អូស្ត្រាលីថាគ្មានការប្តូរឈ្មោះការិយាល័យតៃវ៉ាន់ទេ

អូស្ត្រាលីមិនប្តូរឈ្មោះការិយាល័យតំណាងកោះតៃវ៉ាន់ឡើយ ហើយបន្តប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ


អូស្ត្រាលីមិនមានបំណងប្តូរឈ្មោះការិយាល័យតំណាងរបស់កោះតៃវ៉ាន់នៅក្នុងប្រទេសខ្លួននោះទេ ហើយទីក្រុងកង់បេរ៉ា នៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយផងដែរ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះ ចំពេលមានភាពតានតឹងក្នុងទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង។
: អូស្ត្រាលីថាគ្មានការប្តូរឈ្មោះការិយាល័យតៃវ៉ាន់ទេ
ដោយ

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អន្តរជាតិ អង់គ្លេស លោកស្រី អេ​នី​ម៉ា​រី ទ្រី​វី​ល​យ៉ា​ន (Anne-Marie Trevelyan) បាន​សរសេរ​នៅ​លើ​សារ Twitter របស់​លោកស្រី​ថា អង់គ្លេស​នឹង​ស្នើ​សុំ​ឱ្យ​ចូលរួម​ក្នុង​ការពិគ្រោះ​យោបល់​របស់ EU នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។ អង់គ្លេស​ធ្វើ​បែប​នេះ គឺ​ដើម្បី​ធានា​បាន​ថា អង់គ្លេស​ប្រឆាំង​ដាច់ខាត​ទៅ​នឹង​ការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច ទាក់ទិន​នឹង​ពាណិជ្ជកម្ម​រវាង​គ្នា​។

ទោះបី​អង់គ្លេស​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ទៅ​ហើយ​ក្តី ប៉ុន្តែ​ដើម្បី​ធានា​បាន​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​ស្មើភាព នឹង​លុប​បំបាត់​វប្បធម៌​ដាក់​ការ​បង្ខិតបង្ខំ​ផ្នែក​សេដ្ឋកិច្ច អង់គ្លេស​សម្រេច​ចូលរួម​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដើម្បី​ផ្តល់​យោបល់​លើ​សំណុំរឿង​ខាងលើ​។ ក្រៅ​តែ​ពី​អង់គ្លេស ក៏​មាន​ដែរ សហរដ្ឋអាមេរិក អូស្ត្រាលី និង​តៃវ៉ាន់ សុទ្ធសឹងតែ​បង្ហាញ​ការ​តាំងចិត្ត​ចង់​ចូលរួម​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​រវាង​ប្រទេស​លី​ទុ​យ​អា​នី និង​ប្រទេស​ចិន​។

បើ​តាម​និ​តិ​វិធី អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នឹង​ទុក​ពេល​ឲ្យ​ភាគី​ទាំងអស់​ចំនួន ៦០​ថ្ងៃ​ដើម្បី​ប្រជុំ​ពិភាក្សា ពិគ្រោះ​យោបល់ និង​ឈាន​ទៅ​រក​ដំណោះស្រាយ ប៉ុន្តែ​ប្រសិនបើ​គ្មាន​ភាគី​ណាមួយ ឈាន​ដល់​ដំណោះស្រាយ​ទេ សហភាព​អឺរ៉ុប​នឹង​ចាប់ផ្តើម​ដើរតួ​នាទី​ដោះស្រាយ​ជម្លោះ​ជា​ផ្លូវការ​តាម​រយៈ​ការ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​សិក្សាការ​ចោទប្រកាន់​ទៅ​លើ​ប្រទេស​ចិន​។

គួរ​រំឭក​ថា កាលពី​ចុង​ខែមករា​ឆ្នាំ​នេះ សហភាព​អឺរ៉ុប​បាន​នាំ​យក​សំណុំរឿង​ដែល​ចិន​បិទ​ខ្ទប់​ការ​នាំ​ចូល​ផលិតផល​របស់​ប្រទេស​លី​ទុ​យ​អា​នី ដែល​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អឺរ៉ុប​មួយ​ដែរ ទៅ​កាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ សហភាព​អឺរ៉ុប​បាន​ប្ដឹង​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា កំពុង​ធ្វើ​ឲ្យ​ខូច​ដល់ទី​ផ្សារ​រួម​របស់​តំបន់​អឺរ៉ុប​ទាំង​២៧​ប្រទេស​។ មិនយូរ​ប៉ុន្មាន​អូស្ត្រាលី​បាន​ប្រកាស​ចង់​ចូលរួម​ជាមួយ​អឺរ៉ុប ដើម្បី​គាំទ្រ​លី​ទុ​យ​អា​នី ដែរ​។

សូម​បញ្ជាក់​ថា ប្រទេស​លី​ទុ​យ​អា​នី កំពុង​ស្ថិត​ក្រោម​សម្ពាធ​ពាណិជ្ជកម្ម​ពី​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង ចាប់តាំងពី​ពេល​ដែល​ប្រទេស​នៅ​អឺរ៉ុប​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​កោះ​តៃវ៉ាន់​មាន​ការិយាល័យ​តំណាង​នៅ​ក្នុង​ប្រទេស​ខ្លួន ក្រោម​ឈ្មោះ​ថា តៃវ៉ាន់ ជំនួស​ឲ្យ​ការ​ប្រើ​ឈ្មោះ​ថា «​កោះ​តៃវ៉ាន់​នៃ​ប្រទេស​ចិន​»​។ ចិន​បាន​បន្ទាប​ទំនាក់ទំនង​ការទូត និង បាន​រាំង​ខ្ទប់​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​លី​ទុ​យ​អា​នី​។ 

ជាង​នេះ​ទៅ​ទៀត ប្រទេស​ចិន​កំពុង​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​អន្តរជាតិ ឱ្យ​បោះបង់​ចោលការ​ប្រើប្រាស់​ផលិតផល​ពី​ប្រទេស​លី​ទុ​យ​អា​នី នៅ​ក្នុង​ការ​ផលិត​របស់​ពួក​គេ ដើម្បី​នាំ​ចេញ​ទំនិញ​មក​ទីផ្សារ​ចិន​។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​អាច​ប្រឈម​នឹង​ការ​រឹត​បន្តឹង​ការ​នាំ​ចូល​៕

None



អត្ថបទបន្ទាប់


ជប៉ុនផ្ដល់ជំនួយថវិកាដល់សាលាក្ដីខ្មែរក្រហមច្រើនគេជាមួយទឹកប្រាក់ ៨៨លានដុល្លារអាមេរិក

មន្ត្រីនាំពាក្យក្រសួងសាលាក្ដីខ្មែរក្រហម បានអះអាងថា គិតមកទល់ពេលនេះ សាលាក្ដីខ្មែរក្រហមបានទទួលជំនួយទឹកប្រាក់សរុប៣៣០លានដុល្លារអាមេរិកដើម្បីដំ…

ចិនបើកឲ្យមានអ្នកចូលទស្សនាកីឡាអូឡាំពិកច្រើនជាងមុន ក្រោយបានគ្រប់គ្រងពេញដៃលើកូវីដ១៩

គណៈកម្មាធិការរៀបចំកីឡាអូឡាំពិករដូវរងានៅប្រទេសចិន បានសម្រេចអនុញ្ញាតឲ្យមានអ្នកចូលទស្សនាការប្រកួតកីឡាអូឡាំពិកច្រើនជាងមុន ក្រោយស្ថានភាពកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ