បំណុលកសិករថៃ

កសិករថៃ កំពុង​ប្រឈមនឹងបំណុលកើនឡើង ចំពេល​កូវីដ-១៩​រាតត្បាត


បំណុលរបស់កសិករថៃបាននឹងកំពុងកើនឡើងយ៉ាងខ្លាំង ចំពេលដែលមានវិបត្តិមេរោគរាតត្បាត បាននិងកំពុងបន្ដអូសបន្លាយនៅក្នុងប្រទេសថៃ។ ក្នុងនោះ មានកសិករថៃជាច្រើនកំពុងប្រឈមបញ្ហាគ្មានលទ្ធភាពដើម្បីសងត្រឡប់ទៅវិញ និង មានកសិករមួយចំនួនទៀត កំពុងមានបំណុលកើនឡើងកាន់តែច្រើនទៅៗ វណ្ឌកហើយដែរ។ នេះបើតាមទិន្នន័យពីការិយាល័យឥណទានជាតិរបស់ថៃទើបតែចេញផ្សាយថ្មីៗនេះដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ថៃកំពុងព្រួយចិត្ត រឿងបំណុលរបស់កសិករ កំពុងកើនឡើង (https://www.bangkokpost.com)
ដោយ

នៅពេលដែលមានការចាប់ផ្ដើមរីករាលដាលឆ្លងមេរោគកូវីដ១៩ក្នុងឆ្នាំ ២០២០ ទំហំប្រាក់កម្ចីមិនទាន់សង របស់កសិករនៅក្នុងប្រទេសថៃ ដែលបានខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់ការិយាល័យឥណទានជាតិបានកើនឡើងប្រមាណ ៣០ពាន់លានដុល្លារអាមេរិក ពោលគឺបានកើនឡើងប្រមាណជិតពាក់កណ្ដាល បើធៀបនឹងត្រីមាសទី១ឆ្នាំ២០១៩។

នាយកប្រតិបត្តិការិយាល័យឥណទានជាតិរបស់ថៃ លោក ស៊ូរាពល អូប៉ាសាទៀន បាននិយាយថា ប្រាក់កម្ចីមិនទាន់សងរបស់កសិករបន្ដកើនឡើងតាមផ្នែកខ្លះ ដោយសារតែបំណុលរបស់ពួកគេមានការកើនឡើងច្រើនជាមុន ហើយមិនអាចមានលទ្ធភាពសងត្រឡប់វិញបាន។

ការិយាល័យឥណទានជាតិរបស់ថៃ បានធ្វើការបែងចែកកម្ចីកសិកម្មជា៣ក្រុមសំខាន់ៗ ដោយផ្អែកលើអាយុរបស់កសិករខ្ចីប្រាក់។ ក្នុងនោះ កសិករដែលមានវ័យចំណាស់ ពោគឺអ្នកដែលមានវ័យលើស៥៥ឆ្នាំ កំពុងទទួលរងបន្ទុកបំណុលខ្ពស់ជាងគេ។

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ចំនួនកសិករដែលខ្ចីប្រាក់មិនទាន់សងសរុប ដែលស្ថិតនៅក្នុងក្រុមអ្នកខ្ចីដែលមានវ័យចំណាស់ គឺមានទំហំកម្ចីដល់ទៅជាង ១៣ពាន់លានដុល្លារ ឬស្មើនឹងប្រមាណជាង៤៤% នៃទំហំផលបត្រឥណទានកសិកម្មសរុប។

ដោយឡែក កម្ចីមិនទាន់សងរបស់កសិករដែលមានវ័យចន្លោះពី ៤៦ដល់៥៥ឆ្នាំ មានទំហំកម្ចីសរុប ប្រមាណ ១១ពាន់លានដុល្លារ ឬស្មើប្រមាណជិត៣៦% នៃទំហំកម្ចីសម្រាប់កសិករសរុប ខណៈដែលកម្ចីសម្រាប់កសិករដែលមានវ័យក្រោម ៤៥ឆ្នាំ មានប្រមាណ៦ពាន់ដុល្លារ ឬស្មើនឹងជាង២០% នៃទំហំកម្ចីសម្រាប់កសិករសរុប។

តាមរយៈសេណារីយ៉ូកម្ចីដែលកំពុងកើនឡើងនេះ វាបានបង្ហាញឲ្យឃើញពីហានិភ័យ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់កម្ចីគ្រួសារនៅក្នុងប្រទេសថៃ។

យ៉ាងណាក៏ដោយចុះ ដោយសារតែមានកម្មវិធីរៀបចំឥណទានឡើងវិញពីធនាគារកណ្ដាលរបស់ថៃ វាបានជួយឲ្យកម្រិតឥណទានមិនដំណើរការ ឬហៅថាឥណទានខូច មានការធ្លាក់ចុះទាបជាងមុន គួរឲ្យកត់សម្គាល់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅពិភពលោកហក់ឡើងខ្លាំង ខណៈនៅអង់គ្លេសកើនដល់៧០ដុល្លារក្នុងមួយធុងបារ៉ែល

ព័ត៌មាន
តម្លៃប្រេងឆៅពិភពលោកកំពុងហក់ឡើងថ្លៃខ្ពស់មែនទែន គិតមកដល់ដើមខែមិថុនានេះ។ តួយ៉ាង តម្លៃប្រេងឆៅនៅអង់គ្លេស បានហក់ឡើងទៅ៧០ដុល្លារអាមេរិកក្នុងម…

រដ្ឋាភិបាលវៀតណាមស្នើក្រុមហ៊ុនបរទេសឲ្យរកវ៉ាក់សាំង ចាក់ជូនកម្មកររបស់ខ្លួន

ព័ត៌មាន
រដ្ឋាភិបាលវៀតណាមកំពុងស្នើដល់ក្រុមហ៊ុន Samsung Electronics រួមទាំងក្រុមហ៊ុនបរទេសផ្សេងទៀត ឲ្យស្វែងរកបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីយកម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ