Advertisement
ការច្រចាប់ចូលគ្នា-វិស័យហិរញ្ញវត្ថុ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ នឹងបន្តលក់ភាគហ៊ុនកាន់តែច្រើន ពីព្រោះពិបាកដកដង្ហើមប្រកួតប្រជែង


រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សុខភាពនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ ហាក់បីដូចជារាងថប់ដង្ហើម ចង្អៀតពិបាកក្នុងឈរជើងប្រកួតប្រជែងនៅក្នុងទីផ្សារហិរញ្ញវត្ថុ និង ធនាគារនៅប្រទេសកម្ពុជា។ ដោយសារតែទីផ្សារតូចចង្អៀតពិបាកនឹងឈរជើងរឹងមាំ ឬនិយាយឲ្យស្រួលស្តាប់ពិបាកដកដង្ហើមរស់ បានធ្វើឲ្យធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនសម្រេចចិត្តលក់ភាគហ៊ុនស្ទើរតែទាំងអស់ៗ ឬលក់អស់ទំាងស្រុងទៅឲ្យវិនិយោគិនពីក្រៅប្រទេស ពិសេសវិនិយោគិនមកពី ចិន ជប៉ុន ថៃ ល និង ល។
វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ត្រូវ​បាន​គេ​មើល​ឃើញថា លូត​លាស់​យ៉ាង​លឿន​ក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ។
ដោយ
Advertisement

ធនាគារ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណាខ្លះ​ដែល​លក់​ភាគហ៊ុន? តើការ​លក់ភាគ​ហ៊ុន​នេះ គឺជារឿង​ត្រឹម​ត្រូវ​ដើម្បី​បន្តពង្រីក​អាជីវកម្ម​​របស់ខ្លួន​ឲ្យមាន​​ជីវិតរស់​​នៅ​ក្នុងទីផ្សារ​​ហិរញ្ញវត្ថុ​​កម្ពុជា​​មែន​ដែរ​ឬទេ?

ធនាគារ និង គ្រឹះស្ថានមីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ដែលបាន​លក់ភាគ​ហ៊ុន​ច្របាច់​បញ្ចូល​គ្នា​ជា​មួយ​​ក្រុមហ៊ុន​​បរទេស ដើម្បី​ឲ្យខ្លួន​មាំមួន មានទំនុក​ចិត្ត​កាន់តែខ្លាំង​ក្នុងការ​ប្រកួត​ប្រកួត​​ជើងនៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា កាលពីពេលថ្មីៗ​នេះ មានដូចជា ធនាគារ អេ អិន ហ្សិត ធនាគារស្ថាបនា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ (ខេមបូឌា) និង ថ្មីៗ​នេះទៀត​សោត គ្រឹះស្ថានមី​ក្រូហិរញ្ញ​វត្ថុ អេ អឹម ខេ លក់ភាគ​ហ៊ុន​ប្រមាណ ៨០ភាគរយ ទៅឲ្យ​ធនាគារ​សៀងហៃ​ពាណិជ្ជ​សន្សំ​ផងដែរ។ 

ជុំទៅនឹង​ការលក់​ភាគហ៊ុន​ធនាគារ និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​​នេះដែរ ត្រូវ​បាន​​​អ្នកជំនាញ​ហិរញ្ញវត្ថុ និង ធនាគារ បាន​បញ្ជាក់​អះអាង​យ៉ាងខ្លី​ស្រដៀងៗ​គ្នាថា កាលដែល​ភាគ​ហ៊ុន​​​រួមបញ្ជូល​គ្នានេះ វាជារឿង​ល្អទៅ​វិញទេ ដើម្បី​ពង្រីក​ខ្លួនកាន់​តែ​រឹងមាំ និង​ផ្តល់​​សេចក្តី​ទុក​ចិត្ត​ដល់​អតិថិជន និយាយ​រួមមិន​មាន​អ្វីជាបញ្ហា​ធំដុំ​នោះ​ឡើយ។

អ្នកជំនាញ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ និង ធនាគារ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា បានលើក​ឡើងថា ការរួម​ប្របាច់បញ្ចូល​គ្នា​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅកម្ពុជា​បច្ចុប្បន្ន ភាគច្រើន​បំផុត​បានផ្តល់​នូវ​ផល​ចំណេញ​ច្រើន ចំណេញ​ទាំងផ្នែក​ធនធាន​មនុស្ស រចនា​សម្ព័ន្ធ​គ្រប់គ្រង ការប្រមូល​ផ្តុំ​អតិថិជន​ដើម្បី​ងាយស្រួល ក្នុងការ​បម្រើ​តែមួយ​ និង ជាពិសេស​គឺប្រភព​ដើមទុន កាន់តែ​រឹងមំា ដែលជា​ទំនុកចិត្ត​ខ្ពស់​ដល់​អ្នកវិនិយោគ។

ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានបង្ហាញ​ពីទិសដៅ​៥ឆ្នាំ​ទៅមុខ​ទៀតថា ចំនួន គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា​អាចនឹង​រូមច្របាច់​បញ្ចូលគ្នា​កាន់តែ​ច្រើន​ឡើង​បន្ថែម​ទៀត ខណៈ មើល​ឃើញថា កម្ពុជា​ស្ថិតនៅ​ជាប្រទេស​មួយតូច​ដែលមាន​ប្រជាជន ប្រមាណ​១៦ លាននាក់ និងមាន​ធនាគារ​ពាណិជ្ជ​រហូត​ជាង ៥០ គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ជាង ៧០ និង ប្រតិ​ បត្តិ​​ករ​​ឥណទាន​រាប់រយ កំពុង​ប្រកួត​ប្រជែង​ដ៏ស្រួច​ស្រាល់​នៅក្នុង​ទីផ្សារ​ដ៏តូច​ចង្អៀត​មួយនេះ។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា និងជានាយក​ប្រតិបតិ្ត គ្រឹះស្ថាន មីក្រូ ហិរញ្ញវត្ថុ អេអឹមខេ បានឲ្យ​ដឹងថា នៅពេល​ការប្រកូត​ប្រជែង​ឈានដល់​ចំណុច​កំណត់​ណា មួយ​ ដែលអ្ន​កប្រកួតប្រជែង​មិនអាច​ទទួល​បាន​ប្រាក់​ចំនេញ​គ្រប់​គ្រាន់ សម្រាប់​ការវិនិយោគ​ ខ្លួនឯង​បាននោះ ពិតណាស់​នឹងមាន​ការ​លក់​ភាគហ៊ុន ឬក៏ច្របាច់​បញ្ចូល​គ្នាកាន់តែ​ច្រើន រវាងគ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ និង ធនាគារ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សូម្បី​អាល្លឺម៉ង់ដែលធ្លាប់ស្វាគមន៍ ឥឡូវ ក៏ញញើត​នឹង​វិនិយោគចិនដែរ!!!

ព័ត៌មាន
បើ​និយាយ​ពី​ប្រទេស​អាល្លឺម៉ង់ គេ​អាចនិយាយ​បាន​ថា ជាបងធំ​នៅ​ក្នុង​ប្លុក​អឺរ៉ុប ប៉ុន្តែ ថ្មីៗ​នេះ អាល្លឺម៉ង់​ហាក់​បង្ហាញ​នូវ​ភាព​ប្រយ...

វេណេហ៊្សូអេឡា ខ្ចី​លុយ​ចិន​បន្ថែម​ដើម្បី​ស្ដារ​​​សេដ្ឋកិច្ច សន្យា​​សង​បំណុល​ជា​ប្រេង​និង​ធនធាន​រ៉ែ

ព័ត៌មាន
រដ្ឋាភិបាល​វេណេហ៊្សូអេឡា ដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​អន្តរជាតិ​មិន​ទទួល​ស្គាល់​នោះ បាន​សម្រេច​ខ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ