អត្ថបទក្រុមហ៊ុន

អស្ចារ្យណាស់ បុរី មេគង្គ លែន បានរកឃើញម្ចាស់ រង្វាន់ឡាន ទាំង៤រង្វាន់ របស់ខ្លួនហើយ


បុរី មេគង្គ លែន បានប្រារព្ធកម្មវិធី ចាប់រង្វាន់ឡាន ទាំង៤រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតិី ពីសំណាក់ ឯក ឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប និង ជាទីប្រឹក្សាក្រសួង ពាណិជ្ជកម្ម និង ជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ។
អស្ចារ្យណាស់ បុរី មេគង្គ លែន បានរកឃើញម្ចាស់ រង្វាន់ឡាន ទាំង៤រង្វាន់ របស់ខ្លួនហើយ

ការរៀបចំនេះត្រូវបានអញ្ចើញភ្ញៀវកិត្តិយសជាច្រើនរូបដែលពួកគាត់សុទ្ធសឹងដែលជាអតិថិជនដែលបានទិញផ្ទះទាំងពីរគម្រោង របស់បុរី មេគង្គ លែន ដោយផ្ទាល់ផងដែរ ។

ទាំងអស់នេះបានសបញ្ចាក់អោយឃើញថា បុរី មេគង្គ លែនពិតជាមានការយកចិត្តទុកដាក់ទៅលើអតិថិជនជាខ្លាំង ទាក់ទងនឹងការផ្តល់ជូនរង្វាន់ រថយន្តគឺពិតជាមានជាក់ស្តែងមែន ដែលមិនមែនគ្រាន់តែជាការផ្សព្វផ្សាយ ដើម្បីលក់ តែប៉ុណ្ណោះទេ ។ នេះគ្រាន់តែជាការផ្តល់ជូនរង្វាន់លើកទីមួយជូនអតិថិជន តែប៉ុណ្ណោះ បុរី មេគង្គ លែន នៅតែបន្តការភ្ញាក់ផ្អើលជូនដល់អតិថិជន សារជាថ្មី ម្តងទៀត នោះគឺ រង្វាន់ដ៏ធំ រថយន្តទំនើប Rolls Royce នៅឆ្នាំ២០២៣​ខាងមុខ ។

ដូចដែលលោកអ្នកបានដឹងពីមុនរួច មកហើយថា ក្នុងវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា បុរី មេគង្គ លែន ជាបុរី ទីមួយដែលផ្តល់រង្វាន់ដ៏ធំ និង ច្រើនបែបនេះជូន ដល់អតិថិជនរបស់ខ្លួន ។

នៅក្នុងឱកាសនេះ ឯក ឧត្តម ផាន អូន ​ បានមានប្រាសាសន៍ “ ខ្ញុំសូមវាយតម្លៃ​ខ្ពស់ចំពោះលោកឧកញ៉ាជាម ឃុនណាត ​និង​លោកជំទាវ​ ដែលទទួលបានភាពជោគជ័យថ្ងៃនេះ​ក៏មានការចូលរួមពី​ថ្នាក់ដឹកនាំ​ក៏ដូចជាបុគ្គលិក​គ្រប់ជាន់ថ្នាក់​ទាំងអស់ដែល​បានលះបង់កម្លាំងកាយកម្លាំងចិត្ត អត់ធ្មត់ ប្តេជ្ញា ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ។ លោកបានបន្តទៀតថា​នេះ​គឺជា​មោទន​ភាព របស់បុរី មេគង្គ លែន ហើយ​ខ្ញុំសង្ឃឹម​ថាតាមរយៈ​ភាពជោគជ័យរបស់លោកឧកញ៉ានិង លោកជំទាវ ព្រមទាំងសហគ្រិនជាច្រើនទៀត នឹងបន្តវិនិយោគ លើវិស័យអចលនទ្រព្យ​និងវិស័យផ្សេងៗ​ទៀត ដែល​ជាកាត្តាលីករ​មួយជួយជំរុញ​វិស័យសេដ្ឋកិច្ច​យើងមាន អោយការរីកចម្រើន ប្រកបដោយចីរភាព ។

ក្នុងនាមលោកជាអ្នកអនុវត្តច្បាប់សូមពាំនាំនូវការផ្ដាំផ្ញើរពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង​ជាប្រធានគណៈ​​​កម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» សំណូមពរ​ទៅដល់ធុរៈ​ជនទាំងអស់​សូមឲ្យប្រកបរបររកស៊ីប្រកបដោយសុចរិតភាព និង ទំនួលខុសត្រូវជាពិសេសចូលរួមក្នុងការអនុវត្តច្បាប់ទាំងអស់គ្នាដើម្បីឲ្យប្រទេសកម្ពុជាយើងទទួលបាននីតិរដ្ឋ ។

លោកឧកញ៉ា ជាម ឃុនណាត ស្ថាបនិក និងជាអគ្គនាយក បុរី មេគង្គ លែន លោកបានមានប្រសាសន៍ថា ចក្ខុវិស័យរបស់ បុរីមេគង្គលែន យើងខ្ញុំ​គឺការ​សាងសង់​នូវគម្រោង​បុរីដែល​មានស្តង់ដារខ្ព​ស់ចាប់តាំងពីការគូរប្លង់ គម្រោងបុរីទាំងមូល Master Plan ដើម្បីធានានូវបរិយាកាសដ៏ល្អ សម្បូរបែបទាំង​ការរស់នៅប្រចាំថ្ងៃ និងការប្រកបអាជីវកម្ម ។​​​ យើងខ្ញុំតែងតែគិតថា​​ ប្រសិនបើពួកយើងជាអ្នករស់នៅក្នុងផ្ទះនេះ ​​​​ តើយើងត្រូវការអ្វីខ្លះ​? តើយើង​នឹងមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃរឺទេ?​ ផ្តើមចេញពីចំណុច​នេះហើយទើបធ្វើអោយមានការគូសប្លង់ចាប់ផ្តើមដោយការគិតគូរម៉ត់ចត់និងបញ្ចប់ដោយការសាងសង់ដែលមានការយកចិត្តទុកដាក់ខ្ពស់ចាប់តាំងពីការបុកគ្រឹះ​ ការចាក់បេតុង តទុរយោទឹក និងការលាបថ្នាំ​​​ និងការប្រើប្រាស់សម្ភារទំនើបៗ មានគុណភាពខ្ពស់ ។​​

ខ្លួនខ្ញុំផ្ទាល់​​​ក៏ដូចជាក្រុមការងារទាំងអស់បានដាក់សេចក្តីស្រឡាញ់ចូលទៅក្នុង​គម្រោង មេគង្គលែនទាំងមូល​ ប្រៀបដូចជាការសាង់សង់ផ្ទះរបស់ខ្លួនដោយផ្ទាល់​ ។

លោកបានបន្តទៀតថា ខ្ញុំសូមប្តេជ្ញាចិត្តជូនដល់អតិថិជនទាំងអស់ថានឹងផ្តល់ជូននូវគេហដ្ឋាន ដែលមាន​គុណភាព​សំណង់រឹងមាំ ​គង់វង្សយូរអង្វែង តជំនាន់ ម៉ូតផ្ទះស្អាតដាច់គេ​ និងបរិស្ថានរស់នៅ ​​ប្រកបដោយស្តង់ដាខ្ពស់ និងស៊ីវិល័យជាពិសេស បុរី មេគង្គ លែន នឹងពង្រីក​ខ្លួនបន្តរបន្ទាប់​ជាច្រើនទៀត​នាពេល​អនាគត​ ។

លោកឧកញ៉ា ក៏មានប្រសាសន៍ផងដែរថា វឌ្ឍនភាពរបស់យើងខ្ញុំសព្វថ្ងៃគឺអាចកើតឡើងបានដោយសារតែម្លប់សន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើអោយមាន​​ការអភវិឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យ រួមទាំងវិស័យ​អចលនទ្រព្យ ផងដែរ។ ចំណុចទាំងនេះហើយ ទើបនាំឲ្យ បុរី មេគង្គលែន របស់យើង មានឱកាសអភិវឌ្ឍន៍ខ្លួន និង ទទួលបានភាពជោគជ័យថ្ងៃនេះ ។

សម្រាប់អតិថិជន ដែលឈ្នះទាំងបួនរូបរួមមាន ៖

រង្វាន់ទី១ បានទៅលើ ៖ លោក ស្រី ម៉ែន កុលវត្តី ជាម្ចាស់ផ្ទះ វីឡា ភ្លោះ

រង្វាន់ទី២ បានទៅលើ ៖ លោក ស្រី ប៉ៅ សុភ័ណ្ឌ ម្ចាស់ផ្ទះ វីឡា ភ្លោះ

រង្វាន់ទី៣ បានទៅលើ ៖ លោក ជា វិន ម្ចាស់ផ្ទះ វីឡាកូន កាត់

រង្វាន់ទី៤ បានទៅលើ ៖លោក ចាន់ លាងងីន​ និង លោកស្រី ខឹម លក្ខិណា ម្ចាស់ផ្ទះ វីឡាកូន កាត់

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង នៅទីតាំងផ្ទាល់ ឬមកកាន់លេខទូរស័ព្ទ៖ 𝟎𝟔𝟏 𝟗𝟓𝟓 𝟗𝟗𝟗។




អត្ថបទបន្ទាប់


ហេតុអ្វីសហភាពអឺរ៉ុបមិនដើរតាមគោលនយោបាយដ៏តឹងរឹងបំផុតរបស់អាមេរិកចំពោះប្រទេសចិន?

អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានលើកឡើងថា សហភាពអឺរ៉ុបនឹងមិនអនុវត្តតាម ឬដើរតាមគន្លងនៃគោលនយោបាយដ៏តឹងតែងរបស់សហរដ្ឋអាមេរិកទៅលើប្រទេសច…

តើអ្វីខ្លះជាកត្តារាំងស្ទះដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា?

សេដ្ឋកិច្ចកម្ពុជានៅមួយទសវត្សរ៍ចុងក្រោយមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាមួយការរក្សាកំណើនក្នុងរង្វង់៧%ក្នុងមួយឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ