សង្គ្រាមពាណិជ្ជកម្ម

ក្រៅពីសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា អាម៉េរិក និងចិន កំពុងប្រណាំងប្រជែងគ្នាលើអ្វីទៀត?


ក្រុមអ្នកវិភាគយុទ្ធសាស្ត្រអន្តរជាតិ បានអះអាងថា មហាអំណាចកំពូលទាំងពីរ គឺសហរដ្ឋអាម៉េរិក និងចិន កំពុងតែបើកសមរភូមិសម្ងាត់មួយទៀត គឺការតភ្ជាប់ខ្សែកាបអុបបទិកនៅបាតសមុទ្រ។ តាមការចុះផ្សាយរបស់សារព័ត៌មាន CNA ខ្សែកាបក្រោមបាតសមុទ្រកំពុងក្លាយជាកម្មវត្ថុដ៏ស្រួចស្រាល់ថ្មីមួយក្នុងការប្រកួតប្រជែងដណ្តើមឥទ្ធិពលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
សង្គ្រាមពាណិជ្ជកម្ម
ដោយ

បណ្តាញខ្សែកាបក្រោមបាតសមុទ្រ ដែលជាអ្នកផ្ទុក និងបញ្ជូនទិន្នន័យសកលរហូតដល់ទៅ៩៩% ត្រូវបានគេព្យាករណ៍ថា នឹងក្លាយជាកម្មវត្ថុថ្មីមួយទៀតក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសមហាអំណាច ជាពិសេសអាម៉េរិក និងចិន តែម្តង។ កន្លងមកពិភពលោកបានឃើញចិន និងអាម៉េរិក ប្រកួតប្រជែងគ្នាដោយចំហលើវិស័យពាណិជ្ជកម្ម បន្ទះឈីប និងបច្ចេកវិទ្យា 5G តែពេលនេះ ខ្សែកាបអុបទិក ដែលលាតសន្ធឹងប្រទាក់ក្រឡាគ្នានៅបាតមហាសមុទ្រពីរដ្ឋមួយទៅរដ្ឋមួយ ដើម្បីធានាដំណើរការទិន្នន័យសកលនោះកំពុងក្លាយជាមុខសញ្ញា នៃការដណ្តើមគ្នាគ្រប់គ្រងរវាងមហាអំណាចទាំងពីរ។
លោក បាត ហូហ្គីវេន (Bart Hogeveen) សមាជិកជាន់ខ្ពស់ និងជានាយកកិច្ចការអឺរ៉ុបប្រចាំវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) បានគូសបញ្ជាក់ថា កាលពីមុនខ្សែកាបអុបទិកត្រូវបានគេចាត់ទុកត្រឹមជាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍អព្យាក្រឹតប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ វាបានក្លាយជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន និងជាចំណុចស្នូល នៃការប្រជែងគ្នារវាងអាម៉េរិក និងចិន ហើយអ្នកណាគ្រប់គ្រងបណ្តាញនេះបានច្រើនជាងអ្នកនោះនឹងមានប្រៀប។
សញ្ញាណនៃការប្រជែងគ្នាបានស្តែងឡើងយ៉ាងច្បាស់កាលពីខែមិថុនា កន្លងទៅ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន បានរឹតបន្តឹងការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធខ្សែកាបក្រោមទឹក ខណៈដែលទីក្រុងប៉េកាំងបានបន្តពង្រីកវិសាលភាពខ្សែកាបសកលរបស់ខ្លួនយ៉ាងខ្លាំងក្លា តាមរយៈគម្រោងផ្លូវសូត្រឌីជីថល។ ជុំវិញបញ្ហានេះ សហភាពទូរគមនាគមន៍អន្តរជាតិ បានចាត់ទុកបណ្តាញខ្សែកាបទាំងនេះថា ជាឆ្អឹងខ្នងនៃអ៊ីនធឺណិតសកល ដែលបម្រើដល់សកម្មភាពសេដ្ឋកិច្ច សន្តិសុខជាតិ និងបច្ចេកវិទ្យាទំនើបៗ។
គួរបញ្ជាក់ថា ខ្សែកាបក្រោមសមុទ្រគឺជាសរសៃឈាម នៃអរិយធម៌ ពេលនេះបាតសមុទ្រកំពុងតែប្រែក្លាយទៅជាសមរភូមិថ្មីមួយនៃការប្រកួតប្រជែង៕




អត្ថបទបន្ទាប់


ប៉ូលិសថៃ ឆ្មក់ចូលបង្ក្រាបទីតាំងផលិត-ចែកចាយស្រាក្លែងក្លាយ៨ទីតាំង ដោយរឹបអូសបានជិត៧ពាន់ដប

ខណៈដែលរាជរដ្ឋាភិបាលថៃ ខំប្រឹងប្រកាសក្តែងៗនឹងរុញច្រានវិស័យទេសចរណ៍ឱ្យក្លាយជាស្នូលសេដ្ឋកិច្ចជាតិ តែការពិតទៅបញ្ហាសន្តិសុខចំណីអាហារ និងការបណ្ត…

នាយករដ្ឋមន្ត្រីថៃ ព្រមានបិទឧស្សាហកម្មកញ្ឆាដែលខ្លួនជាអ្នកបើកផ្លូវ ក្រោយរងសម្ពាធពីរឿងអាស្រូវរត់ពន្ធកញ្ឆាឆ្លងដែន

នាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ដែលជាអ្នកផ្តួចផ្តើមជំរុញឱ្យថៃក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី ដែលដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀន ហើយអនុញ្ញាត​ឱ្យប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ