អត្ថបទពាណិជ្ជកម្ម!

ហាងសម្លៀកបំពាក់ដ៏ល្បីល្បាញរបស់អាមេរិក Brooks Brothers បើកសាខានៅអគារ The Peak


ហាងសម្លៀកបំពាក់ដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក បានបើកសាខារបស់ខ្លួននៅកម្ពុជាក្នុងអគារ The Peak ដែលជាអគារសហកម្មសិទ្ធិដ៏ខ្ពស់ និងលេចធ្លោរមួយនៅកម្ពុជា។ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ The Peak ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Bluebell បានចុះហត្ថលេខាលើកិច្ចសន្យាជួលទីតាំងជាមួយហាង Brooks Brother ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
Screenshot (15)
ដោយ

គោលបំណងនៃកិច្ចសហការនេះ គឺដើម្បីផ្តល់ជូនអតិថិជន​នូវបទពិសោធន៍ថ្មីប្លែក ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងផលិតផល​ដ៏ល្អប្រណីត សេវាកម្មល្អ និងគ្រឿងបរិក្ខាដ៏ល្អបំផុត ក៏ដូចជារួមចំណែកជួយអភិវឌ្ឍន៍វិស័យលក់រាយនៅកម្ពុជា។

នាពិធីចុះហត្ថលេខាលើកិច្ចសន្យាជួលរវាង The Peak ជាមួយហាងសម្លៀកបំពាក់ Brooks Brothers លោក Pierre Balsan អគ្គនាយកគ្រប់គ្រង់ WB Bluebell (Cambodia) និងជាអតីតអ្នកដឹកនាំមួយរូបរបស់ LVMH ប្រចាំតំបនអាស៊ីបានមានប្រសាសន៍ថា លោកពិតជារីករាយក្នុងការស្វាគមន៍ Brooks Brothers: ដែលជានិមិត្តរូបនៃភាពឆើតឆាយនៃទីក្រុងញូវយ៉កមកកាន់ The Peak ដែលនឹងរួមចំណែកជួយលើកមុខមាត់អាគារនេះឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។

ការលើកឡើងបែបនេះ ក៏ដោយសារ Brooks Brothers ជាហាងសម្លៀកបំពាក់តែងតែបង្ហាញអំពីភាពលេចធ្លោតាមរយៈម៉ូតសម្លៀកបំពាក់បែបអាមេរិកតាំងពីឆ្នាំ១៨១៨ មក ហើយថែមទាំងធ្លាប់បានរៀបចំសម្លៀកបំពាក់ជូនប្រធានាធិបតីសហរដ្ឋអាមេរិកចំនួន៣រូប ក្រៅពីការរៀបចំជូនថ្នាក់ដឹកនាំនៅក្នុងវិស័យផ្សេងៗ និងជាអ្នកកែច្នៃបែបវប្បធម៌ ដូច្នេះ The Peak មានមហិច្ឆតាក្នុងការបង្កើតប្រណិតភាពរបស់កម្ពុជា តាមរយៈការរៀបចំឱ្យមានភាពពិសេសប្លែកផលិតផលដើម និងភាពទាក់ទាញ។

តាមរយៈកិច្ចសហការនេះ វានឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ថ្មីប្លែក ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងផលិតផលដ៏ល្អប្រណីត សេវាកម្ម និងគ្រឿងបរិក្ខាដ៏ល្អបំផុត ដែលធ្វើឱ្យ The Paak ក្លាយជាគោលដៅដ៏សំខាន់មួយ និងក្លាយទីតាំងថ្មីចុងក្រោយគេបង្អស់នៅក្នុងវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជា។

The Peak នឹងផ្ដល់ជូននូវទីតាំងមួយដែលនាំមកនូវផលិតផលិតផលប្រណីតចុងក្រោយ និងលំដាប់ខ្ពស់បំផុត ដែលបានបង្កើតនូវបទពិសោធនៃការទិញទំនិញកាន់តែពិសេសប្លែក និងទូលំទូលាយជាងមុន។ អតិថិដែលទន្ទឹងរង់ចាំអាចអញ្ជើញមកហាង Brooks Brothers ដោយផ្ទាល់ ហាងនឹងមានការផ្តល់ជូនអ្នកជំនាញដើម្បីផ្ដល់យោបល់ និងសេវាដល់អតិថិជន ដើម្បីបង្កើតបទពិសោធន៍ទិញទំនិញរបស់អតិថិជនឱ្យកាន់តែពិសេសថែមមួយកម្រិតទៀត៕




អត្ថបទបន្ទាប់


ក្រសួងកសិកម្មវៀតណាមព្រមានពីការផ្គត់ផ្គង់ទុរេននឹងមានលើសតម្រូវការ ខណៈកសិករសម្រុកនាំគ្នាដាំកាន់តែច្រើន

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្រមានថា ការផ្គត់ផ្គង់ទុរេននៅក្នុងប្រទេសវៀតណាម នឹងអាចមានលើសតម្រូវការ ដ្បិតថា បច្ចុប្បន្នកសិករនៅតំ…

ធនាគារ អុឹមប៊ី (ខេមបូឌា) រៀបចំពិធីសម្ពោធជាផ្លូវការ ក្លាយជាធនាគារពាណិជ្ជនៅកម្ពុជា

ធនាគារ MB Bank (Cambodia) Plc. ឬជាភាសាអង់គ្លេស MBCambodia បានរៀបចំពិធីសម្ពោធជាផ្លូវការ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងការក្លាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ