អូស្ត្រាលី និង កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងការពារជាតិ

អូស្ត្រាលី និង កូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ ៦៨០លានដុល្លារ ទាក់ទងវិស័យការពារជាតិ


ប្រទេសអូស្ត្រាលី និងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងវិស័យការពារជាតិជាមួយគ្នា ដោយគិតជាទំហំទឹកប្រាក់ ៦៨០ លានដុល្លារ នៅពីថ្ងៃច័ន្ទនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូង ផ្តល់ឱ្យកងទ័ពអូស្ត្រាលីនូវអាវុធកាំភ្លើងធំ ការផ្គត់ផ្គង់យានជំនិះយោធា និងឧបករណ៍ចាប់រ៉ាដាជាដើម។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
ភាគីកូរ៉េខាងត្បូង និងអូស្រ្តាលី កំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ

កិច្ចព្រមព្រៀងនេះ ត្រូវបានគេចាត់ទុកថា គឺជា កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ការពារជាតិ ដ៏ធំបំផុតដែលបានធ្វើឡើងរវាងប្រទេសអូស្ត្រាលី និងប្រជាជាតិអាស៊ី គឺប្រទេស​កូរ៉េខាងត្បូងនេះ ហើយកិច្ចព្រមព្រៀងនេះ បាន​កើតឡើង​​នៅពេល ដែលមានភាពតានតឹងកាន់តែខ្លាំង​ឡើង​រវាង​អូស្ត្រាលី និងចិន។

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានជួបជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន ក្នុងអំឡុងពេលទស្សនកិច្ច​របស់​លោក​នៅប្រទេសអូស្រ្តាលី ហើយមេដឹកនាំទាំងពីរ​បានយល់ព្រមនឹងធ្វើឱ្យប្រសើរឡើង​នូវទំនាក់ទំនង​ផ្លូវការរវាងប្រជាជាតិ​ទាំងពីរ​ឱ្យទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ"។ សូមជម្រាបថា កូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មធំ​ជាងគេទី ៤ របស់អូស្ត្រាលី និងជាទីផ្សារនាំចេញធំជាងគេទី ៤ផងដែរ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ដែលចូលជា​ធរមាន​តាំងពីឆ្នាំ ២០១៤ ។

យ៉ាងណាមិញ បើទោះបីជា កូរ៉េខាងត្បូង​បានបន្តពង្រឹងទំនាក់ទំនង​ជាមួយអូស្រ្តាលីឱ្យកាន់តែរឹងមាំ​ជាងមុន តែលោក មូន បាននិយាយថា ទំនាក់ទំនងរបស់កូរ៉េខាងត្បូង​ជាមួយប្រទេសចិន​នូវតែមានសារសំខាន់ ជាពិសេសនៅពេល​ដែលប្រទេសនេះ​កំពុងតែស្វែងរក​សន្តិភាពជាមួយ​កូរ៉េខាងជើង។ ដូច្នេះកូរ៉េខាងត្បូង​នឹងផ្តោតលើសម្ព័ន្ធភាពដ៏​រឹងមាំ​ជាមួយ​សហរដ្ឋអាមេរិក និងជាមួយប្រទេសចិនផងដែរ ដោយកូរ៉េខាងត្បូង​ចង់ឱ្យទំនាក់ទំនង​ប្រទេស​ទាំងពីរ​ចុះសម្រុងគ្នា។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្រ្តាលីនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង បានក្លាយជាមេដឹកនាំបរទេស​ដំបូងគេ ដែលធ្វើទស្សនកិច្ច​នៅប្រទេសអូស្ត្រាលី​ចាប់តាំងពី​មាន​ជំងឺរាតត្បាត ហើយក៏ជា​ឆ្នាំគម្រប់​ខួបលើកទី ៦០ នៃទំនាក់ទំនង​ការទូត​រវាងប្រទេសទាំងពីរផងដែរ៕

អត្ថបទ ស៊ើង និមល់ 




អត្ថបទបន្ទាប់


តើទីផ្សារខុនដូនឹងអាចស្ទុះងើបខ្លាំងឡើងវិញនៅពេលណា?

ទីផ្សារខុនដូនៅកម្ពុជាបានកម្រើកឡើងវិញជាបណ្តើរៗហើយក្រោយពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញ និងលើកល…

ចំនួនអ្នកឆ្លងកូវីដ១៩នៅអាមេរិកកើនឡើងដល់ ៥០លានករណីហើយ

សហរដ្ឋអាមេរិកក្លាយជាប្រទេសនាំមុខគេ ដែលមានករណីឆ្លង និងស្លាប់ដោយសារកូវីដ១៩ច្រើនជាងគេនៅទូទាំងពិភពលោក ជាក់ស្ដែង គិតត្រឹមថ្ងៃទី ១២ ធ្នូ ករណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ