វៀតណាម-ពាណិជ្ជកម្មសេរី​ជាមួយ​អឺរ៉ុប

វៀតណាម មិនគួរ​រំពឹង​ខ្លាំង​ពេក​ទៅ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុបនោះទេ


អនុរដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម បាន​អះអាង​ថា បើទោះបី​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន សហគ្រាស​វៀតណាម​ក៏ដោយ ក៏​ពួកគេ​ពុំគួរ​រំពឹង​ខ្លាំង​ពេក​នោះ​ទេ ព្រោះថា វិបត្តិ​កូវីដ​១៩ នៅតែ​បន្ត​កើន​ឡើង​នៅ​ក្នុង​ប៉ែក​អឺរ៉ុប ដែល​នឹង​អាច​ប៉ះពាល់​ដល់​ចរន្ត​សេដ្ឋកិច្ច​យ៉ាង​ពិត​ប្រាកដ។ នេះបើ​យោងតាម​ការចេញ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​វៀតណាម នៅថ្ងៃនេះ។
ដោយ

មន្ត្រី​ដដែល​​ក៏​បាន​ពន្យល់​​ដែរថា តម្រូវការ​នៅ​ជុំវិញ​សកលលោក​នៅតែ​បន្ត​ធ្លាក់ចុះ​ដដែល ដូច្នេះ វា​ជា​ឧបសគ្គ​ដ៏​ធំធេង​សម្រាប់​សហគ្រាស​អាជីវកម្ម​វៀតណាម ដែល​កំពុង​អន្ទះ​អន្ទែង​ចង់​លក់​ផលិតផល និង​សេវាកម្ម​​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស។

លើសពីនេះ ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នៅ​លើ​សកលលោក​ពុំទាន់​ត្រលប់​មក​រក​សភាព​ដើម​នៅ​ឡើយ​នោះទេ ហើយ​វា​កំពុងតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​វៀតណាម​ស្រាប់​ទៅហើយ។

យ៉ាងណាក៏ដោយ វៀតណាម ត្រូវស្វែងរក​ទីផ្សារ​ផ្សេងៗ​ទៀត ក្រៅ​ពី​អឺរ៉ុប តែ​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍ពី​ទីផ្សារ​ទាំង​អស់​នេះ ពិតណាស់ ទំនិញ​វៀតណាម​ត្រូវតែ​បំពេញ​ទៅតាម​តម្រូវការ​ការងារ​កម្រិត​ខ្ពស់ និង​គិតពី​ផល​ប៉ះពាល់​បរិស្ថាន ជាពិសេសគឺ គោរព​ទៅ​តាម​ច្បាប់​នៃ​ប្រទេស​នីមួយៗ និង​មាន​វត្ថុ​ធាតុដើម​គ្រប់គ្រាន់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអឺរ៉ុប និងវៀតណាម អាចនឹងបង្កើនទំនុកចិត្តរបស់អតិថិជន មកលើផលិតផលវៀតណាម ទោះយ៉ាងណា អឺរ៉ុប នៅតែមានការវាយតម្លៃខ្ពស់ និងគ្រប់ជ្រុងជ្រោយ រាប់បញ្ចូលទាំង ផ្លូវច្បាប់ ការការពារបរិស្ថាន និងការពារកម្លាំងពលកម្មជាដើម។

ទីផ្សារសហភាពអឺរ៉ុប ដែលមានប្រជាជនជាង ៥០០លាននាក់ គឺជាបណ្តុំអ្នកនាំចូលធំជាង លំដាប់ទី ២ លើសកលលោក ហើយមុខទំនិញសំខាន់ៗដែល វៀតណាម គ្រោងនឹងនាំចេញទៅកាន់ទីនោះ រួមមាន ផលិតផលវាយនភណ្ឌ បន្លែផ្លែឈើ អាហារសមុទ្រ គ្រឿងឈើ និងប្លាស្ទិចជាដើម។

គួររំឭក​បន្តិចថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប និងវៀតណាម ដែលបានចំណាយពេល ៨ឆ្នាំ ដើម្បីចរចានោះ វៀតណាម នឹងលុបបំបាត់ពន្ធគយរហូតដល់ ៩៩% នៃទំនិញនាំចូលពី អឺរ៉ុប នៅរយៈពេល ១០ឆ្នាំ ហើយអឺរ៉ុប នឹងលុបបំបាត់ពន្ធគយនាំចូលទំនិញពី វៀតណាមជាង ៩៩% នៅរយៈពេល ៧ឆ្នាំ៕




អត្ថបទបន្ទាប់


តើរថយន្តមិនបានផ្ទេរកាត់ឈ្មោះនឹងត្រូវរងការផាកពិន័យដែរទេ?

ព័ត៌មាន
ក្រោយពីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលប្រកាសពីការបន្ធូរបន្ថយនីតីវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត(ការកាត់ឈ្មោះឡាន) …

ក្រុមហ៊ុន Westline បដិសេធសំណើសុំទិញភាគហ៊ុនពីក្រុមហ៊ុនបរទេស តែបង្ហាញមហិច្ឆតានឹងចូលផ្សារហ៊ុននាពេលខាងមុខ

ព័ត៌មាន
នៅថ្ងៃនេះ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group Co., Ltd. បានបង្ហោះសារមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ