ប្រទេសភូមាជំរុញបង្កើនការចាក់វ៉ាក់សាំង

ប្រទេសភូមាជំរុញបង្កើនការចាក់វ៉ាក់សាំង ស្របពេលដែលចំនួនអ្នកឆ្លងកូវីដ-១៩ហក់ឡើងកាន់តែខ្ពស់


ក្រសួងសុខាភិបាល ដែលត្រួតត្រាដោយយោធាភូមា រំពឹងទុកថា ពាក់កណ្តាលនៃចំនួនប្រជាជនរបស់ខ្លួន នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅឆ្នាំនេះ។ ការប្រកាសពីសំណាក់អាជ្ញាធរ ភូមានេះ គឺធ្វើឡើងនៅចំពេលដែល ស្ថានការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះ កំពុងរីករាលដាលកាន់តែខ្លាំង និងចំនួនអ្នកស្លាប់ក៏កើនកាន់តែខ្ពស់ដែរ។ នេះបើតាមការរាយការណ៍ ដោយភ្នាក់ងារព័ត៌មានរ៉យទ័រ។
ភូមាជំរុញពន្លឿនការចាក់វ៉ាក់សាំង
ដោយ

ប្រភពព័ត៌មាន​​ដដែលនេះ បានលើកឡើងថា មានប្រជាជនប្រមាណត្រឹមតែ ១លាន៦សែន​នាក់ប៉ុណ្ណោះ នៅភូមា ដែល​បានចាក់វាក់សាំងកូវីដ-១៩​​ក្នុងចំណោម​ប្រជាជន​សរុប ៥៤ លាននាក់ ។ ប៉ុន្ដែ អាជ្ញាធរ​ភូមាអះអាងថា វ៉ាក់សាំងនេះ នឹងត្រូវនាំចូលមកជាបន្ដបន្ទាប់​ ដើម្បីធានាថា ១០០ ភាគរយនៃប្រជាជនទាំងអស់នឹងត្រូវបានចាក់វ៉ាក់សាំងគ្រប់ចំនួន។

តាមការរាយការណ៍​ បានឲ្យដឹងថា នឹងមាន​វ៉ាក់សាំង​​ប្រមាណ ៧៥ ម៉ឺនដូសរបស់ចិន នឹងត្រូវមកដល់ភូមា​នៅថ្ងៃព្រហស្បតិ៍ និងបន្ដ​ដឹកមកកាន់តែច្រើនជាងនេះនៅពីរថ្ងៃបន្ទាប់។

អង្គការសហប្រជាជាតិ​​បាននិយាយក្នុងរបាយការណ៍​កាលពីថ្ងៃច័​ន្ទថា ប្រទេសភូមា​ ត្រូវបាន​រំពឹងថា នឹងទទួលបាន​វ៉ាក់សាំងកូវីដ-១៩ រយៈ​កម្មវិធី​Covaxបានគ្រប់គ្រាន់​ក្នុងឆ្នាំនេះ ដើម្បីចាក់ជូន​ប្រជាជន​របស់ខ្លួន​ប្រមាណ ២០% នៃប្រជាជនសរុប។

តួលេខ​នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ប្រទេសភូមា មាន​អ្នកស្លាប់ថ្មី​ដោយសារ​កូវីដ-១៩​ ជិត ៣០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង​៥ពាន់នាក់ ដែលធ្វើឲ្យចំនួន​អ្នកឆ្លងសរុប​នៅប្រទេសនេះ បានហក់ឡើងដល់ប្រមាណ ២៣ម៉ឺននាក់ហើយ និងអ្នកស្លាប់សរុបមានប្រមាណ ៥ពាន់នាក់។ ប៉ុន្តែ ក្រុមអ្នកជំនាញផ្នែកសុខាភិបាល បាននិយាយថា តួលេខពិតប្រាកដ​ អាចមានខ្ពស់ជាងតួលេខ​ ដែលកត់ត្រា​ដោយ​រដ្ឋាភិបាលទៅទៀត។

លោក Zaw Wai Soe រដ្ឋមន្រ្តីសុខាភិបាល របស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលបង្កើតឡើង​ដោយ​ក្រុម​លោកស្រី អ៊ុង សានសូជី បាននិយាយលើកឡើងថា ប្រជាជនប្រមាណ ៤ សែននាក់នឹងបាត់បង់ជីវិត ប្រសិនបើមាន​សកម្មភាពឆ្លើយតបយឺតយ៉ាវ​​ចំពោះ​អ្នកជំងឺដែលត្រូវការអុកស៊ីសែនបន្ទាន់។

ថ្មីៗនេះដែរ ក្រុមយោធាភូមា បានចេញមុខ​​រិះគន់​ផងដែរ ចំពោះការ​លើកឡើងថា ប្រជាជននឹងមានស្លាប់កាន់តែច្រើន ដោយសារតែ​ការរឹតបន្ដឹង​ចំពោះ​ការផ្គត់ផ្គង់អ៊ុកស៊ីហ្សែនដោយក្រុមហ៊ុន​ឯកជន ខណៈដែលកន្លងមក ពលរដ្ឋ​ភូមាជាមួយចំនួន​បាន​សុខចិត្ត​ល្មើស​បម្រាមគោចរ​របស់អាជ្ញាធរ​ចេញទៅស្វែងរកទិញបំពង់អ៊ុកស៊ីហ្សែន​ដើម្បីជួយសង្គ្រោះក្រុមគ្រួសារពួកគេ ដែលកំពុង​ឈឺធ្ងន់ដោយសារតែកូវីដ-១៩៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

None



អត្ថបទបន្ទាប់


បញ្ហាកង្វះកម្លាំងពលកម្ម កំពុងក្លាយជាក្ដីបារម្ភរឹតតែខ្លាំងចំពោះវិស័យរោងចក្រកាត់ដេរកម្ពុជា

មន្ត្រីជាន់ខ្ពស់សមាគមរោងចក្រកាត់ដេរកម្ពុជា បានអះអាងថា បើទោះបីជាមានកូវីដ-១៩ កំពុងរាតត្បាតខ្លាំងមួយរយៈមកនេះក្ដី ប៉ុន្ដែ កត្តាទីផ្សារបញ្ជាទ…

អ្នកជំនាញសេដ្ឋកិច្ច៖ គោលដៅកំណើន​សេដ្ឋកិច្ចកម្ពុជាកំពុងរង្គោះរង្គើ ក្រោយចំណូលពន្ធដារ និងពន្ធគយធ្លាក់ចុះ

នៅឆមាសទី១ ឆ្នាំ២០២១ ការប្រមូលចំណូលរបស់ស្ថានប័នរដ្ឋសំខាន់ៗចំនួនពីរ គឺអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សុទ្ធតែបានបង្ហាញព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ