Advertisement
ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ

បណ្ឌិត អ៊ិន ចាន់នី៖ ធនាគារកើតច្រើន ប៉ុន្តែមិនប្រកួតគ្នា យកស្លាប់ រស់ ឡើយ!


លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិធនាគារ អេស៊ីលីដា និងជាវិនិយោគដ៏ជោគជ័យមួយនៅក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុកម្ពុជា បានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់មួយដល់ ខេមបូណូមីសថា ឧស្សាហកម្មធនាគារ និង ហិរញ្ញវត្ថុកម្ពុជានៅតែខ្លាំងដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំមូយកម្រិតទៀត។
លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដា
ដោយ

ជាអ្នក​ដែលមាន​បទពិសោធន៍​ខ្ពស់ និង ចាស់វស្សា​ជាងគេមូយ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​និង ធនាគារ​នៅ​កម្ពុជា លោក បណ្ឌិត អ៊ិន ចាន់នី បានលើក​ឡើង​ទៀតថា នៅដើម​ឆ្នាំ ២០១៨នេះ លោក​កត់សម្គាល់​ឃើញថា កម្ពុជា​នៅតែមាន​​ទីផ្សារ​ហិរញ្ញវត្ថុ​​ប្រកបដោយ​អំណោយផល​ល្អ  ដោយ​​ភាគច្រើន​នៃបណ្តា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ​បរទេស ​បានបោះ​មកទីតាំង​ការិយាល័យ​ជាបន្ត​បន្ទាប់​នៅក្នុង​​ប្រទេស​កម្ពុជា និង ខ្លះទៀត​បាន​នឹង​កំពុង​​សហការ​ជាមួយ​វិនិយោគទុន​ក្នុងស្រុក​ផងដែរ។

Advertisement

ហើយការ​មកបោះទី​តាំង​វិនិយោគ​នៅក្នុង​ឧស្សាហកម្ម ធនាគារ និងហិរញ្ញវត្ថុ​នៅ​កម្ពុជា ពីសំណាក់​អ្នក​វិនិយោគ​​បរទេស​ដើមឆ្នាំថ្មីៗ​នេះ មកពី ប្រទេស ​ជប៉ុន កូរ៉េខាង​ត្បូង និង កាណាដា ទាំងអស់​នេះជា​​ការបង្ហាញ​​ពីភាព​ជឿជាក់លើ ស្ថិរភាព​នយោបាយ និង កំណើន​សេដ្ឋកិច្ចជាតិ​​។ សួរថា​តើ ការ​មកដល់​ពីសំណាក់​អ្នកវិនិយោគ​ធំៗនៅ​ក្នុង​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​មកកាន់​ប្រទេស​កម្ពុជា​នេះ បានជះ​ឥទ្ធិពល​អ្វីខ្លះ ដល់​អ្នកវិនិយោគ​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា​ដែរ​ឬទេ?

ឆ្លើយតប​ទៅនឹង​សំណួរ​នេះ លោកបណ្ឌិត អ៊ិន ចាន់នី បាន​បញ្ជាក់​ទៀតថា លំហូរ​ចូលនៃ​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ និង ធនាគារ មក​ពីបណ្តា​ប្រទេសធំៗ​ទាំងអស់​នោះ មិនបាន​​ធ្វើឲ្យ​​ប៉ះ​ពាល់​​ដល់មុខ​ជំនួញ​ដូចគ្នា​ដែល ទាក់ទង​ទៅនឹង​ វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​នៅកម្ពុជា​នោះឡើយ។

អ្នកវិនិយោគ​​នៅក្នុង​វិស័យ​ធនាគារ និង ហិរញ្ញវត្ថុ​ទាំងអស់​នោះ តែងតែ​សហការ​គ្នាជានិច្ច​បើទោះបី​រូបភាព​បានបង្ហាញ​ពីភាព​​ប្រកួត​ប្រជែងគ្នា​យ៉ាងណា​​ក៏ដោយ ក៏ប៉ុន្តែ​ជាការ​ប្រកួត​ប្រជែង​គ្នាបែប​កិច្ចសហប្រតិបត្តិការ​គ្នា​ទាំងអស់ មានដូចជា​ការ​បំពេញ និង ផ្តល់​ប្រភព​ទុនឲ្យ​គ្នា និង បច្ចេក​ទេស​ឲ្យគ្នា​ទៅវិញ​ទៅមក និយាយ​​ជារួម រូបភាព​ប្រកួត​ប្រជែង​គ្នា ប៉ុន្តែ​មិនប្រកួត​ប្រជែង​បែប​ស្លាប់រស់​ឡើយ។

លោកបណ្ឌិត អ៊ិន ចាន់នី បាន​ព្យាករណ៍​តាមភាព​ជាក់ស្តែង​ថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​កំពុង​តែល្អ​ប្រសើរ និង ឆ្នាំ​ទៅមុខ​នៅតែ​ល្អ។ លោក​បណ្ឌិត​បានកត់​សម្គាល់​ឃើញ​ថា បន្ទាប់​​បោះឆ្នោត​​ជ្រើសតាំង​តំណាង​រាស្រ្ត អណត្តិទី៦​នេះ​ហើយ​ ឧស្សាហកម្ម​ហិរញ្ញវត្ថុ និង ធនាគារ ក៏នៅ​តែ​មានសន្ទុះ​ទៅមុខ ដោយសារតែ​នៅពេល​នេះ វិនិយោគិន ពាណិជ្ជករ នៅតែបន្ត​​ស្នើសុំ​ប្រាក់​កម្ចី​ទៅ​វិនិយោគ ក៏ដូចជា​ធ្វើអាជីវកម្ម​មានការ​កើនឡើង​ខ្ពស់មិន​ធ្លាប់​​មាន​នៅក្នុង​អណត្តិនេះ ។ ចំនួន​អ្នកស្នើសុំ​ប្រាក់កម្ចី​​នេះបាន​ជំរុញ​ឲ្យ​មាន ការរីកលូត​​លាស់​​ទំហំ​ឥណទាន​នៅក្នុង​ខែ​មិថុនា កន្លង​ទៅ​នេះ បង្ហាញ​​តួលេខកើនឡើង​ពោលគឺ​ខុស​ពីអំឡុង​​​ឆ្នាំ​បោះ​ឆ្នោត​មុនៗ។

យោងតាម​របាយការណ៍​ពីធនាគារ​អេស៊ី​លីដា គិតត្រឹម​រយៈពេល​ ៦ខែ​ ដើមឆ្នាំ ២០១៨ នេះ​ទំហំ​​ប្រាក់​កម្ចី បានកើន​ឡើង ​៣.០៥៤ លាន​ដុល្លារ​អាមេរិក បើធៀប​នឹងឆ្នាំមុន​មានចំនួន​សរុប ​៣.០២២​ លាន​​ដុល្លារ​អាមេរិក។ ដោយឡែក​ ប្រាក់​បញ្ញើវិញ បានកើន​ជាង ៣៥ ភាគ​រយ ​នៅឆ្នាំ​នេះ ដែល​ប្រាក់​បញ្ញើ​សរុបមាន ៣.៥០០ លាន​ដុល្លារ​អាមេរិក៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃសម្រេចរក្សា អត្រាពន្ធលើតម្លៃបន្ថែម (VAT) នៅត្រឹម ៧% ខណៈវៀតណាម ត្រៀមដំឡើងបន្ថែម

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ សម្រេចរក្សាអត្រាពន្ធលើតម្លៃបន្ថែម VAT នៅត្រឹម៧% ដដែល ដោយមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីរក្សាស្ថិរភាព...

កម្ពុជា ជាមុខព្រួញវិនិយោគក្រៅប្រទេសទី២ របស់វៀតណាម បន្ទាប់ពីឡាវ

ព័ត៌មាន
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៨នេះ កម្ពុជា ទទួលបានការវិនិយោគពីប្រទេសវៀតណាម ប្រមាណជាង៣០លានដុល្លារអាមេរិក ក្នុងចំណោមទឹកប្រាក់វិនិយោគក្រៅប្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ