ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ជាង ៦ម៉ឺនដុល្លារអូស្ត្រាលី ឬជាប់ទោសផង និងពិន័យផង ។

ប្រទេសឥណ្ឌា​មាន​អ្នកឆ្លង​កូវីដ-១៩ កើនឡើងដល់ ១៩លាននាក់ហើយ ក្នុងនោះអ្នកស្លាប់​មានចំនួនសរុប ២សែននាក់ ។ ក្នុង​អំឡុងសប្ដាហ៍មុននេះ ករណីឆ្លងថ្មីនៅឥណ្ឌា បានកើនឡើង​លើស ៣០ម៉ឺននាក់ ក្នុងមួយថ្ងៃ ៕




អត្ថបទបន្ទាប់


ពលរដ្ឋភូមាចុះផ្លូវដើរក្បួនធ្វើបាតុកម្មក្នុងថ្ងៃគម្រប់៣ខែនៃរដ្ឋប្រហារដោយយោធា

ព័ត៌មាន
អស់រយៈពេល ៣ខែមកហើយ បើគេរាប់មកដល់ថ្ងៃសៅរ៍ទី១ឧសភានេះ ដែលរដ្ឋាភិបាលលោកស្រី ស៊ូជីត្រូវបានក្រុមយោធាភូមាធ្វើរដ្ឋប្រហារ។ នៅថ្ងៃនេះផងដែរ ពលរដ្…

រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧៣០នាក់បន្ថែមទៀតខណៈអ្នកស្លាប់សរុបកើនដល់ជាង១០៣នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០២ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៧៣០នាក់បន្ថែមទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ