
អតិថិជនរបស់បុរីចន្ទគីរីដែលចាប់អារម្មណ៍លំនៅដ្ឋានពីបុរីអាចស្នើសុំឥណទានគេហដ្ឋានជាមួយធនាគារប្រ៊ីដ។ ធនាគារប្រ៊ីដនឹងផ្តល់ជូនជម្រើសងាយស្រួលតម្រូវទៅតាមអតិថិជនរបស់បុរី ទំាងការប្រាក់ ទំាងការទូទាត់សំណង និងទំហំកម្ចី ដោយអាចខ្ចីបានរហូតដល់ ៨០% នៃតម្លៃទ្រព្យ ជាមួយនឹងរយៈពេលកម្ចី រហូតដល់ ២៥ឆ្នាំ។ ការផ្តល់ជូនឥណទានពិសេសនេះ គឺជាការផ្តល់ជូនដែលមានសម្រាប់តែ អតិថិជនដែលមានគណនីធនាគារជាមួយធនាគារប្រ៊ីដ ឬអតិថិជនដែលមិនមានណនីធនាគារ អាចប្រឹក្សាជាមួយអ្នកជំនាញផ្នែកលក់ ឬមកកាន់ទីតំាងសាខារបស់ធនាគារប្រ៊ីដ ដែលនៅជិតលោកអ្នកបំផុត។

លោក Richard Liew នាយកប្រតិបត្តិ បានបង្ហាញពីការតំាងចិត្តរបស់ធនាគារក្នុងការផ្តល់ជូនជម្រើសសេវាឥណទាន ដែលបត់បែនជូនអតិថិជនក្នុងគោលបំណងជួយសម្រេចក្តីស្រមៃរបស់អតិថិជនក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកបានបន្ថែមទៀតថា “ យើងមានមោទនភាពដែលបានសហការ ជាមួយបុរីចន្ទគីរីផ្តល់ជូនឥណទានគេហដ្ឋានដែលជាតម្រូវការរបស់អតិថិជន។ មន្រ្តីឥណទានរបស់យើងតែងតែនៅជិតលោកអ្នកជានិច្ច ដើម្បីជួយផ្តល់ព័ត៌មានរាល់ចម្ងល់ និងសំនួរផ្សេងៗ ពីអតិថិជនក្នុងដំណើការស្នើសុំកម្ចី។

“យើងរីករាយដែលបានចុះអនុស្សរណៈយោគយល់ ក្នុងការផ្តល់ជូនកម្ចីគេហដ្ឋានដល់ដល់អតិថិជនរបស់យើង។ មានផ្ទះដែលជាកម្មសិទ្ធផ្ទាល់ខ្លួនគឺជាក្តីស្រមៃរបស់មនុស្សជាច្រើន ហើយកិច្ចព្រមព្រៀងនេះនឹងជួយសម្រេចសុបិនពួកគេឱ្យក្លាយជាការពិត” នេះបើយោងតាមប្រសាសន៍ របស់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនអឺបេនលែន។
គួបញ្ចាក់ផងដែរថាអតិថិជន ដែលមានចំណាប់អារម្មណ៍ស្នើសុំកម្ចីគេហដ្ឋាននេះអាចទាក់ទងជាមួយ មន្ត្រីឥណទាន ឬមកកាន់ទីស្នាក់ការរបស់ធនាគារប្រ៊ីដដែលនៅជិតលោកអ្នកដើម្បីសិក្សារបន្ថែមពីការផ្តល់ជូននេះ។




អំពីធនាគារប្រ៊ីដ
ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់ បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។
ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។
អំពីបុរីចន្ទគីរី
បុរីចន្ទគីរី អភិវឌ្ឍដោយក្រុមហ៊ុនអឺបេនលែនដែលសាងសង់ជាលំនៅដ្ឋាននៅតាមតំបន់។ ដែលមានគម្រោងអភិវឌ្ឍ និងពង្រីកផ្ទៃដីនៅតំបន់នីមួយៗ ក្នុងគោលបំណងផ្តល់ជូនម្ចាស់លំនៅដ្ឋាន នូវអារម្មណ៍ស្រស់ស្រាយ ស្ងប់ស្ងាត់ រួមមានសួនច្បារ កន្លែងហាត់យូហ្គា រួមទំាងកន្លែធ្វើសមាធិជាដើម ដែលងាយស្រួលសម្រាប់គ្រួសារសម័យថ្មី។