កម្ពុជា-ចិន

កម្ពុជា-ចិនប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យលើស១២ពាន់លានដុល្លានៅឆ្នាំនេះ


ពីមួយឆ្នាំទៅមួយឆ្នាំ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន កាន់តែមានភាពស្អិតល្មួត ពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០២២ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានជាង១១ពាន់លានដុល្លារអាមេរិកកើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ចិន-កម្ពុជា នឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យលើស១២ពាន់លានដុល្លាឆ្នាំនេះ
ដោយ

កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១0 ហើយចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាងជាមួយនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ ភាគីទាំងពីរកម្ពុជា-ចិន ប្តេជ្ញានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនលើស១២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣នេះ។
ថ្លែងកាលពីពេលថ្មីៗ ក្នុងពិធីបើក«ពិព័រណ៍កម្ពុជា-ហុងកុង» ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ក្នុងទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំទៅមួយឆ្នាំ និងបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែបទៅជាមិត្តភាពកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាជំរុញសកម្មភាពពាណិជ្ជកម្ម ឱ្យដល់កម្រិតគោលដៅដ៏ប្រសើរមួយ។ ភាគីទាំងពីរ ក៏បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១0 កន្លងមក ហើយចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាង ជាមួយនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

យ៉ាងណាមិញនៅឆ្នាំ២០២៣ នេះ កម្ពុជា-ចិនប្តេជ្ញានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនលើស១២ពាន់លានដុល្លារអាមេរិក ស្របពេលភាគីទាំងពីរធ្លាប់ដាក់គោលដៅសម្រេចឲ្យបានត្រឹម១០ពាន់លានដុល្លារប៉ុណ្ណោះនៅឆ្នាំនេះ។ ការបង្កើនគោលដៅនៃទំហំពាណិជ្ជកម្មរបស់ភាគីទាំងពីរនេះធ្វើឡើងក្រោយកម្ពុជា-ចិនសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង១១ពាន់លានដុល្លារអាមេរិករួចទៅហើយកាលពីឆ្នាំ២០២២ កន្លងទៅ ដែលទំហំនេះមានការកើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំ២០២១។ មន្ត្រីជាន់ខ្ពសនៃក្រសួងពាណិជ្ជកម្មរូបនេះជឿជាក់ថា ភាគីទាំងពីរនឹងអាចសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីលើសពី១២ពាន់លានដុល្លារដូចការគ្រោងទុកនៅឆ្នាំនេះ។
ការជឿជាក់បែបនេះ ក៏ដោយសារថ្នាក់ដឹនាំរូបនេះរំពឹងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលបានចូលជាធរមានកាលពីដើមឆ្នាំ២០២២ និងកិច្ចព្រមព្រៀង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានចូលជាធរមានកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ វានឹងជួយជំរុញការពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើងបន្ថែមទៀត។ ម្យ៉ាងទៀតនៅក្នុងរយៈពេល៧ខែឆ្នាំ២០២៣ ប្រទេសទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មជាង៧ពាន់លានដុល្លារកើនឡើងជិត២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញទៅចិន មានជាង៨១៤លានដុល្លារកើនឡើង១៦,២% និងការនាំចូលពីប្រទេសចិនវិញមានជាង៦ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


តើក្រុមអ្នកជំនាញសេដ្ឋកិច្ច មានការជឿជាក់ខ្លាំងកម្រិតណាលើរាជរដ្ឋាភិបាលថ្មី ក្នុងការស្ដារ និងជំរុញ ការវិនិយោគនៅកម្ពុជា?

ប្រមុខរាជរដ្ឋាភិបាលថ្មីនៃកម្ពុជា នៅតែយកចិត្តទុកដាក់លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជា ក្នុងការរួមចំណែកយ៉ាងសំខាន់សម្រាប…

ធនាគារកណ្តាលអឺរ៉ុប និង IMF ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិជាមួយធនាគារជាតិនៃកម្ពុជា

ថ្នាក់ដឹកនាំធនាគារកណ្តាលអឺរ៉ុប(ECB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានបង្ហាញជំហរ និងការប្តេជ្ញាក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ