ដោយយល់ច្បាស់ អំពី បញ្ហារបស់កសិករតែងតែងប្រឈមនឹងការបំផ្លាញពីសត្វល្អិតចង្រៃដែលធ្វើឱ្យកសិករបាត់បង់ទិន្នផល និងចំណាយខ្ពស់ព្រោះតែប្រើប្រាស់ថ្នាំមិនមានប្រសិទ្ធភាព ក្រុមហ៊ុន ខេម អេហ្គ្រីខលឈ័រ ដែលជា ក្រុមហ៊ុន ផ្គត់ផ្គង់ ផលិតផលជីថ្នាំកសិកម្មនៅកម្ពុជា បាន សម្រេចនាំចូលផលិតផលថ្មីរបស់ខ្លួន គឺថ្នាំកម្ចាត់សត្វល្អិតជំនាន់ថ្មី «តៃបុន» ដែលមានធាតុសកម្មជំនាន់ថ្មីចុងក្រោយបំផុត។ បន្ថែមពីនេះ ផលិតផលថ្មីនេះ មានប៉ាតង់ទទួលស្គាល់កម្មសិទ្ធបញ្ញាជាសកល និងមានសុវត្ថិភាពខ្ពស់លើដំណាំ ព្រមទាំងមានជំនាញកម្ចាត់សត្វល្អិត ដែលកំពុងស៊ាំថ្នាំ និងពិបាកសម្លាប់ បានយ៉ាងល្អឥតខ្ចោះ ជាពិសេស គឺសម្លាប់បានយ៉ាងឆាប់រហ័ស ការពារដំណាំបានយូរ និងងាយស្រួលក្នុងការប្រើប្រាស់។
លោក វ៉េង គឹមយូ នាយកគ្រប់គ្រងក្រុមហ៊ុន ខេម អេហ្គ្រីខលឈ័រ បានមានប្រសាសន៍ថា ការបំផ្លាញពីសត្វល្អិតចង្រៃ គឺជាបញ្ហាប្រឈមខ្លាំងដែលកសិករកំពុងរកដំណោះស្រាយថ្មីៗដែលកាន់តែមានប្រសិទ្ធភាព និងចំគោលដៅជាងមុន ដូច្នេះ ក្រុមហ៊ុនបាននាំចូលផលិតផលថ្នាំ កសិកម្ម «តៃបុន» ដែលមានធាតុសកម្មថ្មី ដើម្បីផ្តល់ ជម្រើសថ្មីដល់កសិករក្នុងការកម្ចាត់ សត្វល្អិតចង្រៃយ៉ាងប្រសិទ្ធភាពបំផុត។
លោក ហុង ហោងាន់ កសិករមកពីស្រុកស្អាង ខេត្តកណ្តាលដែលបានប្រើប្រាស់ផលិតផល តៃបុន បានចែករំលែកពីបទពិសោធន៍ ក្នុងការប្រើប្រាស់ ជាក់ស្តែងនៅលើដំណាំរបស់ខ្លួនជាច្រើនប្រភេទ ដោយទទួលបានទិន្នផលខ្ពស់ និងជួយសន្សំសំចៃ ថ្លៃចំណាយលើការទិញថ្នាំកសិកម្មបានច្រើនផងដែរ។
លោកបានលើកឡើងថា ការប្រើប្រាស់ថ្នាំសម្លាត់សត្វល្អិតចម្រៃ តៃបុន មានអត្ថប្រយោជន៍ច្រើន ព្រោះវាអាចសម្លាប់សត្វល្អិតបានច្រើនប្រភេទ និងការពារបានយូរ។ ពិសេស ការបាញ់សម្លាប់សត្វល្អិតដែលស៊ាំនឹងថ្នាំ ពិបាកកម្ចាត់ គឺថ្នាំ តៃបុន មានប្រសិទ្ធភាពខ្ពស់ក្នុងការបាញ់កម្ចាត់សត្វល្អិតចង្រៃទាំងនោះ។ លោក ហោងាន់ អះអាងថា ការប្រើប្រាស់ថ្នាំតៃបុន គឺបានជួយសន្សំសំចៃការចំណាយលើថ្នាំបាញ់សម្លាប់សត្វល្អិតបានច្រើន បើធៀបនឹងថ្នាំផ្សេងៗដែលប្រើប្រាស់បរិមាណច្រើន ប៉ុន្ដែពុំមានប្រសិទ្ធភាព។
ក្រៅពីការនាំចូលផលិតផលថ្មីមកកាន់ទីផ្សារ ដៃគូចែកចាយក៏មានតួនាទីសំខាន់ក្នុង ការនាំយក ផលិតផល ទៅដល់ដៃកសិករ និងផ្តល់ព័ត៌មានអំពីការប្រើប្រាស់ ផលិតផលឱ្យ បានសមស្រប តាមលក្ខខណ្ឌបច្ចេកទេស។
ម្ចាស់ដេប៉ូ សុខ ចេង ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងម្ចាស់ដេប៉ូ តៃ សុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងដែរថា ថ្នាំតៃបុន ជាប្រភេទថ្នាំកម្ចាត់សត្វល្អិត ដែលមានធាតុសកម្មថ្មី និងមានប្រសិទ្ធភាពខ្ពស់ ងាយស្រួលក្នុងការប្រើប្រាស់ និងតម្លៃសមរម្យ ហើយអាចប្រើប្រាស់បានលើដំណាំជាច្រើនប្រភេទ និងកម្ចាត់សត្វល្អិតចង្រៃបានច្រើនក្នុងពេលតែមួយ។
ថ្នាំកសិកម្ម តៃប៉ុន មាសមត្ថភាពខ្ពស់ អាចកម្ចាត់សត្វល្អិតច្រើនប្រភេទក្នុងពេលតែមួយ ពិសេស សត្វល្អិត ដែលស៊ាំថ្នាំ ឬពិបាកសម្លាប់ ដូចជា ពពួក ទ្រីប, ដង្កូវយោលទោង ទាកគូ ដង្កូវស៊ីញ៉េ ដង្កូវចោះផ្លែ លើដំណាំទុរេន, ស្វាយចន្ទី, ស្វាយ, ដំណាំបន្លែ និងដំណាំជាច្រើនទៀត៕