អត្ថបទក្រុមហ៊ុន

បុរី ឌឹផ្លរ៉ា បើកសម្ពោធការិយាល័យដ៏ថ្មីសន្លាងសាខាបឹងកក់ ដើម្បីសម្រួលភាពងាយស្រួលដល់អតិថិជន


បុរី ឌឹ ផ្លរ៉ា ដែលជាក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន និងខុនដូធំមួយនៅកម្ពុជា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៣ បានសម្រេច បើកសម្ពោធការិយាល័យលក់ដ៏ថ្មីសន្លាងសាខាបឹងកក់របស់ខ្លួននៅកណ្ដាលរាជធានីភ្នំពេញ ដើម្បីសម្រួលភាពងាយស្រួលដល់អតិថិជន។
ការិយាល័យលក់ថ្មីសាខាបឹងកក់របស់ក្រុមហ៊ុនបុរី ឌឹ ផ្លរ៉ា មានអាសយដ្ឋាននៅ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ដោយ

ពិធីសម្ពោធការិយាល័យលក់ថ្មីសាខាបឹងកក់នេះ មានការចូលរួមដ៏ខ្ពង់ខ្ពស់​ពីសំណាក់​​លោកឧកញ៉ា លឹម ចាំងស្រ៊ុន និងលោកជំទាវ ស៊ីម គីនីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌឹ ផ្លរ៉ា លោកឧកញ៉ាលឹម កុកឡុង និងលោកជំទាវតាំងសុខគីម អគ្គនាយក និងជាអគ្គនាយិការង ក្រុមហ៊ុន ឌឹ ផ្លរ៉ា ។

ជាមួយនឹងការសម្ពោធនូវការិយាល័យលក់ថ្មីសាខាបឹងកក់ និង ដើម្បីអបអរសាទ ថ្ងៃបុណ្យណូអែល ខាងមុខនេះ ក្រុមហ៊ុនបុរី ឌឹ ផ្លរ៉ា ក៏នឹងមានផ្ដល់ជូននូវការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ២ម៉ឺនដុល្លារអាមេរិក សម្រាប់អតិថិជនដែលទិញ វីឡាភ្លោះទាំងអស់​ពីបុរីឌឹផ្លរ៉ា ជាមួយនឹងការចាប់កាដូមាសនាំសំណាងដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា ម៉ូតូហុង​ដាស្កុបពី ស៊េរីឆ្នាំ ២០២៣ , ទូរស័ព្ទ iPhone 15 Pro Max និង ប័ណ្ណសាច់ប្រាក់ ៣០០០ដុល្លារអាមេរិកផងដែរ។

លើសពីនេះទៅទៀត អតិថិជនអាចទិញផ្ទះពីបុរី ឌឹ ផ្លរ៉ា ដោយបង់ត្រឹមតែ ៣៨៨ ដុល្លារអាមេរិក​ប៉ុណ្ណោះ ក្នុងមួយខែ ហើយដែលអ្វីពិសេសនោះ ទិញផ្ទះភ្លាមអាចរស់នៅភ្លាម ដោយបង់ឥតការប្រាក់ និងគ្មានប្រាក់កក់អ្វីឡើយ។

គួរបញ្ជាក់ បុរី ឌឹផ្លរ៉ា ត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលេចធ្លោរមួយ​​នៅក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងសាងសង់ ផ្ទះរាប់ពាន់ល្វែងសម្រាប់​ប្រជាជន​​កម្ពុជា ជាមួយនឹងគុណភាព​សំណង់រឹងមាំ និងសោភណភាព។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការចង់យកពន្ធរបស់សហភាពអឺរ៉ុបលើការបំភាយកាបូនពីប្រទេសនាំចូល បង្កការខឹងសម្បារពីចិន និងឥណ្ឌា

ព័ត៌មាន
សហភាពអឺរ៉ុបចង់យកពន្ធលើទំនិញដែលបំភាយកាបូន ដែលនាំចូលមកពីប្រទេសមួយចំនួនដូចជាចិន និងឥណ្ឌាជាដើម ជាហេតុធ្វើឱ្យប្រទេសពីរខឹងសម្បារ និងជជែកដ…

អូស្ត្រាលីគ្រោងកាត់បន្ថយការទទួលជនចំណាកស្រុកពាក់កណ្តាល និងរឹតបន្តឹងទិដ្ឋាការសម្រាប់សិស្សបរទេស

ព័ត៌មាន
ប្រទេសអូស្ត្រាលីនឹងរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ និងកម្មករ ដែលមានជំនាញទាប ដែលវិធានការនេះអាចនឹងនាំទៅរកការកាត់បន្ថយការទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ