ទីផ្សារ​កសិផល​វៀតណាម

អាមេរិក ចូលមកជំនួសតំណែងចិន ជាទីផ្សារបញ្ជាទិញផលិតផលកសិកម្មវៀតណាមច្រើនជាងគេបង្អស់


ប្រទេសចិន ដែលធ្លាប់តែគេស្គាល់ថា ជាអ្នកបញ្ចាទិញផលិតផលកសិកម្មពីវៀតណាមច្រើនជាងគេបង្អស់នោះ លែងអាចឈរក្នុងតំណែងកំពូលតារាង​នេះ បានតទៅទៀតហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានចូលខ្លួនមកជំនួសចិនវិញម្ដង។
ការនាំចូលរបស់វៀតណាម អាចនឹងមានលើសការនាំចេញ ៣ពាន់លានដុល្លារនៅឆ្នាំនេះ (រូបភាព៖ Vietnam Express)
ដោយ

ការនាំចេញ​ផលិតផល​កសិកម្ម​របស់វៀតណាម រយៈពេល ៧ខែ ឆ្នាំ២០១៩នេះ ទៅកាន់ទីផ្សារចិន បានធ្លាក់ចុះ​៨,៩% ធៀបនឹងឆ្នាំមុន មកនៅត្រឹមតែ​៤,៧ ពាន់លាន​ដុល្លារអាមេរិកប៉ុណ្ណោះ នេះបើតាម​ទិន្នន័យពី​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម។

ប្រទេសចិន នៅ៧ខែ ឆ្នាំនេះ មានចំណែក​ទីផ្សារ​បញ្ជាទីញ​ផលិតផល​កសិកម្មពីវៀតណាម ២០,៧% ដែលឈរ​លំដាប់​ទី២ បន្ទាប់ពីអាមេរិក។

ការនាំចេញ​ផលិតផល​កសិកម្មវៀតណាម​ទៅអាមេរិក ក្នុងយៈពេល​៧ខែដូចគ្នានេះ បានកើនឡើង​១២,៦% កើនឡើងដល់ទំហំទឹកប្រាក់​៤,៨ពាន់លាន​ដុល្លារអាមេរិក គឺខ្ពស់ជាងចិន តែ១០០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។ បើគិតជាភាគរយ អាមេរិក​មានចំណែកទីផ្សារ​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្មវៀតណាម ២០,៨% នៃការនាំចេញសរុប។ 

អ្នកជំនាញខ្លះ និយាយ​នៅក្នុង​សារព័ត៌មាន Vietnam Express ថា ហេតុផល​ដែល​ចិនធ្លាក់ពី​តំណែង​លេខ១ កំពូលតារាងនេះ ដែលធ្លាប់តែឈរ​មកជាច្រើនឆ្នាំមកហើយនោះ គឺបាន​ចាប់ផ្ដើម​ឡើង​ដោយការ​រឹតត្បិតនូវគោលនយោបាយ​នាំចូល​របស់រដ្ឋាភិបាល​ចិន នៅឆ្នាំនេះ ដែលទទួលយកតែ​ផលិតផល​ដែលមានគុណភាព​ស្ដង់ដារខ្ពស់​ប៉ុណ្ណោះ។

ហេតុផល​មួយទៀតនោះ គឺដោយសារតែ​ប្រាក់យន់​របស់ចិន ធ្លាក់ថ្លៃជាងប្រាក់ដុល្លារអាមេរិក។ ចិន​បាន​ធ្វើឲ្យលុយ​យន់​ចុះថោក ប្រហែល​៤,៥% នៅឆ្នាំនេះ នៅពេលដែល​សង្គ្រាម​ពាណិជ្ជកម្មរវាង​ខ្លួន​ និងអាមេរិក នៅតែបន្ដ។

ការទម្លាក់​តម្លៃប្រាក់យន់នេះ បានកាត់បន្ថយ​ការនាំចូលពីវៀតណាម ដោយសារតែ​ទំនិញវៀតនាម​កាន់តែមាន​តម្លៃថ្លៃ​ដល់អ្នកទិញ​ចិន។ 

ទិន្នន័យដែល​បាន​ផ្សាយ​ដោយសារព័ត៌មាន Vietnam Express បង្ហាញថា កាលពីឆ្នាំមុន ការនាំចេញ​កសិកម្ម​របស់វៀតណាម​កើនឡើង​៩,៦% ធៀបនឹង​ឆ្នាំ២០១៧ ដែលមានតម្លៃ​ជាទឹកប្រាក់​កើនដល់ជាង ៤០ ពាន់លាន​ដុល្លារអាមេរិក។ ផលិតផល​នាំចេញ​សំខាន់ៗទាំង ៥ របស់វៀតណាម មានដូចជា បង្គារ បន្លែផ្លែឈើ គ្រាប់ស្វាយចន្ទី កាហ្វេ និងឈើ ដោយ​ផលិតផល​នីមួយ​មានតម្លៃនាំចេញ​ប្រមាណ ជាង ៣ពាន់លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​បញ្ចុះ​តម្លៃ​ដ៏​សម្បើម​រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ​១០​គម្រោង​ព្រម​គ្នា ពី​បុរី ប៉េង ហួត

ព័ត៌មាន
ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ​នេះ បុរី ប៉េង ហួត ផ្តល់​ជូន​ការ​បញ្ចុះ​តម្លៃ​ដ៏​សម្បើម រហូត​ដល់​១០​ម៉ឺន​ដុល្លារ លើ​១០​…

រដ្ឋថៃ គ្រោងផ្ដល់ការប្រើប្រាស់អគ្គិសនី ឥតគិតថ្លៃ ដល់ប្រជាជនរស់នៅជុំវិញរោងចក្រផលិតថាមពលអគ្គិសនី

ព័ត៌មាន
គណៈកម្មការគ្រប់គ្រងថាមពល (ERC) របស់ថៃ កំពុងពិចារណា ផ្ដល់ជូនការប្រើប្រាស់អគ្គិសនីដោយមិនគិតថ្លៃ ដល់សហគមន៍ និងភូមិមួយចំនួននៅជុំវិញរោងចក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ