វិស័យអាកាសចរណ៍

វិស័យអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងមានប្រាក់ចំណេញទាបត្រឹមតែ១,២ដុល្លារក្នុងអ្នកដំណើរម្នាក់


សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលមានមូលដ្ឋាននៅប្រទេសកាណាដា បាននិយាយថា វិស័យអាកាសចរណ៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងទទួលបានប្រាក់ចំណេញទាបបំផុត ពោលគឺជាង១ដុល្លារ ក្នុងអ្នកដំណើរម្នាក់នៅឆ្នាំនេះ ដោយភាគច្រើនបណ្ដាលមកពីកំណើនយឺតនៅក្នុងប្រទេសចិន និងការរំខានខ្សែច្រវាក់ផ្គត់ផ្គង់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
វិស័យអាកាសចរណ៍
ដោយ

លោក ស៊ី ស៊ីងគ័ន (Xie Xingquan) អនុប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ ប្រចាំតំបន់អាស៊ីខាងជើង និង អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះនឹងទទួលបានប្រាក់ចំណេញទាបត្រឹមតែជាង២ពាន់លានដុល្លារប៉ុណ្ណោះ នៃប្រាក់ចំណេញក្នុងវិស័យអាកាសចរណ៍សរុបទូទាំងពិភពលោក ដែលរំពឹងទទួលបានជាង៣០ពាន់លានដុល្លារ។ តែយ៉ាងណា តួលេខព្យាករ​ចុងក្រោយនេះ គឺខ្ពស់ជាងតួលេខព្យាករ​កាលពីលើកមុន ដែលរំពឹងថា នឹងមានតែជាង១ពាន់លានដុល្លារប៉ុណ្ណោះ។

បើយោងតាមសមាគមនេះ តំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករថា នឹងទទួលបានប្រាក់ចំណេញ១,២ដុល្លារសម្រាប់អ្នកដំណើរម្នាក់ គឺខ្ពស់ជាងទ្វីបអាហ្រ្វិក ដែលគេបានព្យាករថា មានប្រាក់ចំណេញត្រឹមតែ០,៩ដុល្លារប៉ុណ្ណោះ សម្រាប់អ្នកដំណើរម្នាក់ ប៉ុន្តែវាទាបជាងកម្រិតមធ្យមភាគ៦,១៤ដុល្លារ សម្រាប់ឧស្សាហកម្មមួយនេះ។

លោក ស៊ី ស៊ីងគ័ន បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាតំបន់ចុងក្រោយដែលបានបើកឡើងវិញសម្រាប់ឧស្សាហកម្មអាកាសចរណ៍បន្ទាប់ពីជំងឺរាតត្បាត ប៉ុន្តែវានៅតែមានកំណើនយឺតជាងតំបន់ដទៃទៀត។ ការធ្វើដំណើរជាអន្តរជាតិនឹងនៅតែធ្លាក់ចុះ ជាពិសេសការធ្វើដំណើរពីប្រទេសចិន ដែលបានងើបឡើងវិញត្រឹមតែ ៧០% បើធៀបនឹងកម្រិតនៅឆ្នាំ២០១៩ ទោះបីជាការធ្វើដំណើរក្នុងស្រុកមានភាពរីកចម្រើនក៏ដោយ។

ទន្ទឹមនឹងនេះ ការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់ ក៏បានរារាំងក្រុមហ៊ុនអាកាសចរណ៍ពីការបង្កើនសមត្ថភាពរបស់ពួកគេយ៉ាងឆាប់រហ័សផងដែរ ខណៈដែលអ្នកធ្វើដំណើរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានទំនោរធ្វើដំណើរក្នុងស្រុក ឬក៏ទៅកាន់គោលដៅរយៈពេលខ្លីដើម្បីសន្សំប្រាក់៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ថៃ កំពុងបង្កើនវិធានការបង្ក្រាបក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ ជាពិសេសក្រុមហ៊ុនចិនតែម្តង

ក្រសួងទេសចរណ៍ និងកីឡាថៃ បានបើកការស៊ើបអង្កេតលើបណ្ដាក្រុមហ៊ុនទេសចរណ៍ខុសច្បាប់ ជាពិសេសក្រុមហ៊ុនចិន ដែលលក់កញ្ចប់ទេសចរណ៍ក្នុងតម្លៃថោកខ្លាំង…

ក្រសួងហិរញ្ញវត្ថុវៀតណាម នឹងពិចារណាយកពន្ធការជួញដូរមាស ដើម្បីកាត់បន្ថយតម្រូវការ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក ង្វៀន ឌុក ជី (Nguyễn Đức Chi) បានអះអាងកាលពីពេលថ្មីៗថា ក្រសួងហិរញ្ញវត្ថុនឹងចាប់ផ្តើមដំណើរការសិក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ