​​​​​​​​ វិស័យហិរញ្ញវត្ថុ

ចិន គ្រោងចាក់បញ្ចូលដើមទុន៥៤ពាន់លានដុល្លារអាម៉េរិក ដើម្បីស្តារវិស័យហិរញ្ញវត្ថុ


ចិន កំពុងចាត់វិធានការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ដោយគ្រោងចាក់បញ្ចូលដើមទុនរហូតដល់ ៥៤ពាន់លានដុល្លារអាម៉េរិក ទៅក្នុងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង ដែលគ្រប់គ្រងដោយរដ្ឋ។ ចំណាត់ការនេះធ្វើឡើង ខណៈតម្រូវការប្រាក់កម្ចីធ្លាក់ចុះ អត្រាការប្រាក់ទាប និងប្រាក់ចំណេញរបស់ស្ថាប័នហិរញ្ញវត្ថុកំពុងរងសម្ពាធ។ ទីក្រុងប៉េកាំង សង្ឃឹមថា ការពង្រឹងដើមទុនរបស់ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងនឹងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសមត្ថភាពទប់ទល់នឹងហានិភ័យហិរញ្ញវត្ថុ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
​​​​​​​​ វិស័យហិរញ្ញវត្ថុ
ដោយ

ក្រសួងហិរញ្ញវត្ថុចិននឹងចាក់បញ្ចូលដើមទុន៥៤ពាន់លានដុល្លារអាម៉េរិក នៅក្នុងធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងរដ្ឋធំៗ។ ក្រុមហ៊ុនធានារ៉ាប់រង China Life Insurance ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំបំផុតរបស់ចិន នឹងទទួលបានដើមទុនជាង៥,២ពាន់លានដុល្លារ ខណៈក្រុមហ៊ុន China Taiping Insurance នឹងទទួលបានដើមទុនជាង១ពាន់លានដុល្លារ។ ក្រុមហ៊ុនផ្សេងទៀតក៏នឹងទទួលបានមូលនិធិ ដើម្បីពង្រឹងដើមទុន និងស្ថិរភាពហិរញ្ញវត្ថុផងដែរ។
ចំណែកធនាគាររដ្ឋធំៗចំនួន៣នឹងទទួលបានដើមទុនថ្មីសរុបជាង៤៣ពាន់លានដុល្លារ។ ធនាគារកសិកម្មចិន Agricultural Bank of China មានគម្រោងកៀរគរដើមទុនឱ្យបានជិត២៤ពាន់លានដុល្លារ ខណៈធនាគារឧស្សាហកម្ម និងពាណិជ្ជចិនមានគម្រោងកៀរគរដើមទុនឱ្យបានប្រមាណជិត១៥ពាន់លានដុល្លារ។ ចំណែកឯធនាគារនាំចេញ-នាំចូលរបស់ចិន Export–Import Bank of China នឹងទទួលបានដើមទុនប្រមាណជាង៤,៤ពាន់លានដុល្លារ។
មូលនិធិទាំងនេះនឹងជួយពង្រឹងដើមទុនស្នូលរបស់ធនាគារ និងគាំទ្រការផ្តល់ប្រាក់កម្ចី ខណៈទីក្រុងប៉េកាំង កំពុងព្យាយាមជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ។ ចំណាត់ការនេះ ក៏បង្ហាញពីសម្ពាធកាន់តែខ្លាំងលើវិស័យហិរញ្ញវត្ថុចិន ខណៈតម្រូវការខ្សោយ និងអត្រាការប្រាក់ទាបកំពុងបន្តប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន នៅតែគ្រងតំណែងជាអ្នកនាំចេញសម្លៀកបំពាក់ធំជាងគេលើលោក ខណៈកម្ពុជា ស្ទុះឡើងមកឈរលេខ១៦

ប្រទេសចិន នៅតែបន្តគ្រងតំណែងកំពូលជាអ្នកនាំចេញសម្លៀកបំពាក់ច្រើនជាងគេបង្អស់នៅលើពិភពលោក ខណៈដែលបង់ក្លាដែស និងវៀតណាមឈរនៅលំដាប់ថ្នាក់ទី២ និង…

កសិករ​ធ្វើសែ្រនៅវៀតណាម កំពុង​ប្រឈម​នឹង​ការ​ខាតបង់​ក្រោយតម្លៃ​ស្រូវ​ធ្លាក់ចុះមកនៅក្រោម១,០០០រៀលក្នុង១គីឡូក្រាម

កសិកររស់នៅតំបន់ដីសណ្ដទន្លេមេគង្គ ដែលជាជម្រុកស្រូវ និងជាមជ្ឈមណ្ឌលកែច្នៃនាំចេញអង្ករដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ