អត្រា​អ្នកបាត់បង់​ការងារ​នៅវៀតណាម ដោយសារ Covid-19

ត្រីមាសទី១ឆ្នាំនេះ ពលរដ្ឋវៀតណាមបាត់បង់ការងារ ២៥ម៉ឺននាក់ ខណៈត្រីមាសក្រោយ នឹងកើនឡើងថែមទៀត


យ៉ាងហោចណាស់នៅក្នុងត្រីមាសទី១នេះ មានកម្មករនិយោជិត នៅប្រទេសវៀតណាម ប្រមាណ២៥ ម៉ឺននាក់ នឹងត្រូវបាត់បង់ការងារធ្វើ ហើយនឹងមានកម្មករនិយោជិត ប្រហែល ១,៥លាន ទៅ ២លាននាក់ផ្សេងទៀត នឹងត្រូវប្រឈមនឹងការគំរាមកំហែងស្រដៀងគ្នានេះ ដោយសារតែបញ្ហារីករាលដាលនៃមេរោគ Covid-19។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
រដ្ឋាភិបាលវៀតណាម ពន្យារពេលយកពន្ធ ៣,៤ ពាន់លានដុល្លារ ពីអាជីវកម្មដែលរងប៉ះពាល់ដោយ Covid-19 (រូបភាព៖ VN Express)
ដោយ

សារព័ត៌មាន VN Express បានឲ្យដឹងថា ក្រសួង​ផែនការ និងវិនិយោគ វៀតណាម បានប៉ាន់ប្រមាណ និងព្រមានថា បើសិនជា​បញ្ហា Covid-19នេះ កាន់តែវិវត្ត​ទៅរក​ស្ថានភាព​អាក្រក់ទៅនោះ នឹងមាន​មនុស្ស​ប្រមាណ​៤០ម៉ឺននាក់ នឹងត្រូវ​បាត់បង់​ការងារ​ ហើយ​មាន ៣លាននាក់ទៀត អាច​នឹងត្រូវ​បញ្ឈប់ពីការងារ។

ចាប់ពីថ្ងៃទី ០១ ខែមករា ដល់​ថ្ងៃទី ២៦ ខែមីនា កន្លងមកនេះ មាន​ពលរដ្ឋ​វៀតណាម​ជាង ១៥ម៉ឺននាក់ បាន​ដាក់ពាក្យ​ស្នើ​សុំ​អត្ថប្រយោជន៍​ពីការ​អត់មានការងារធ្វើ ហើយភាគច្រើន គឺជាអតីត​កម្មករ​និយោជិត នៅក្នុង​វិស័យ​ដឹកជញ្ជូន, កាត់ដេរសម្លៀកបំពាក់, ស្បែកជើង, ទេសចរណ៍, បដិសណ្ឋារកិច្ច និង​ម្ហូបអាហារ។

នៅក្នុងត្រីមាសទី១ នៅឆ្នាំនេះដែរ មានអាជីវកម្ម​ជិត ៣,៥ ម៉ឺន​អាជីវកម្ម នៅវៀតណាម បាន​បិទទ្វារ។

កំណើន​សេដ្ឋកិច្ច​វៀតណាម នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ត្រូវបាន​ប៉ាន់ប្រមាណថា មាន ៣,៨២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ដែលជា​កំណើន​ទាបបំផុត​ក្នុងរយៈពេល​១០​ឆ្នាំចុងក្រោយនេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក បាន​ចេញបញ្ជា​ឲ្យអាជីវកម្ម​មិនសូវ​សំខាន់​មួយចំនួន ត្រូវបិទទ្វារ​បណ្ដោះអាសន្ន ដូចជា ហាង​ម៉ាស្សា, ការ៉ាអូខេ,​ទីតាំង​កម្សាន្ដ​, រោងកុន, ហាង​កែសម្ផស្ស, ហាងលក់​ស្រាបៀរ, ភោជនីយដ្ឋាន, និងហាង​បាយជាដើម ត្រូវបិទ​ទ្វា​រហូតដល់​ថ្ងៃទី ១៥ ខែមេសា ដោយ​រដ្ឋាភិបាល​វៀតណាម​អះអាងថា ប្រទេសនេះ កំពុង​ចូលដល់​ដំណាក់កាល​២សប្ដាហ៍​ដ៏សំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ Covid-19។

ប្រសិនបើ​ បញ្ហា​ Covid-19 នៅតែបន្ដ នៅរយៈពេល ៦ខែ នោះនឹងមាន ៧៤% នៃ​ក្រុមហ៊ុន​នៅ​វៀតណាម​​នឹងត្រូវ​ក្ស័យធន ដោយសារតែ​ចំណូល​ធ្លាក់ចុះ នេះបើតាម​ការ​ស្ទង់មតិ​មួយ ដែលធ្វើឡើង​ដោយ​ស្ថាប័ន​ក្រុមប្រឹក្សាស្រាវជ្រាវអភិវឌ្ឍន៍​សេដ្ឋកិច្ចឯកជន ជាមួយនឹង​ក្រុមហ៊ុន​ជាង ១.២០០ ក្រុមហ៊ុន កាលពីដើមខែ​មីនា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្រ្តីកសិកម្ម៖ ក្នុងវិបត្តិកូវីដ១៩នេះ អាចជាឱកាសមាសសម្រាប់កសិករ

ព័ត៌មាន
ក្រោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ វាអាចជាឱកាសកាលានុវត្តភាពរបស់វិស័យកសិកម្មរួចមក រ…

ចំណូលពីវិស័យទេសចរណ៍ថៃ ធ្លាក់ចុះជិត ៤០% មកនៅត្រឹមតែជាង ១០ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
ក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ចេញតួលេខចំណូលវិស័យទេសចរណ៍ នៅត្រីមាសទី១ ឆ្នាំ២០២០នេះថា មានការធ្លាក់ចុះជិត ៤០% ដោយមកនូវត្រឹមជាង ១០ ពាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ