កូវីដ១៩ នៅ​កម្ពុជា

ជនជាតិ​អូស្រ្តាលី​ ១៨៤​នាក់ ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា


ជនជាតិ​អូស្រ្តាលី​ចំនួន ១៨៤​នាក់ ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ចេញ​ពី​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ ហើយ​បាន​ទៅ​ដល់​ប្រទេស​របស់​ខ្លួន​រួច​ហើយ​បន្ទាប់​ពី​មាន​ការលុប​ជើង​ហោះហើរ​នៅក្នុង​តំបន់ ដោយសារ​ការឆ្លង​រាតត្បាត​នៃ​មេរោគ​កូវីដ១៩។
ពលរដ្ឋ​អូស្ត្រាលី​រៀបចំ​ឡើង​យន្តហោះពិសេស ហោះហើរ​ចេញពីប្រទេស​កម្ពុជា។
ដោយ

លោកស្រី Marise Payne រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អូស្រ្តាលី បាន​និយាយ​តាម Twitter កាលពី​ថ្ងៃទី១២ ខែ​មេសា ឆ្នាំ២០២០ ថា “ស្ថានទូត​អូស្រ្តាលី​ប្រចាំ​នៅ​កម្ពុជា និង​ក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម នៅទីក្រុង​កង់បេរ៉ា បាន​ធ្វើការ​រួមគ្នា ដើម្បី​ជួយ​ប្រជាជន​អូស្ត្រាលី និង​គ្រួសារ​ចំនួន ១៨៤នាក់ ឱ្យ​ចាកចេញ​ពី​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ។ យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការងារ​ល្អ​ដែល​បាន​កើត​ឡើង។”

យោងតាម​ព័ត៌មាន​អូស្រ្តាលី អ្នក​ទាំង​នេះ​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ រយៈពេល​១៤​ថ្ងៃ នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ស៊ីដនី។

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក Pablo Kang បាន​និយាយ​ថា លោក​ពិត​ជា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់ ដែល​អាច​ជួយ​ជនជាតិ​អូស្រ្តាលី​ឱ្យ​បាន​ជួប​ជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់​ខ្លួន​វិញ​តាមរយៈ​ការហោះហើរ​នេះ។

តាមរយៈ Twitter លោក Pablo Kang បាន​ថ្លែង​ថា "យើង​សូមថ្លែង​អំណរគុណ​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​រួមមាន​រដ្ឋាភិបាល​កម្ពុជាផង​ដែរ សម្រាប់​ការគាំទ្រ​និង​អ្នក​ដំណើរ​របស់​យើង ចំពោះ​ការអត់​ធ្មត់​និង​ការយោគយល់។”

កម្ពុជា​ដែល​បាន​ដាក់​កំហិត​ការធ្វើ​ដំណើរ​ក្នុង​ប្រទេស ពុំ​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​មេរោគ​កូវីដ១៩ នោះទេ នៅថ្ងៃ​ទី១៣ ខែ​មេសា ឆ្នាំ២០២០នេះ​ ដោយ​រក្សា​ចំនួន​ករណី​សរុប​ចំនួន ១២២​ដដែល៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើឲ្យអ្នកបញ្ជាទិញផលិតផលកាត់ដេរ “គោពតាមកិច្ចសន្យា និងមិនត្រូវលុបចោលការកម្ម៉ង់”

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ នៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២០ នេះ បានសរសេរលិខិតមួយ ផ្ញើទៅកាន់ក្រុមហ៊ុនបញ្ជាទិញផ…

BookMeBus បង្កើត​"ចាប់ហួយ​ចល័ត" ដើម្បីជួយ​ដល់អ្នក​រងផលប៉ះពាល់​ដោយសារ​កូវីដ១៩

ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាល​​មកពី​ការរាតត្បាត​នៃ​មេរោគ​កូវីត១៩ និង​តម្រូវការ​នាពេល​បច្ចុប្បន្ន ក្រុមការងារ B…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ