ប្រទេសអូស្ត្រាលីសម្លឹងឃើញការរីកចម្រើនខាងរថយន្តអគ្គិសនី

អូស្ត្រាលីសម្លឹងចាប់យកឧស្សាហកម្មរថយន្តអគ្គិសនី ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់ខ្លួន


ប្រទេសអូស្ត្រាលីនឹងបង្កើតឧស្សាហកម្មក្នុងស្រុក ដើម្បីស្វែងរកលោហធាតុពាក់ព័ន្ធមួយចំនួនសម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ក្នុងបំណងធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលពឹងផ្អែកលើការជីកយករ៉ែ និងឥន្ធនៈហ្វូស៊ីល។ រដ្ឋាភិបាលអូស្ត្រាលីរំពឹងទុកថា ការបង្កើតឧស្សាហកម្មនេះ នឹងបង្កើតបានការងារជាច្រើនកន្លែងសម្រាប់ពលរដ្ឋអូស្ត្រាលី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុននីកេអេស៊ា។
ប្រទេសអូស្ត្រាលីសម្លឹងឃើញការរីកចម្រើនខាងរថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនផលិតសម្ភារៈអាគុយ អូសវ៉ូល (Austvolt) បានបើកមន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍មួយកាលពីថ្ងៃពុធ ទី២៣ ខែសីហានៅក្នុងទីក្រុងបេនលី (Bentley) នៅរដ្ឋអូស្រ្តាលីខាងលិច (Western Australia) នៃប្រទេសអូស្ត្រាលី។

ស្ថិតនៅក្រោមការជួយផ្ដល់មូលនិធិចំនួនជិត ២លានដុល្លារអាមេរិក ពីរដ្ឋាភិបាលក្នុងតំបន់នេះ មន្ទីរពិសោធន៍របស់ក្រុមហ៊ុន អូសវ៉ុល នឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះអាច ពន្លឿនការអភិវឌ្ឍសម្ភារៈអាគុយម្យ៉ាងហៅថា ភីខេម (pCAM) ជាផ្នែកដ៏សំខាន់មួយនៃអាគុយរថយន្តអគ្គិសនី។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយបានឱ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលីនៅរដ្ឋអូស្ត្រាលីខាងលិច គឺ លោក រ៉កជឺ ឃូក (Roger Cook) បានពណ៌នាការបើកដំណើរមន្ទីរពិសោធន៍នេះថាជា «ជំហានដ៏សំខាន់មួយ» ឆ្ពោះទៅរកការកសាងរោងចក្រផលិតខ្នាតធំមួយរបស់ក្រុមហ៊ុន អូសវ៉ូល។
រោងចក្រនេះត្រូវបានគេរំពឹងថា នឹងផលិតបានសម្ភារៈអាគុយភីខេមចំនួន៤ម៉ឺនតោនក្នុងមួយឆ្នាំ ដែលគ្រប់គ្រាន់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនីបានរាប់ពាន់គ្រឿង ហើយលោក ឃូក បាននិយាយថា ផលិតកម្មនេះនឹងបង្កើតបានការងារក្នុងស្រុករាប់រយកន្លែង។
គម្រោងនេះបានកើតឡើងបន្ទាប់ពីលោក រីឆាដ ម៉ាឡិស (Richard Marles) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិរបស់អូស្ត្រាលីបានធ្វើទស្សនកិច្ចកាលពីខែឧសភាទៅកាន់ទីក្រុងហ្គីឡុង (Geelong) នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីជាកន្លែង ដែលឧស្សាហកម្មបញ្ចូលថាមពល Recharge Industries គ្រោងនឹងចាប់ផ្តើមសាងសង់រោងចក្រអាគុយនៅទីនោះ។
ទីក្រុង ហ្គីឡុង ធ្លាប់ជាកន្លែងរបស់រោងចក្រដំឡើងរថយន្ត Ford Motor ដែលមានបុគ្គលិកប្រហែល ៩០០នាក់ ហើយឧស្សាហកម្ម Recharge Industries ដែលជាអង្គភាពនៃមូលនិធិវិនិយោគរបស់សហរដ្ឋអាមេរិកនោះកំពុងសម្លឹងឃើញការប្រែក្លាយទីក្រុងនេះឱ្យទៅជាមជ្ឈមណ្ឌលឧស្សាហកម្មថ្មីមួយ។
លោក ម៉ាឡិស បាននិយាយក្នុងដំណើរទស្សនកិច្ចរបស់លោកនៅពេលនោះថា នេះគឺជាការផលិតអាគុយជាលើកដំបូងសម្រាប់ប្រទេសអូស្ត្រាលី ហើយវាគឺជាវត្ថុដ៏សំខាន់បំផុតមួយដែលឧស្សាហកម្ម អូស្ត្រាលីបានតាមស្វែងរកជាយូរមកហើយ។
ក្រុមហ៊ុន Recharge Industries គ្រោងនឹងសាងសង់រោងចក្រ ដែលអាចផលិតថាមពលប្រចាំឆ្នាំបាន៣០ជីហ្គាវ៉ាត់ម៉ោង ដែលវាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អាគុយដល់រថយន្តអគ្គិសនីប្រហែល ៣០ ម៉ឺន គ្រឿង។ រោងចក្រនេះនឹងចាប់ផ្ដើមសាងសង់នៅរង្វង់ខែឧសភា ឆ្នាំ២០២៤ ហើយនឹងចាប់ផ្ដើមដំណើរការផលិតកម្មចាប់ពីឆ្នាំ២០២៥ជាមួយការរំពឹងថានឹងអាចផ្ដល់កន្លែងការងារបានចំនួនជាង២ពាន់៥រយកន្លែង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចិន Evergrande បានធ្លាក់ចុះជិត៩០% នៅថ្ងៃបើកជួញដូរដំបូង ក្រោយផ្អាកជាង១៧ខែ

ភាគហ៊ុនរបស់ក្រុមហ៊ុនចិន អេវើក្រេន គ្រុប (Evergrande Group) ដែលជាក្រុមហ៊ុនជាប់ជំពាក់បំណុលរាប់រយពាន់លានដុល្លារនោះ បានបើកឲ្យមានការជួញ…

អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើនឹងរដ្ឋមន្ត្រី

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការតែងតាំងទី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ