អត្ថបទ​ពាណិជ្ជកម្ម

ទឹកប្រាក់ ៣៦​លាន​រៀល ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​របស់​ធនាគារ ស្ថាបនា និង វីង


ត្រឹមតែ៧សប្តាហ៏សោះធនាគារ ស្ថាបនា និងធនាគារឯកទេសវីងបានផ្តល់ទឹកប្រាក់ចំនួន៣៦លានរៀលដល់អតិថិជនមានសំណាងដែលបានបង់ប្រាក់កម្ចីធនាគារ ស្ថាបនា តាមរយៈវីងឬផ្ទេរប្រាក់ទៅវិញទៅមករវាង វីង និងធនាគារ ស្ថាបនា។
ទឹកប្រាក់ ៣៦​លាន​រៀល ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​របស់​ធនាគារ ស្ថាបនា និង វីង។
ដោយ

ក្រោយពីបានប្រកាសផ្តល់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិជនរបស់ខ្លួនកាលពីខែឧសភាថ្មីៗនេះ ធនាគារឯកទេសវីង និងធនាគារ ស្ថាបនា កន្លងមកបានផ្តល់រង្វាន់ទឹកប្រាក់៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ រួមជាមួយទឹកប្រាក់១លានរៀល០២រង្វាន់ និងទឹកប្រាក់៤០ម៉ឺនរៀលចំនួន០៥រង្វាន់ជូនដល់អតិថិជនជារៀងរាល់សប្តាហ៍ផងដែរ។ 

ដើម្បីទទួលបានសំណាងទាំងនេះ អតិថិជនធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់បង់ប្រាក់កម្ចីរបស់ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងជិត៨០០០កន្លែងនៅទូទាំងប្រទេស នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែនិងទឹកប្រាក់១លានរៀល០២រង្វាន់ប្រចាំសប្តាហ៏ បានយ៉ាងស្រួល។

ទឹកប្រាក់ ៣៦​លាន​រៀល ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​របស់​ធនាគារ ស្ថាបនា និង វីង

សម្រាប់អតិថិជនដែលធ្វើការផ្ទេរប្រាក់ពីគណនីធនាគារ ស្ថាបនា មកវីង តាមរយៈ Sathapana Mobile ឬពីគណនីវីងទៅគណនីធនាគារ ស្ថាបនា នោះពួកគេនឹងអាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀលចំនួន០៥រង្វាន់រៀងរាល់សប្តាហ៍ផងដែរ។ 

ក្រុមការងាររបស់ធនាគារឯកទេសវីងនិងធនាគារ ស្ថាបនា នឹងធ្វើការចាប់ឆ្នោតជ្រើសរើសអតិថិជនដែលមានសំណាងក្លាយជាម្ចាស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះជារៀងរាល់សប្តាហ៍ និងប្រចាំខែតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេស វីង និង ធនាគារ ស្ថាបនា៕




អត្ថបទបន្ទាប់


ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ លោក កាំង សារិន ៖ ក្រពើគ្មានហាងឆេង ៤ឆ្នាំជាប់ៗគ្នា ខ្ញុំខាតជាង១០ម៉ឺនដុល្លារហើយ!

ព័ត៌មាន
តម្លៃកូនក្រពើចុះថោកខ្លាំងនៅឆ្នាំនេះ ដែលបណ្តាលម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខ្នាតតូចមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាបបានបិទទ្វារជាបន្តបន្ទ…

កាស៊ីណូ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញហើយ តែត្រូវគោរពលក្ខខណ្ឌតម្រូវរបស់ ក្រសួងសុខាភិបាល

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ០៣ កក្កដានេះ បានសម្រេចអនុញ្ញាតឲ្យអាជីវកម្មកាស៊ីណូនៅទូទាំងប្រទេសអាចបើកដំណើរការឡើងវិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ