![ធនាគារប្រ៊ីដ ផ្តល់ឱកាសហ្វឹកហាត់ការងារដល់សិស្សនិស្សិត](https://cdn.cambonomist.com/media/images/photo_2024-01-22_18-03-00_2.2e16d0ba.fill-960x540.jpg)
យោងតាមប្រសាសន៍របស់ Richard Liew អគ្គនាយកនៃធនាគារប្រ៊ីដ បានឲ្យដឹងថា “ នេះគឺជាការចុះកិច្ចសហប្រតិបត្តិការលើកដំបូង ដែលធនាគារចាប់ផ្តើមធ្វើការជាមួយនឹងសាកលវិទ្យាល័យ។ យើងជឿចាក់ថា ធនាគារប្រ៊ីដ គឺជាកន្លែងដុសខាត់សិស្សនិស្សិតក្នុងប្រទេសកម្ពុជា ចំណេះ និងជំនាញជាមួយនឹងការអនុវត្តជាក់ស្ដែង ក្នុងវិស័យធនាគារ ឱ្យកាន់តែប្រសើរ ។“
លោកបន្តទៀតថា សាកលវិទ្យាល័យបានដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានគ្រឹះផ្នែកសិក្សា និងទ្រឹស្តី ដើម្បីឱ្យប្រទេសកម្ពុជាពោរពេញទៅដោយអ្នកចេះពិតប្រាកដ តាមយៈការសហការរវាងសកលវិទ្យាល័យជាមួយនឹងស្ថាប័នឯកជន។ ការសហការរវាង ស្ថាប័នអប់រំ និងវិស័យផ្សេងៗ គឺជាកត្តាលីករ ក្នុងការជម្រុញឱធនធាន ជំនាន់ក្រោយកាន់ឱ្យតែមានសមត្ថភាព ក្នុងការបញ្ចេញនូវគំនិតឆ្នៃប្រឌិតថ្មីៗ ឬសេវាកម្មផ្សេងៗ នៅក្នុងទីផ្សារជាចំបាច់។
![photo_2024-01-22_18-03-05](https://cdn.cambonomist.com/media/images/photo_2024-01-22_18-03-05.original.jpg)
![photo_2024-01-22_18-03-01 (2)](https://cdn.cambonomist.com/media/images/photo_2024-01-22_18-03-01_2.original.jpg)
![photo_2024-01-22_18-02-59 (2)](https://cdn.cambonomist.com/media/images/photo_2024-01-22_18-02-59_2.original.jpg)
![photo_2024-01-22_18-03-00](https://cdn.cambonomist.com/media/images/photo_2024-01-22_18-03-00.original.jpg)
សាស្ត្រាចារ្យ James Chua, ជាសកលវិទ្យាធិការនៃសកលវិទ្យាល័គ្រប់គ្រង អាស៊ីបូព៌ា (EAMU) បានឱ្យដឹងថា ភាពជាដៃគូរវាងធនាគារ ប្រ៊ីដ ម.ក និង EAMU នឹងផ្តល់ឱ្យសិស្សនូវសមត្ថភាពបន្ថែម និងការរៀបចំសម្រាប់អាជីពអនាគតរបស់ពួកគេនៅក្នុងវិស័យធនាគារ។ និស្សិតនឹងត្រូវបានបណ្តុះបណ្តាលស្របតាមស្តង់ដារកម្មវិធីសិក្សាអន្តរជាតិ ដែលនឹងគ្របដណ្តប់លើការផ្តល់ប្រាក់កម្ចី និងការអនុលោមតាមបទប្បញ្ញត្តិ។ ការអប់រំគឺជាគោលដៅចម្បងមួយនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចសហការនេះស្របតាមយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពសម្រាប់ស្ថិរភាពនៃប្រព័ន្ធធនាគាររបស់ប្រទេស។
![photo_2024-01-22_18-02-59](https://cdn.cambonomist.com/media/images/photo_2024-01-22_18-02-59.original.jpg)
![photo_2024-01-22_18-03-00 (3)](https://cdn.cambonomist.com/media/images/photo_2024-01-22_18-03-00_3.original.jpg)
![photo_2024-01-22_18-03-01](https://cdn.cambonomist.com/media/images/photo_2024-01-22_18-03-01.original.jpg)
![photo_2024-01-22_18-03-02](https://cdn.cambonomist.com/media/images/photo_2024-01-22_18-03-02.original.jpg)