![ការអញ្ជើញចូលរួមជាគណអធិបតី របស់ស្ថាបនិក សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក្នុងពិធីសម្ពោធធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ថ្ងៃទី១៩ មករា ២០២២។ រូបភាព៖ ធនាគារ ជីប ម៉ុង](https://cdn.cambonomist.com/media/images/photo6285121705378688885.2e16d0ba.fill-960x540.jpg)
![ធនាគារ ជីប ម៉ុង បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល កាលព្រឹកថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២នេះ។](https://cdn.cambonomist.com/media/images/photo6285121705378688886.original.jpg)
![លោក ចន ប៊ែល អគ្គនាយកធនាគារ ជីប ម៉ុង ថ្លែងក្នុងពិធីសម្ពោធធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល។ រូបភាព៖ ធនាគារ ជីប ម់ុង](https://cdn.cambonomist.com/media/images/photo6285121705378688888.original.jpg)
លោក ចន ប៊ែល បានឱ្យដឹងទៀតថា ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ត្រូវបានរចនាឡើង ក្នុងតំបន់សែនសុខនេះ គឺដើម្បីបម្រើសេវាកម្មសម្បូរបែប និងល្អឥតខ្ចោះជូនអតិថិជន។
លោក ចន ប៊ែល បានលើកឡើងយ៉ាងដូច្នេះថា ៖ «ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល គឺបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនដែលរស់នៅ ឬប្រកបការងារនៅតំបន់នេះ។ ជាទូទៅធនាគារយើង តែងតែផ្សារភ្ជាប់ខ្លួនជាមួយនឹងបណ្តាញពាណិជ្ជកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។ សាខាធនាគារក្នុងផ្សារ ជីប ម៉ុង ក៏ផ្តល់ភាពងាយស្រួលចំពោះអតិថិជន មិនត្រឹមតែធ្វើប្រតិបត្តិការហរិញ្ញវត្ថុប៉ុណ្ណោះទេ ហើយថែមទាំងអាចឆ្លៀតពេលដើរកម្សាន្ត និងទិញទំនិញក្នុងផ្សារបានផងដែរ»។
![ទិដ្ខភាព ផ្សារជីប ម៉ុង សែនសុខម៉ល។](https://cdn.cambonomist.com/media/images/photo6285121705378688894.2e16d0ba.fill-960x540.jpg)
លោក ចន ប៊ែល បានឱ្យដឹងបន្ថែមថា៖ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុន ជីប ម៉ុង សម្រាប់ប្រតិបត្តិការ៣ឆ្នាំមកនេះ ធនាគារជីបម៉ុងមានទ្រព្យសកម្មសរុបជិត ៨០០លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសរុបកើនឡើងជិត ៥០០លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៧០០ លានដុល្លារអាមេរិក»។
![ការអញ្ជើញចូលរួមជាគណអធិបតី របស់ស្ថាបនិក សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក្នុងពិធីសម្ពោធធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ថ្ងៃទី១៩ មករា ២០២២។ រូបភាព៖ ធនាគារ ជីប ម៉ុង](https://cdn.cambonomist.com/media/images/photo6285121705378688887.original.jpg)
គួរជម្រាបជូនថា ក្នុងចំណោមសាខាចំនួន១២ ដែលរាប់គិតទាំងសាខាសែនសុខនេះ ធនាគារ ជីប ម៉ុង មាន ៩សាខានៅភ្នំពេញ និង៣សាខាទៀត នៅបណ្ដាខេត្តដូចជា កំពង់ចាម បាត់ដំបង និងសៀមរាប។ ធនាគារ ជីប ម៉ុង មានម៉ាស៊ីន ATM សរុបចំនួន៣២ បម្រើការ ២៤ម៉ោង ដៃគូសហការទូទាត់ចំនួន ១.២០០ទីតាំង និងភ្នាក់ងារធនាគារចំនួន ១៣២កន្លែង ទូទាំងប្រទេស៕
![ការអញ្ជើញចូលរួមជាគណអធិបតី របស់ស្ថាបនិក សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ក្នុងពិធីសម្ពោធធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ថ្ងៃទី១៩ មករា ២០២២។ រូបភាព៖ ធនាគារ ជីប ម៉ុង](https://cdn.cambonomist.com/media/images/photo6285121705378688889.original.jpg)