សហភាពអឺរ៉ុបនិយាយថា ចិនត្រូវដោះស្រាយភាពមិនប្រាកដ

ប្រធានក្រុមធុរកិច្ចសហភាពអឺរ៉ុបនិយាយថា ចិនត្រូវដោះស្រាយភាពមិនប្រាកដប្រជាសេដ្ឋកិច្ចរបស់ខ្លួនជាបន្ទាន់


ប្រធានផ្នែកសម្របសម្រួលធុរកិច្ចអឺរ៉ុបដ៏មានឥទ្ធិពលនៅក្នុងប្រទេសចិនបាននិយាយថា ទីក្រុងប៉េកាំងចាំបាច់ត្រូវផ្ញើសារច្បាស់លាស់មួយអំពីរបៀបដែលខ្លួនមានផែនការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងផ្តល់ភាពច្បាស់លាស់ពីការបង្រ្កាបសន្តិសុខជាតិដែលធ្វើឲ្យសហគមន៍ធុរកិច្ចបរទេសមានបន្ទិលសង្ស័យពីបញ្ហាទាំងនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
សហភាពអឺរ៉ុបនិយាយថា ចិនត្រូវដោះស្រាយភាពមិនប្រាកដ
ដោយ

ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះមានកំណើនសេដ្ឋកិច្ចក្នុងល្បឿនយឺតនៅក្នុងត្រីមាសទី២ឆ្នាំនេះជំរុញឱ្យក្រុមមេដឹកនាំកំពូលៗសន្យាថានឹងគាំទ្រគោលនយោបាយបន្ថែមទៀត និងបង្ខំឱ្យក្រុមអ្នកវិភាគបន្ទាបការព្យាករពីកំណើនរបស់ពួកគេសម្រាប់ឆ្នាំនេះ។
លោក ចេន អេស្កេឡឹន (Jens Eskelund) ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំប្រទេសចិនបានប្រាប់ រ៉យទ័រថា ពួកគេមានការសង្ស័យពីកន្លែងដែលប្រទេសចិននឹងត្រូវទៅដូច្នេះហើយលោកគិតថាវាជាបញ្ហាបន្ទាន់ដែលត្រូវពន្លត់ការសង្ស័យ និងដោះស្រាយភាពមិនច្បាស់លាស់ទាំងនេះ។

លោក អេស្កេឡឹន បានបន្ថែមក្នុងបទសម្ភាសន៍មួយនៅឯទីស្នាក់ការកណ្តាលសភាពាណិជ្ជកម្មក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទថា នៅប៉ុន្មានខែខាងមុខទៀតនេះពួកគេជឿថាវាពិតជាមានសារៈសំខាន់ណាស់ទាក់ទងនឹងការកសាងទំនុកចិត្តឡើងវិញចំពោះមាគ៌ាអនាគតរបស់ប្រទេសចិន។
ការ ធ្លាក់ ចុះ សេដ្ឋកិច្ច ដ៏ អូស បន្លាយ របស់ ប្រទេស ចិន នៅ ឆ្នាំ នេះបាន កើត ឡើង ចំ ពេល មាន ការ ធ្លាក់ ចុះ តម្រូវ ការ ទាំង ក្នុងប្រទេសនិងជាសកល វិបត្តិ អចលន ទ្រព្យ និង កំណើន អ្នក អត់ ការងារ ធ្វើ។
កំណើនយឺតនេះក៏បានកើតឡើងស្របគ្នានឹងការបង្កើនអន្តរាគមន៍របស់រដ្ឋទៅលើវិស័យឯកជននៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយបានបង្ក្រាបលើវិស័យបច្ចេកវិទ្យា ការអប់រំ សុខភាព និងផ្នែកសវនកម្មព្រមទាំងការបង្កើនការត្រួតពិនិត្យទំនាក់ទំនងអាជីវកម្មបរទេសផងដែរ។
ទន្ទឹមនឹងនោះដែរ ក្រុមមេដឹកនាំបានប្តេជ្ញាគាំទ្រកាន់តែច្រើនឡើងចំពោះសហគ្រិនឯកជនដែលកំពុងជួបបញ្ហា និងបានអំពាវនាវឱ្យមានការវិនិយោគបរទេសបន្ថែមទៀតប៉ុន្តែទំនុកចិត្តនៅតែមានកម្រិតទាបដដែល។
ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាអក្សរថា ទីផ្សារដ៏ធំរបស់ប្រទេសចិននៅតែមានសក្តានុពលនិងឱកាសនៃកំណើនដ៏ធំជាដដែល ហើយថាប្រទេសចិននឹងបន្តពង្រីកការចូលដល់ទីផ្សារ បន្តធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែទូលំទូលាយ និងបន្តការពារសិទ្ធិនិងផលប្រយោជន៍របស់សហគ្រិនស្របតាមច្បាប់។
លោក អេស្កេឡឹន ដែលជាប្រធានតំណាងសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនខ្នាតយក្សរបស់ដាណឺម៉ាកគឺក្រុមហ៊ុន មើស (Maersk) ប្រចាំប្រទេសចិន និងតំបន់អាស៊ីភាគឦសានបាននិយាយថា លោកគិតថាប្រទេសចិនកំពុងវិវត្តន៍ ហើយវាមិនមែនអ្វីៗទាំងអស់ចេះតែបន្តកើនឡើងក្នុងទិសដៅដ៏ចោតជារៀងរហូតនោះទេព្រោះអត្រា កំណើន ដ៏ ចោត ខ្លាំង នឹង ធ្លាក់មកនៅ កម្រិត មធ្យម នៅ ពេល ណាមួយ។
នាយកប្រតិបត្តិសញ្ជាតិដាណឺម៉ាករូបនេះបានផ្ដល់អនុសាសន៍ថា រដ្ឋាភិបាលក្រុងប៉េកាំងគួរតែផ្តល់អាទិភាពដល់ការជំរុញការប្រើប្រាស់ក៏ដូចជាការផ្តល់ភាពច្បាស់លាស់ថែមទៀតលើច្បាប់មួយចំនួនដូចជាច្បាប់ប្រឆាំងចារកម្មដ៏ទូលំទូលាយដែលបានធ្វើឱ្យខូចទំនុកចិត្តអាជីវកម្មបរទេស៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


កិច្ចប្រជុំកំពូលBRICS ចាប់ផ្តើមជាមួយនឹងការជជែកដេញដោលខ្លាំងលើ«ការបន្ថែមសមាជិក» ខណៈរុស្ស៊ីចេញសារផ្ចាញ់ផ្ចាលលោកខាងលិច

ព័ត៌មាន
មេដឹកនាំនៃក្រុមប្រទេសBRICC បានមកជួបជុំគ្នាអស់ហើយនៅទីក្រុងJohannesburg ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអង្គារដែលការពិភាក្សាផ្តោតសំខាន់ទៅ…

លោក ចូ បៃដិននឹងទៅចូលរួមកិច្ចប្រជុំកំពូលG20នៅឥណ្ឌា ខណៈលោកស្រីហារីសនឹងឆ្ពោះទៅកិច្ចប្រជុំASEAN នៅឥណ្ឌូនេស៊ី

ព័ត៌មាន
សេតវិមានអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោកចូ បៃដិន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌនៅថ្ងៃទី៧-១០ខែកញ្ញា សម្រាប់កិច្ចប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ