វិស័យទេសចរណ៍

កោះបាលី ហាមមិនឱ្យសាងសង់សណ្ឋាគារបន្ថែមនៅតំបន់មួយចំនួន ក្រោយការអភិវឌ្ឍលើសកម្រិត


ប្រទេសឥណ្ឌូនេស៊ី នឹងហាមមិនឱ្យមានការសាងសង់សណ្ឋាគារ វីឡា និងក្លឹបរាត្រី នៅតាមតំបន់មួយចំនួននៅលើកោះបាលី ដែលជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសនេះ ខណៈបច្ចុប្បន្នកោះនេះកំពុងប្រឈមនឹងការអភិវឌ្ឍលើសតម្រូវការ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យទេសចរណ៍
ដោយ

ការផ្អាកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់រដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ទេសចរណ៍នៅលើកោះបាលី ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយរបស់ប្រទេសនេះ ដើម្បីលើកកម្ពស់គុណភាព និងការងារ ខណៈរដ្ឋាភិបាលកំពុងរក្សាវប្បធម៌ជនជាតិដើមភាគតិចរបស់កោះនេះ។

លោកស្រី ហ៊ឺមីន អេស្ទី (Hermin Esti) មន្ត្រីជាន់ខ្ពស់នៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគបាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ី បានយល់ព្រមផ្អាកការសាងសង់ជាបណ្តោះអាសន្ន បើទោះបីពេលវេលាពិតប្រាកដកំពុងស្ថិតក្នុងការពិភាក្សា។

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន អភិបាលបណ្តោះអាសន្នរបស់កោះបាលីលោក សាង ម៉េដ ម៉ាហិនដ្រា ចាយ៉ា (Sang Made Mahendra Jaya) បាននិយាយថា លោកបានស្នើរដ្ឋាភិបាលសុំឱ្យផ្អាកការអភិវឌ្ឍហួសហេតុសម្រាប់គោលបំណងពាណិជ្ជកម្មដូចជាសណ្ឋាគារ វីឡា និងក្លឹបនៅតំបន់ដ៏មមាញឹកចំនួន៤ នៅលើកោះបាលី ប៉ុន្តែរដ្ឋាភិបាលមិនទាន់ឆ្លើយតបចំពោះសំណើនេះនៅឡើយទេ។

លោក លូហ៊ុត ផានចៃតាន (Luhut Pandjaitan) មន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូនេស៊ីថា ការផ្អាកដំណើរការសាងសង់ហេដ្ឋារចនាសម្ពន្ធទាំងនេះអាចអូសបន្លាយពេលរហូតដល់១០ ឆ្នាំឯណោះ។ លោក ធ្លាប់បាននិយាយថា ជនបរទេសប្រហែល២០ម៉ឺននាក់ឥឡូវនេះកំពុងរស់នៅលើកោះបាលី ដែលបានរួមចំណែកបង្កជាបញ្ហាមួយចំនួនដូចជាឧក្រិដ្ឋកម្ម ការអភិវឌ្ឍហួសហេតុ និងការប្រកួតប្រជែងការងារផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ទូរសព្ទបត់៣តង់របស់ Huawei ទទួលបានការបញ្ជាទិញ៣លានគ្រឿង មុន Apple បញ្ចេញ iPhone 16 ដែលមានបញ្ហាលើការប្រើភាសាជប៉ុន និងចិន

ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះទូរសព្ទបត់៣តង់ (Mate XT tri-fold) របស់ក្រុមហ៊ុនចិន ដ៏ធំ Huawei ទទួលបានការបញ្ជាទិញពីអតិថិជនជាមុនរហូ…

រដ្ឋាភិបាលថៃ នឹងចាប់ផ្ដើមចែកលុយដល់ពលរដ្ឋជាង៤ពាន់លានដុល្លារ នៅខែកញ្ញា នេះ

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ជូឡាពុន អាម៉នវីវ៉ាត់ (Julapun Amornvivat) បានបញ្ជាក់កាលពីថ្ងៃទី៩ ខែកញ្ញា ថា រដ្ឋាភិបាលថៃនឹងចាប់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ