Tesla និងការបោះទុនវិនិយោគ

Tesla នឹងបោះទុនវិនិយោគ ១៨៨ លានដុល្លារ ដើម្បីពង្រីករោងចក្រនៅទីក្រុង សៀងហៃប្រទេសចិន


ក្រុមហ៊ុន Tesla គ្រោងនឹងវិនិយោគ ១៨៨លានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតក្នុងរោងចក្ររបស់ខ្លួន នៅទីក្រុង សៀងហៃ ប្រទេសចិន ហើយនឹងបង្កើនបុគ្គលិកបន្ថែមចំនួន ៤ពាន់នាក់ទៀត ពោល គឺក្រោយការវិនិយោគបន្ថែមនេះ រោងចក្ររបស់ Tesla នៅសៀងហៃ អាចផ្តល់ការងារដល់មនុស្សជិត២ម៉ឺននាក់ឯណោះ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រូបភាពតំណាង៖ Tesla នឹងបោះទុនវិនិយោគ ១៨៨ លានដុល្លារ នៅសៀងហៃចិន
ដោយ

យោងតាមឯកសារដែល Tesla បានបង្ហាញ ក្រុមហ៊ុនមានផែនការពង្រីកសមត្ថភាពផលិត ប៉ុន្តែមិនបានបញ្ជាក់ថា តើការពង្រីកសមត្ថភាពផលិតនេះ នឹងត្រូវបានកើនឡើងក្នុងកម្រិតប៉ុន្មាននោះទេ។ ទន្ទឹមនេះ រោងចក្រក៏មិនមានការផ្លាស់ប្តូរការផលិតចំពោះ ម៉ូដែលរថយន្តដែលរោងចក្របាននិងកំពុងផលិតនាពេលបច្ចុប្បន្ននេះទេ។

រោងចក្ររបស់ Tesla នៅសៀហៃ ត្រូវបានរចនាឡើង ដើម្បីបង្កើតការផលិតរថយន្តរហូតដល់ ៥០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ននេះ វាមានសមត្ថភាពផលិតរថយន្ត Model 3 និង Model Y ក្នុងចំនួន ៤៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំរួចទៅហើយ។ ទិន្នន័យសមាគមរថយន្តដឹកអ្នកដំណើរចិនបានបង្ហាញថា នៅក្នុងខែតុលា Tesla បានលក់រថយន្តដែលផលិតនៅប្រទេសចិនចំនួនជិត ៥ម៉ឺន ៥ពាន់គ្រឿង រួមទាំងការនាំចេញជាង ៤ម៉ឺនគ្រឿង។

គួរឱ្យកត់សម្គាល់ថា ការលក់របស់ក្រុមហ៊ុននេះនៅប្រទេសចិនកំពុងកើនឡើង បើទោះបីជាកំពុងរងសម្ពាធដែលកំពុងកើតមាន បន្ទាប់ពីមានវិវាទរវាងអ្នកប្រើប្រាស់លើសុវត្ថិភាពផលិតផល និងការត្រួតពិនិត្យអំពីរបៀបដែលក្រុមហ៊ុនគ្រប់គ្រងទិន្នន័យក៏ដោយ។ សូមជម្រាបថា ជុំវិញបញ្ហានេះ Tesla កាលពីខែមុន បាននិយាយថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងមជ្ឈមណ្ឌលទិន្នន័យដាច់ដោយឡែកមួយនៅក្នុងទីក្រុងសៀងហៃ ដើម្បីរក្សាទុកទិន្នន័យក្នុងមូលដ្ឋានរបស់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា រោងចក្រផលិតរថយន្តអគ្គិសនី Tesla នៅសៀងហៃត្រូវបានគ្រប់គ្រង និងកាន់កាប់ភាគហ៊ុនទាំងស្រុងដោយក្រុមហ៊ុន Tesla តែម្ដង ហើយជារោងចក្រផលិតរថយន្តដឹកអ្នកដំណើរបរទេសដំបូង និងតែមួយគត់នៅក្នុងប្រទេសចិន ដែលត្រូវបានលើកលែងពីអាជ្ញាធរចិន ដោយមិនចាំបាច់មានការវិនិយោគរួមគ្នា៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនប្រាប់អាមេរិកឲ្យឈប់ភាន់ច្រឡំតទៅទៀត ពាក់ព័ន្ធនឹងរឿងកោះតៃវ៉ាន់

ព័ត៌មាន
ក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍ទី២៥វិច្ឆិកា ក្នុងសន្និសីទប្រចាំថ្ងៃរបស់ខ្លួន បានអះអាងដដែលជាដដែលថា បញ្ហាកោះតៃវ៉ាន់គឺជារឿងផ្ទៃក្នុងរបស…

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកម្ពុជា៖ វិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្ដានុពល និងតម្លៃទាបសម្រាប់ការវិនិយោគ

ព័ត៌មាន
បន្ទាប់ពីមានសេដ្ឋកិច្ចដាំក្បាលចុះខ្លាំងដោយសារវិបត្តិកូវីដ១៩ នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំក្រោយ ត្រូវបានរំពឹងថានឹងស្ទុះងើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ