ចរន្ដដឹកជញ្ជូនទំនិញចេញ-ចូលរវាងកម្ពុជា-ចិន

អ្នកជំនាញ៖ ចរន្ដដឹកជញ្ជូនទំនិញចេញ-ចូលរវាងកម្ពុជា-ចិនល្អប្រសើរឡើងវិញបន្តិច ទោះចិនបន្តរឹតបន្តឹង


អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា ការដឹកជញ្ជូនទំនិញចេញ-ចូលរវាងកម្ពុជា-ចិន បានបង្ហាញសញ្ញាវិជ្ជមានបន្តិចវិញហើយ គឺលែងសូវមានការកកស្ទះច្រើនដូចមុនទៀត បើទោះបីជាចិនបន្ដវិធានការរឹតត្បិតកូវីដ១៩ក៏ដោយ។ ប៉ុន្ដែ តម្លៃដឹកជញ្ជូនទៅមកកម្ពុជាចិន មិនទាន់មានការថមថយនោះទេ ពោលគឺនៅតែមានតម្លៃខ្ពស់ដដែល។
កំពង់ផែស្វយ័តព្រះសីហនុ រូបភាព ៖​​ ក្រសួងសាធារណៈការ និងដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានគូសបញ្ជាក់ថា ទោះបីករណីឆ្លងជំងឺកូវីដ-១៩ នៅចិននៅតែបន្តកើតមាន ហើយចិនអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ តឹងរ៉ឹងយ៉ាងណាក៏ដោយ តែវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញចេញចូលរវាងកម្ពុជា-ចិននោះទេ។ អ្នកជំនាញរូបនេះអះអាងថា បច្ចុប្បន្នការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ បានបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញហើយ បន្ទាប់ពីមានការរាំងស្ទះអស់មួយរយៈពេលកន្លងមកនេះ ដោយសារការបិទខ្ទប់តំបន់មួយចំនួននៅប្រទេសចិន។ ទោះបីយ៉ាងនេះក្តី តម្លៃដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំងពីរមិនមានការថមថយនោះទេ ពោលគឺតម្លៃនៅតែខ្ពស់ដដែល។

ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ កត់សម្គាល់ឃើញថា តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ដល់ខែមេសា ឆ្នាំ២០២២ ការដឹកជញ្ជូនចេញចូលរវាងកម្ពុជា-ចិន ហាក់មានភាពល្អប្រសើរ។ ប៉ុន្តែនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរហាក់មានភាពយឺតយ៉ាវ ដោយសារចិនបានបិទខ្ទប់តំបន់មួយចំនួន ក្រោយរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទាំងនោះ។ ទោះយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរនឹងមានភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗ ក្រោយចិនមានការបន្ធូរបន្ថយលើវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាចិននៅរយៈពេល ៤ខែឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារកើនឡើងជិត៣១% បើធៀបនឹងរយៈពេលកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំចេញទៅចិនសម្រេចបានជាង ៤រយលានដុល្លារធ្លាក់ចុះ ០,១% បើធៀបនឹង៤ខែកាលពីឆ្នាំ២០២១ ខណៈកម្ពុជានាំចូលទំនិញពីចិនមានទំហំទឹកប្រាក់ជាង៣ពាន់៥រយលានដុល្លារ កើនឡើងជិត៣៦%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចការសាងសង់បានជិត៣០%ហើយ ខណៈផ្លូវយន្ដហោះរត់បានតភ្ជាប់ទាំងស្រុង

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានអះអាងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ តម្លៃជិត១ពាន់លានដុល្លារ ដែលវិនិយោគដោយក្រុមហ៊ុនចិននោះ …

កម្មវីធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) នៅទីក្រុងដាវ៉ូស ទទួលបានផ្លែផ្កាជាមួយនឹងការចូលរួមកុះករពីសំណាក់ឥស្សរជនសំខាន់ៗ

ព័ត៌មាន
ក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនតែមួយគត់ និងដំបូងគេ ដែលបានរៀបចំកម្មវិធីរាត្រីកម្ពុជា “រាត្រីកម្ពុជា” (CAMBODIA NIGHT) នៅរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ