ពិធីសម្ពោធការិយាល័យលក់ថ្មីសាខាបឹងកក់នេះ មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកឧកញ៉ា លឹម ចាំងស្រ៊ុន និងលោកជំទាវ ស៊ីម គីនីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌឹ ផ្លរ៉ា លោកឧកញ៉ាលឹម កុកឡុង និងលោកជំទាវតាំងសុខគីម អគ្គនាយក និងជាអគ្គនាយិការង ក្រុមហ៊ុន ឌឹ ផ្លរ៉ា ។
ជាមួយនឹងការសម្ពោធនូវការិយាល័យលក់ថ្មីសាខាបឹងកក់ និង ដើម្បីអបអរសាទ ថ្ងៃបុណ្យណូអែល ខាងមុខនេះ ក្រុមហ៊ុនបុរី ឌឹ ផ្លរ៉ា ក៏នឹងមានផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ២ម៉ឺនដុល្លារអាមេរិក សម្រាប់អតិថិជនដែលទិញ វីឡាភ្លោះទាំងអស់ពីបុរីឌឹផ្លរ៉ា ជាមួយនឹងការចាប់កាដូមាសនាំសំណាងដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា ម៉ូតូហុងដាស្កុបពី ស៊េរីឆ្នាំ ២០២៣ , ទូរស័ព្ទ iPhone 15 Pro Max និង ប័ណ្ណសាច់ប្រាក់ ៣០០០ដុល្លារអាមេរិកផងដែរ។
លើសពីនេះទៅទៀត អតិថិជនអាចទិញផ្ទះពីបុរី ឌឹ ផ្លរ៉ា ដោយបង់ត្រឹមតែ ៣៨៨ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយខែ ហើយដែលអ្វីពិសេសនោះ ទិញផ្ទះភ្លាមអាចរស់នៅភ្លាម ដោយបង់ឥតការប្រាក់ និងគ្មានប្រាក់កក់អ្វីឡើយ។
គួរបញ្ជាក់ បុរី ឌឹផ្លរ៉ា ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលេចធ្លោរមួយនៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងសាងសង់ ផ្ទះរាប់ពាន់ល្វែងសម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងគុណភាពសំណង់រឹងមាំ និងសោភណភាព។