កូវីដ១៩នៅឥណ្ឌា

ចំនួនអ្នកឆ្លងកូវីដ-១៩នៅឥណ្ឌាចាប់ផ្ដើមថយចុះហើយ ប៉ុន្តែអ្នកស្លាប់កំពុងហក់ឡើងខ្លាំង


ប្រទេសឥណ្ឌាដែលធ្លាប់មានការផ្ទុះឆ្លងរីករាលដាលកូវីដ-១៩យ៉ាងសម្បើមនោះ ឥឡូវតួលេខបង្ហាញថា ការឆ្លងហាក់ថមថយចុះជាងមុនបន្ដិចហើយ ប៉ុន្ដែបើមើលទៅលើតួលេខអ្នកស្លាប់នៅតែបន្ដកើនខ្ពស់ជាងមុន។ ជាក់ស្ដែង តាមការរាយការណ៍នៅថ្ងៃទី ១៨ ខែឧសភាបានឲ្យដឹងថា នៅរយៈពេល២៤ម៉ោង ប្រទេសឥណ្ឌាបានកត់ត្រាពីការថយចុះចំនួនអ្នកឆ្លងថ្មីកូវីដ-១៩ ពីជាង ៣៦ម៉ឺននាក់ក្នុងមួយថ្ងៃកាលពីប៉ុន្មានថ្ងៃមុន មកនៅចំនួនជាង ២៦ម៉ឺននាក់ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ។
អ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅឥណ្ឌា កំពុងស្រាកព្យាបាលក្នុងមន្ទីរពេទ្យចល័តមួយកន្លែងនៃទីក្រុង ម៉ុមបៃ - Xinhua
ដោយ

នៅ​ថ្ងៃ​អង្គារ​ទី​១៨​ឧសភា ឥណ្ឌា​បាន​រាយការណ៍​ពី​អ្នក​ឆ្លង​ថ្មី​ប្រមាណ ២៦​ម៉ឺន​នាក់​ប៉ុណ្ណោះ ធ្លាក់​ចុះ​ជាង ១០​ម៉ឺន​នាក់​បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ប៉ុន្ដែ បើ​មើលទៅ​លើ​តួលេខ​អ្នក​ស្លាប់​បាន​កើនឡើង​ដល់​ទៅ​ជាង ៤.៣០០​នាក់ ដែល​ជា​ចំនួន​ស្លាប់​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ​។

ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​ឥណ្ឌា​បាន​កើនឡើង​ដល់ ជាង ២៥​លាន​នាក់​ហើយ ស្រប​ពេល​ដែល​អ្នក​ស្លាប់​សរុប​មាន​ជិត ២៨​ម៉ឺន​នាក់​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​រដ្ឋ​សហព័ន្ធ​ឥណ្ឌា​។

រដ្ឋាភិបាល​ឥណ្ឌា​ជា​រៀងរាល់ថ្ងៃ​មិន​ថា​យប់​ឬ​ថ្ងៃ បាន​ញាប់ដៃ​ញាប់​ជើង​ប្រមូល​យក​សំណាក​ពលរដ្ឋ​របស់​ខ្លួន​កាន់តែ​ច្រើន​ដើម្បី​ធ្វើតេស្តរ​កកូ​វី​ដ​-១៩​។ ក្នុង​នោះ​គ្រាន់តែ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា​មួយ​ថ្ងៃ​ប៉ុណ្ណោះ មាន​សំណាក​ដល់​ទៅ​ជិត​២​លាន​សំណាក​ឯណោះ ត្រូវ​បាន​មន្ត្រី​សុខាភិបាល​ឥណ្ឌា​ប្រមូល​យក​មក​ធ្វើតេស្ដ​។ សរុប​មក​ទល់​ពេល​នេះ ឥណ្ឌា​ធ្វើតេស្តរ​កកូ​វី​ដ​-១៩ បាន​ចំនួន​ជិត ៣២០​លាន​តេស្ត​ហើយ​។

ទោះបីជា​ចំនួន​អ្នក​ឆ្លង​ថ្មី​មានការ​ថយ​ចុះ​ក្តី ប៉ុន្តែ​អ្នកជំនាញ​មក​ពី​អង្គការ​សុខភាព​ពិភពលោក​នៅ​តែ​បន្ត​ព្រមាន​ថា ការ​ធ្លាក់​ចុះ​ចំនួន​ឆ្លង​ថ្មី​នៅ​មិន​ទាន់​មាន​ភាព​ជាក់លាក់​នៅឡើយ​ទេ ពោល​គឺ​វា​អាច​នឹង​ហក់​ឡើង​វិញ​គ្រប់ពេលវេលា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ភ្នាក់ងារ Reuters​។ 

ជាក់ស្តែង នៅ​មាន​តំបន់​ជា​ច្រើន​ទៀត​ក្នុង​ប្រទេស​ឥណ្ឌា​ជា​ពិសេស​តំបន់​ដាច់​ស្រយាល ដែល​ពុំ​ទាន់​មានការ​ធ្វើតេស្ដ​គ្រប់គ្រាន់ ហើយ​គេ​ជឿជាក់​ថា​តំបន់​ទាំងនោះ​ក៏​មានការ​ឆ្លង​រាលដាល​លឿន​មិន​ចាញ់​ទីប្រជុំជន​ប៉ុន្មាន​ដែរ​។

អ្នកជំនាញ​បាន​គូសបញ្ជាក់​ទៀត​ថា ទោះបី​ករណី​ឆ្លង​ថយ​ចុះ​តែបើ​គេ​ក្រឡេក​ទៅ​មើល​អត្រា​វិជ្ជមាន​ធៀប​នឹង​ចំនួន​នៃ​ការ​ធ្វើតេស្ត​គឺ​នៅ​មាន​ខ្ពស់​ដដែល បាន​សេចក្តី​ថា​អត្រា​វិជ្ជមាន​នៅ​រក្សា​បាន​ចំនួន ២០% ធៀប​នឹង​ចំនួន​នៃ​ការ​ធ្វើតេស្ត​សរុប​ទាំងអស់​។

សូម​បញ្ជាក់​ថា ឥណ្ឌា​បាន​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ដំណាក់កាល​ទី​៣​សម្រាប់​ពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ កាលពីដើម​ខែឧសភា​មក​ម្ល៉េះ ប៉ុន្តែ​ប្រទេស​ដែល​ធ្លាប់​មានឈ្មោះ​ជាម​ជ្ឈ​ម​ណ្ដ​ល​ផលិត​វ៉ាក់សាំង​របស់​ពិភពលោក​មួយ​នេះ បាន​និង​កំពុង​ដើរ​អូស​ជើង​ក្នុង​ដំណើរការ​ចាក់​វ៉ា​ក់​សម្រាប់​ពលរដ្ឋ​ខ្លួនឯង ពោល​គឺ​នៅ​តាម​មណ្ឌល​ចាក់​វ៉ាក់សាំង​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ឡើយ​។ គិត​មក​ដល់​ពេល​នេះ ឥណ្ឌា​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ប្រមាណ​ជាង ៤០​លាន​នាក់ ស្មើនឹង​ជិត​៣%​នៃ​ប្រជាជន​ខ្លួន​ប៉ុណ្ណោះ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញថា ចរន្តទិញលក់អចលនទ្រព្យចាប់ផ្ដើមកម្រើកឡើងវិញហើយ!

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្ធូរបន្ថយបិទខ្ទប់ភូមិសាស្ត្រមួយចំនួនធំនៅក្នុងរាជធានីភ្នំ...

អាមេរិកព្រមចែករំលែកវ៉ាក់សាំង ២០លានដូសលើកដំបូងទៅក្រៅប្រទេស

ព័ត៌មាន
ក្រោយពីរងការរិះគន់ជាច្រើនទាក់ទងនឹងការស្ដុកទុកវ៉ាក់សាំងសម្រាប់ប្រើប្រាស់តែខ្លួន មិនព្រមចែករំលែកទៅប្រទេសដទៃនោះ នាពេលនេះប្រធានាធិបតីអាម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ