ឥណទានមិនទាន់ទូទាត់៤,៨៧ពាន់លានដុល្លារអាម៉េរិកនៅវៀតណាមបានរងផលប៉ះពាល់ដោយសារព្យុះ Yagi

ប្រាក់ចំណេញរបស់ធនាគារធំៗនៅវៀតណាម នឹងដាំក្បាលចុះខ្លាំងដោយសារវិធានការសម្រាលបន្ទុកបំណុលរបស់អ្នកខ្ចីដែលរងគ្រោះពីព្យុះទីហ្វុងដ៏កំណាច Yagi


ទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអាម៉េរិក S&P Global Ratings ព្យាករថា ប្រាក់ចំណេញរបស់បណ្ដាធនាគារនៅក្នុងប្រទេសវៀតណាម ជាពិសេសធនាគារធំៗអាចនឹងធ្លាក់ចុះខ្លាំង បន្ទាប់ពីបានអនុវត្តវិធានការសម្រាលបន្ទុកបំណុលរបស់អ្នកខ្ចី ឬកូនបំណុលដែលរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងដ៏កំណាច Yagi កាលពីពេលថ្មីៗនេះ។
ឥណទានមិនទាន់ទូទាត់៤,៨៧ពាន់លានដុល្លារអាម៉េរិកនៅវៀតណាមបានរងផលប៉ះពាល់ដោយសារព្យុះ Yagi

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។

ធនាគារកណ្ដាលវៀតណាម (SBV) បានណែនាំឱ្យធនាគារនានាផ្តល់ការអនុគ្រោះបំណុលដល់ពលរដ្ឋវៀតណាម និងអាជីវកម្មនានាដែលរងគ្រោះដោយសារព្យុះទីហ្វុងដ៏កំណាច Yagi ដែលបានបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនសម្បើមក្នុងខែកញ្ញា នេះ និងបណ្ដាលឱ្យមនុស្សស្លាប់ប្រមាណជិត៣០០នាក់ និងបាត់ខ្លួនជាច្រើននាក់ទៀត ជាពិសេសនៅតំបន់ភាគខាងជើង។

ជាការឆ្លើយតបទៅនឹងការណែនាំរបស់ធនាគារកណ្ដាលវៀតណាម ធនាគារនានានឹងបញ្ចុះអត្រាការប្រាក់ចន្លោះពី០,៥%រហូតដល់២%សម្រាប់អ្នកខ្ចីថ្មី និងអ្នកខ្ចីចាស់រហូតដល់ដំណាច់ឆ្នាំ២០២៤។ ទំហំនៃការផ្តល់ការអនុគ្រោះបំណុលនេះនឹងអាស្រ័យលើភាពធ្ងន់ធ្ងរនៃការខូចខាតជាក់ស្ដែងរបស់អ្នកខ្ចី។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទានអាម៉េរិក S&P Global Ratings បង្ហាញថា វិធានការអនុគ្រោះបំណុលនេះធ្វើឡើងស្របពេលដែលបណ្ដាធនាគារនៅក្នុងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រាក់ចំណេញស្រាប់ទៅហើយ។

គួររំឭកថា ទេសាភិបាលធនាគារកណ្ដាលវៀតណាម លោក ង្វៀន ធី ហុង (Nguyen Thi Hong) បានឱ្យដឹងថា រហូតមកទល់ពេលនេះ ធនាគារពាណិជ្ជធំៗចំនួន៣២ក្នុងចំណោម៤០នៅប្រទេសវៀតណាមបានចុះឈ្មោះដើម្បីផ្តល់ឥណទានអនុគ្រោះសរុបរហូតដល់ទៅជាង១៦ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងអត្រាការប្រាក់ទាបជាងធម្មតាដល់ទៅ២%ដើម្បីជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងដ៏កំណាច Yagi៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


គ្រាប់ស្វាយចន្ទីកម្ពុជាកែច្នៃរួចចំនួន២០០តោន នឹងហក់ចូលទីផ្សារអឺរ៉ុបលើកដំបូងនៅខែក្រោយ

ក្រុមហ៊ុន Mirarth គ្រោងនាំយកគ្រាប់ចន្ទីកម្ពុជាចំនួន២០០តោនទៅកាន់ទីផ្សារអឺរ៉ុបជាលើកដំបូងនៅខែក្រោយ ជាមួយការបេ្តជ្ញាចិត្តនឹងបង្កើនសមត្ថភាពកែ…

តើនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនដែលនឹងឡើងមកជំនួសលោក ហ្វូមីអូ នឹងផ្តោតលើការដោះស្រាយបញ្ហាធំៗអ្វីខ្លះ?

នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនលោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) ដែលនឹងចូលកាន់តំណែងក្នុងពេលឆាប់ៗខាងមុខនេះបានប្ដេជ្ញានឹងផ្តោតលើការជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ