សេដ្ឋកិច្ចអង់គ្លេស

ពលរដ្ឋអង់គ្លេសកំពុងរស់នៅក្នុងបញ្ហា ការចំណាយខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃកាន់តែខ្លាំង


បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនៅអង់គ្លេស កំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាកខ្លាំងឡើងៗ មិនថាតែអ្នកមានប្រាក់ចំណូលទាបនោះទេ សូម្បីពលរដ្ឋដែលមានប្រាក់ចំណូលជាមធ្យម ពោលគឺនៅក្នុងមួយឆ្នាំប្រមាណជា៧ម៉ឺន៦ពាន់ដុល្លារ ក៏កំពុងធ្លាក់ចូលក្នុងស្ថានភាពលំបាកដែរ។ បញ្ហាចំណាយលើជីវភាពប្រចាំថ្ងៃនេះ កំពុងធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។
សេដ្ឋកិច្ចអង់គ្លេស
ដោយ

សារព័ត៌មានធំៗនៅបស្ចិមប្រទេសបានរាយការណ៍ថា ចក្រភពអង់គ្លេស ដែលជា ប្រទេសមហាអំណាចទាំងយោធា និងសេដ្ឋកិច្ចមួយដ៏ខ្លាំងនៅបស្ចិមលោក កំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនផ្នែកសេដ្ឋកិច្ច។ ស្ថានភាពនេះបានបង្កឲ្យពលរដ្ឋអង់គ្លេសជាច្រើន ដែលមានកម្រិតប្រាក់ចំណូលពីទាបទៅមធ្យមស្ថិតក្នុងស្ថានភាពមួយដ៏លំបាក ហើយតម្រូវឲ្យពួកគេរស់នៅក្នុងស្ថានភាពនៃសម្ពាធ និងការតស៊ូផ្នែកសេដ្ឋកិច្ចកាន់តែអាក្រក់ឡើងថែមទៀត។

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា ពលរដ្ឋអង់គ្លេសដែលរកបានប្រាក់ជាមធ្យមពី ៣ម៉ឺន៧ពាន់ដុល្លារ ទៅ៩ម៉ឺន៦ពាន់ដុល្លារ នៅក្នុងមួយឆ្នាំ កំពុងប្រឈមមុខនឹងការលំបាកពាក់ព័ន្ធនឹងការចំណាយថ្លៃជីវភាពកើនឡើងខ្ពស់ ដូចជាការបង់ថ្លៃផ្ទះជូល តម្រូវការហូបចុក សម្ភារប្រើប្រាស់ និងតម្រូវការសម្រាប់បម្រើឱ្យជីវភាពរស់នៅផ្សេងៗទៀតកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ការសិក្សាមួយដែលចេញផ្សាយដោយ Financial Fairness Trust ដែលជាស្ថាប័នឯករាជ្យមួយ បាននិយាយថា ពលរដ្ឋអង់គ្លេសជិតពាក់កណ្តាល គឺមានប្រាក់ចំណូលជាមធ្យមកម្រិតនេះ ហើយពួកគេកំពុងប្រឈមមុខនឹងសម្ពាធលើហិរញ្ញវត្ថុជាពិសេស គឺប្រាក់ចំណូលរបស់ពួកគេតែម្តង ដោយសារតែការរីករាលដាលនៃវិបត្តិសេដ្ឋកិច្ច ដែលញាំញីអង់គ្លេសជាបន្តបន្ទាប់ រហូតដល់ធ្វើឲ្យជីវភាពពលរដ្ឋប្រឈមហូសនឹងកម្រិតនៃការបន្សាំរបស់ពួកគេ។

បើតាមរបាយការណ៍នេះ ពលរដ្ឋអង់គ្លេសម្នាក់ក្នុងចំណោម៥នាក់ បាននិយាយថា ពួកគេកំពុងតស៊ូនឹងការចំណាយផ្គត់ផ្គង់ថ្លៃអាហារ និងសម្ភារសំខាន់ៗផ្សេងទៀត ខណៈដែលអ្នកផ្សេងទៀតកំពុងតស៊ូនឹងបញ្ហាជំពាក់បំណុល៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


អាម៉េរិកបង្កើនការត្រួតពិនិត្យលើក្រុមហ៊ុនដែកជប៉ុន ក្រោយបារម្ភមានទំនាក់ទំនងជាមួយចិន

រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន កំពុងឃ្លាំ និងត្រួតពិនិត្យមើលទំនាក់ទំនងរបស់ក្រុមហ៊ុន Nippon Steel របស់ជប៉ុនទៅនឹងប្រទេសចិន …

ទីផ្សារអចលនទ្រព្យវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដែលមានភាពទាក់ទាញបំផុតនៅអាស៊ី-ប៉ាស៊ីហ្វិក

ការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យអាម៉េរិក CBRE កាលពីពេលថ្មីៗនេះបង្ហាញថា ប្រទេសវៀតណាម បានក្លាយជាទីផ្សារអចលនទ្រព្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ