សេដ្ឋកិច្ចកម្ពុជា

អង់គ្លេសសម្ដែងភាពស្ញប់ស្ញែងចំពោះសេដ្ឋកិច្ចកម្ពុជា និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត


រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក លោកស្រី Anne-Marie Trevelyan មកបំពេញទស្សនកិច្ចលើកដំបូងនៅកម្ពុជា នាថ្ងៃទី២-៤ ខែមីនា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអប់រំ។ រដ្ឋមន្ត្រីរូបនេះបានបង្ហាញការស្ញប់ស្ញែងចំពោះភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា និងការជម្នះភាពលំបាកនាពេលថ្មីៗនេះ។
សេដ្ឋកិច្ចកម្ពុជា
ដោយ

លោកស្រី Anne- Marie Trevelyan រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញពីការរីកចម្រើនរបស់កម្ពុជា និងការជម្នះភាពលំបាកនាពេលថ្មីៗនេះ ដើម្បីក្លាយជាប្រទេស​​​មួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងអាស៊ាន។ រដ្ឋមន្រ្តីការបរទេសរូបនេះ បានប្តេជ្ញាជួយគាំទ្រកម្ពុជា ចំពោះដំណាក់កាលបន្ទាប់នៃដំណើរអភិវឌ្ឍន៍របស់ខ្លួន។ យ៉ាងណាមិញរដ្ឋមន្ត្រីរូបនេះ ទន្ទឹងរង់ចាំស្ដាប់បន្ថែមទៀតអំពីកិច្ចការងារនៃគម្រោងភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេសកំពុងអនុវត្តសម្រាប់ប្រទេសកម្ពុជា និងតួនាទីនៃការអប់រំរបស់ចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍទេពកោសល្យនៅទីនេះ។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានចាត់ទុកដំណើទស្សនកិច្ចលើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកឥណ្ឌូ-ប៉ាស៊ីហ្វិក នៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញពីបំណងប្រាថ្នារបស់ចក្រភពអង់គ្លេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។

បើតាមឯកអគ្គរាជរូបនេះ ចក្រភពអង់គ្លេសប្ដេជ្ញាជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចដែលបង្កើតការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគប្រកបដោយនិរន្តរភាព គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនេះ ក៏នឹងក្លាយជាឱកាសសម្រាប់ការពិភាក្សាបើកចំហលើបញ្ហាជាតិ និងអន្តរជាតិសំខាន់ៗផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រី Trevelyan នឹងចូលជួបប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីពិភាក្សាអំពីការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធបៃតងផងដែរ។ក្រៅពីនេះ ក៏គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់សាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យនៃចក្រភពអង់គ្លេសដំបូងគេដែលបានបើកសាខានៅក្នុងប្រទេសកម្ពុជាផងដែរ។

ពាណិជ្ជកម្ម និងការវិនិយោគរវាងចក្រភពអង់គ្លេស និងកម្ពុជា នៅតែបន្តរីកចម្រើន ដែលត្រូវបានជំរុញដោយគំនិតផ្តួចផ្តើមនានា រួមទាំងប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជាមួយនឹងពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំមានតម្លៃជាង១ពាន់លានផោន។ កម្ពុជាក៏ជាប្រទេសអាទិភាពមួយសម្រាប់កម្មវិធីភាពជាដៃគូវិនិយោគរបស់ចក្រភពអង់គ្លេស ដែលជំរុញការវិនិយោគពីវិស័យឯកជនទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព គុណភាពខ្ពស់ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍន៍។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា៕

None



អត្ថបទបន្ទាប់


តើគេរាប់ និងគណនាចំនួនទឹកប្រាក់ និងចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាយ៉ាងដូចម្តេច?

នៅពេញមួយឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាន ៥សែននាក់ មានការកើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ ប៉ុន្តែមានមតិ…

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសគីឡូនៅវៀតណាមហក់ឡើងដល់កម្រិតខ្ពស់បំផុតជាង៣ពាន់ដុល្លារក្នុងមួយតម្លឹង?

តម្លៃមាសគីឡូនៅវៀតណាម បានស្ទុះងើបឡើងខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ ដល់កម្រិត១តម្លឹងជិត៣ពាន់៣រយដុល្លារ ខណៈដែលទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ