
មិនខុសពីបុរីដទៃទៀតទេ គឺពលរដ្ឋអាចជាវបានតាមរយៈ ការបង់រំលស់រហូតដល់២០ឆ្នាំ ជាមួយនឹងអត្រាការប្រាក់សមរម្យបំផុត ដោយលក្ខខណ្ឌក្នុងការបង់ គឺអតិថិជនទាំងអស់គ្រាន់តែមានប្រាក់កក់ត្រឹមតែ១០% តែប៉ុណ្ណោះ។ គម្រោងបុរីកៀនស្វាយផាក គឺជាគម្រោងដំបូងរបស់ក្រុមហ៊ុនថ្មី KFA Property Co,.Ltd របស់ឧកញ៉ា នួន ឬទ្ធី ដោយអភិវឌ្ឍនៅលើផ្ទៃដីជិត ៣ម៉ឺនម៉ែតការេ ដោយបច្ចុប្បនេះ គម្រោងនេះកំពុងតែរៀបចំ ហេដ្ឋារចនា សម្ព័ន្ធនានានៅក្នុងគម្រោងកៀនស្វាយ Parkនេះ ដូចជា ការចាក់ដី រៀបចំប្រព័ន្ធលូ ឃ្លាំងដាក់សម្ភារផ្លូវ សួនច្បារមួយចំនួនផងដែរ។

បើតាមការឲ្យដឹងខ្លះៗពី ឧកញ៉ា នួនឬទ្ធី លក្ខណៈអំណោយផលមួយទៀត សម្រាប់គម្រោងកៀនស្វាយ ផាក គឺ ដោយសារតែឆាប់ៗនេះ អាជ្ញាធរនឹងតម្រូវឲ្យឃ្លាំងធំៗ រោងចក្រសហគ្រាស និងយាន្តដ្ឋានខ្នាតធំ ត្រូវរុះរើទៅកាន់តំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ផងដែរ ដើម្បីរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីក្រុង។ មួយវិញទៀត ចំងាយពីទីតាំងសាងសង់គម្រោងនេះ មកកាន់រាជធានីភ្នំពេញ មានចំងាយប្រមាណតែជាង២៤គីឡូម៉ែតប៉ុណ្ណោះ ដូច នេះអតិថិជនដែលធ្វើដំណើរចំណាយពេលធ្វើដំណើរតែ ១០ ទៅ១៥នាទីតែប៉ុណ្ណោះ។

លោកអ្នកអាចអញ្ជើញទៅកាន់ ការិយាល័យលក់ របស់គម្រោងនេះដោយផ្ទាល់ នៅ ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្តាល ហើយជាទីតាំងជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់មានសក្តានុពលយ៉ាងខ្លាំងលើផ្នែកសេដ្ឋកិច្ចក្នងជាយក្រុង៕