រថយន្តអគ្គិសនី

ឧស្សាហកម្មផលិតលោហៈសម្រាប់អាគុយរថយន្តអគ្គិសនីរបស់អូស្ត្រាលី ដាំក្បាលចុះដោយសារ ឥណ្ឌូនេស៊ី និងចិន


ប្រទេសអូស្ត្រាលីកំពុងព្យាយាមធ្វើយ៉ាងណាឱ្យក្លាយខ្លួនជាភាគីដ៏សំខាន់មួយនៅក្នុងយុទ្ធនាការសកលឆ្ពោះទៅរកពិភពលោកបៃតង ប៉ុន្តែពេលនេះប្រទេសមួយនេះកំពុងជួបវិបត្តិធ្លាក់ចុះរយៈពេលវែងនូវតម្លៃរ៉ែនីគែល និងរ៉ែលីចូម ដែលជាលោហៈធាតុសំខាន់ៗប្រើប្រាស់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនរុករករ៉ែនីគែលមួយចំនួននៅប្រទេសអូស្ត្រាលី បានប្រកាសនៅខែមករា នេះថា ពួកគេ​នឹង​​បន្ថយ​​ល្បឿន ឬផ្អាកប្រតិបត្តិការនានាដោយសារតែតម្លៃធ្លាក់ចុះ ខណៈដែលទស្សនវិស័យមិន​សូវ​ល្អ​សម្រាប់រ៉ែលីចូម បានធ្វើឱ្យស្ថាប័នផ្ដល់កម្ចីសម្រេចផ្អាកផ្ដល់កម្ចីចំនួន៥០០លានដុល្លារ សម្រាប់​គម្រោង​រុករករ៉ែមួយដែលបានធ្វើផែនការរួចហើយ។

យោងតាមក្រុមអ្នកវិភាគ ទីផ្សារនេះកំពុងធ្វើការកែតម្រូវ ជាពិសេសទាក់ទិននឹង​ការផ្លាស់ប្ដូរងាកទៅ​រក​ថាម​ពលកកើតឡើងវិញទាំងប្រញាប់ប្រញាល់ ហើយការព្យាករសម្រាប់ការប្រើប្រាស់រថយន្តអគ្គិសនី ក៏កាន់តែមានការប្រយ័ត្នប្រយែងជាងមុនដែរ។

លោក ចាស្ទីន ស្មឺក (Justin Smirk) អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅធនាគារ វ៉េសភែក (Westpac) និយាយថា តាមការសង្កេតឃើញថា មានការវិនិយោគដ៏ធំលើវិស័យទាំងនេះ ប៉ុន្តែបើងាកមកមើលកំ​ណើន​ក្នុងវិស័យទាំងនេះវិញ គឺមិនខ្លាំងដូចការរំពឹងទុកឡើយ ទោះបីជាតម្រូវការរថយន្ត​អគ្គិសនី​កើន​ឡើង​គួរឱ្យកត់សម្គាល់ក្ដី។

ទន្ទឹមនេះលោកបានកត់សម្គាល់ថា តម្លៃរ៉ែនីគែល និងរ៉ែលីចូមចុះថោក គឺមានផលល្អសម្រាប់​ទីផ្សារ​រថយន្តអគ្គិសនី ព្រោះរថយន្តអគ្គិសនីនឹងមានតម្លៃកាន់តែធូរថ្លៃ ដែលនឹងជួយជំរុញតម្រូវការ ហើយ​តម្រូវ​ការរថយន្តប្រភេទនេះនឹងកើនឡើងជាថ្មីម្ដងទៀត។

ពាក់ព័ន្ធនឹងការធ្លាក់ថ្លៃរ៉ែនីគែល និងរ៉ែលីចូមនេះ អ្នកវិភាគបានលើកឡើងថា ការរកឃើញរ៉ែលីចូម​នៅ​ប្រទេសថៃ ក៏ដូចជាការរីកចម្រើនខ្លាំងនៃឧស្សាហកម្មរ៉ែនីគែល និងរ៉ែលីចូមនៅប្រទេសឥណ្ឌូនេស៊ី ដែល​ទទួលបានការគាំទ្រខ្លាំងពីរដ្ឋាភិបាល និងការវិនិយោគយ៉ាងសម្បើមពីបណ្ដាក្រុមហ៊ុនចិន ក៏ជាចំណែកដ៏សំខាន់មួយដែលធ្វើឱ្យតម្លៃរ៉ែសំខាន់ៗទាំងនេះនៅអូស្ត្រាលី ធ្លាក់ចុះផងដែរ។

ប្រភពដដែលបានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូនេស៊ី មានចំណែកគ្របដណ្ដប់​ដល់ទៅ​៥៥%​នៃការផ្គត់ផ្គង់ទូទាំងពិភភពលោកសម្រាប់រ៉ែនីគែល និងរ៉ែលីចូមដែលសុទ្ធ​តែជាលោហៈ​សំខាន់​ៗ​សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


តើប្រទេសកំពូលទាំង៥ ដែលផលិតប្រេងច្រើនជាងគេបំផុតក្នុងពិភពលោកមានប្រទេសណាខ្លះ?

ប្រេងពិតជាមានសារសំខាន់ណាស់សម្រាប់បម្រើឱ្យសេចក្ដីត្រូវការរបស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ តួយ៉ាងដូចជាយានយន្ត ដែលយើងជិះទៅណាមកណារាល់ថ្ងៃ និងស…

តើ៥ឆ្នាំនៃការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញបានរួមចំណែកអ្វីខ្លះក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច?

អស់រយៈពេល៥ឆ្នាំហើយ ដែលមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ត្រូវបានបង្កើតឡើង ក្នុងគោលបំណងធ្វើតេស្ដសាកល្បងយន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ