តម្រូវការឥណទាន

អ្នកជំនាញធនាគារអះអាងថា តម្រូវការឥណទាននឹងកើនឡើងនៅឆ្នាំ២០២២


អ្នកជំនាញក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុលើកឡើងថា តម្រូវការឥណទាននៅតាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងមានការកើនឡើងនៅឆ្នាំនេះ ដោយសារប្រជាពលរដ្ឋមានតម្រូវការដើមទុនច្រើន សម្រាប់ពង្រីក និងស្តារអាជីវកម្មរបស់ពួកគេឡើងវិញ ដែលបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ កន្លងមក។
រូបក្រដាសប្រាក់រៀលខ្មែរ
ដោយ

កត្តានេះធ្វើឲ្យអ្នកជំនាញជឿជាក់ថា វិស័យហិរញ្ញវត្ថុកម្ពុជានៅឆ្នាំនេះ នឹងនៅតែបន្តមានភាពល្អប្រសើរ ទោះបីបច្ចុប្បន្ន ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ អ្នកជំនាញវាយតម្លៃថា ប្រជាពលរដ្ឋលើពិភពលោកអាចនឹងស្ថិតក្នុងស្ថានភាពដុនដាបកាន់តែខ្លាំង បើសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបន្តអូសបន្លាយពេលយូរបន្ថែមទៀត។ ហើយចង់ ឬមិនចង់ វាក៏បាននិងកំពុងធ្វើឲ្យប៉ះពាល់ខ្លះៗទៅហើយដល់សេដ្ឋកិច្ចរបស់កម្ពុជា ដូចជាតម្លៃប្រេងកំពុងកើនឡើងថ្លៃកាន់តែខ្ពស់ នាំឲ្យមុខទំនិញជាច្រើនឡើងថ្លៃដែរ។

ឧកញ៉ា ហួត អៀងតុង ប្រធាននាយកប្រតិបត្តិធនាគារហត្ថា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសុខភាពវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ទោះបីការរាតត្បាតនៃជំងឺកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក និងកម្ពុជាកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ អ្នកជំនាញរូបនេះវាយតម្លៃថា វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជានៅឆ្នាំ២០២២ នឹងបន្តឈរជើងយ៉ាងរឹងមាំជាមួយកំណើននៃការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើ។ ការវាយតម្លៃបែបនេះ គឺបន្ទាប់ពី លោកឧកញ៉ា មើលឃើញពីសន្ទុះអតិថិជនមកទទួលសេវាធនាគារមានការកើនឡើងនៅរយៈពេលជាងពីរកន្លងមកនេះ គួបផ្សំការរំពឹងតម្រូវការដើមទុនរបស់ប្រជាពលរដ្ឋមានការកើនឡើង។

ប៉ុន្តែ លោកប្រធាននាយកប្រតិបត្តិធនាគារហត្ថាជឿជាក់ថា ប្រជាពលរដ្ឋអាចប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូល ដ្បិតឆ្នាំនេះពួកគេត្រូវចំណាយដើមទុនច្រើន ដើម្បីស្តារ និងបើកដំណើរអាជីវកម្មឡើងវិញ បន្ទាប់ពីអាជីវរបស់ពួកគេបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ តែប្រាក់ចំណេញដែលពួកគេទទួលបានអាចមានតិចជាងការរំពឹងទុក។ 

ជាមួយគ្នានេះលោក ផល វ៉ាន់ឌី ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបង្ហាញការជឿជាក់ដូចគ្នាថា វិស័យមីក្រូហិរញ្ញវត្ថុនឹងបន្តរីកចម្រើន និងឈរជើងយ៉ាងរឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីរួមចំណែកជួយផ្តល់ឥណទានដល់អាជីវកម្មដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ក៏ដូចជាចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាមិនទាន់បានស្រាកស្រាន្តពីវិបត្តិកូវីដ-១៩ ស្រាប់តែមកប្រឈមនឹងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនបន្ថែមទៀត ដែលធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពច្បាស់លាស់។ ជាមួយគ្នានេះលោកឧកញ៉ា ហួត អៀងតុង វាយតម្លៃថា សេដ្ឋកិច្ចពិភពលោកនឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ បើសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនអាចបញ្ចប់ក្នុងរយៈពេលដ៏ខ្លីខាង។ ប៉ុន្តែប្រសិនបើសង្គ្រាមនេះបន្តអូសបន្លាយរយៈពេលយូរ សេដ្ឋកិច្ចពិភពលោកនឹងជួបការលំបាកកាន់តែខ្លាំង ហើយជីវភាពប្រជាពលរដ្ឋអាចនឹងស្ថិតក្នុងភាពដុនដាប។

ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុអះអាងថា វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅក្នុងរយៈពេលជិត៣ខែកន្លងមកនេះ ពោលគឺការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើពីអតិថិជនក្នុងវិស័យនេះនៅតែរក្សាបាននូវកំណើន បើទោះបីកម្ពុជាកំពុងរងការអុកឡុកពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ៕

None



អត្ថបទបន្ទាប់


ទីផ្សារកៅស៊ូឆ្នាំនេះមានស្ថានភាព ប្រែប្រួលតម្លៃយ៉ាងណាខ្លះធៀប ឆ្នាំមុន?

តើទីផ្សារកៅស៊ូឆ្នាំនេះមានស្ថានភាព ប្រែប្រួលតម្លៃយ៉ាងណាខ្លះធៀប ឆ្នាំមុន? រយៈពេល ២ខែដំបូង ឆ្នាំនេះ កម្ពុជា ទទួលបានចំណូល ជាង ៥១លានដុល្លារ …

តើវិស័យកសិកម្មនៅឆ្នាំ២០២២នេះ មានសភាពប្រែប្រួល និងប្រឈមអ្វីខ្លះ?

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានអះអាងថា បញ្ហាការប្រែប្រួលអាកាសធាតុ,គ្រោះរាំងស្ទួត,ទឹកជំនន់,ជំងឺឆ្លងលើដំណាំនិងសត្វ គួបផ្សំនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ