ល្បែងពាណិជ្ជកម្ម

កម្ពុជា រកចំណូលបាន២៣លានដុល្លារអាម៉េរិក ពីវិស័យល្បែងពាណិជ្ជកម្មនៅ៥ខែឆ្នាំនេះ


ចំណូលពីវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាហាក់រើបឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។ ជាក់ស្ដែងនៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ ការប្រមូលចំណូលពន្ធពីវិស័យនេះសម្រេចបានប្រមាណ២៣លានដុល្លារ ដែលស្នើនឹងប្រមាណ៥០%នៃច្បាប់ប្រមូលថវិកាក្នុងវិស័យនេះ។
ល្បែងពាណិជ្ជកម្ម
ដោយ

តាមរយៈកំណើននេះ បានជំរុញឱ្យថ្នាក់ដឹកនាំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា រំពឹងថា ការប្រមូលចំណូលពន្ធពីវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំនេះ នឹងអាចសម្រេចបានគ្រប់តាមផែនការដែលបានកំណត់ដោយច្បាប់។

​​ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា ការប្រមូលចំណូលពន្ធពីវិស័យល្បែងពាណិជ្ជកម្មនៅឆ្នាំនេះនឹងអាចសម្រេចបានគ្រប់តាមផែនការ ដែលបានកំណត់ដោយច្បាប់។ ការជឿជាក់បែបនេះ គឺបន្ទាប់ពីនៅ៥ខែដើមឆ្នាំ២០២៤ ការប្រមូលចំណូលក្នុងវិស័យនេះសម្រេចបានប្រមាណ២៣លានដុល្លារ ដែលស្មើនឹង៥០%នៃច្បាប់ប្រមូលចំណូលក្នុងវិស័យ​នេះ ដែលបានកំណត់ដោយច្បាប់ ស្របពេលអាជ្ញាធរនៅមានពេល៧ខែទៀត ក្នុងការប្រមូលចំណូល​។

បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ការប្រមូលចំណូលពន្ធពីវិស័យល្បែងពាណិជ្ជកម្មនៅប៉ុន្មានឆ្នាំកន្លងមកនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ពោលគឺមិនដែលបានគ្រប់តាមផែនការដែលបានកំណត់ដោយច្បាប់នោះទេ។

នៅក្នុងឆ្នាំ២០១៩ ដែលជាឆ្នាំដំបូងនៃការផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រមូលចំណូលពន្ធពីវិស័យនេះសម្រេចបានតែ១៥%ប៉ុណ្ណោះនៃច្បាប់ថវិកា។ បន្ទាប់មកនៅឆ្នាំ២០២២ការប្រមូលចំណូលបានហក់ឡើងដល់ជាង៥០% មុនបន្តកើនឡើងដល់ជាង៨៦% នៅឆ្នាំ២០២៣ ដោយនៅពេលនោះច្បាប់បានកំណត់ឱ្យប្រមូលចំណូលក្នុងវិស័យនេះឱ្យបាន៣០លានដុល្លារ។ ទោះបីការប្រមូលចំណូលនៅប៉ុនា្មនឆ្នាំកន្លងមកនេះមិនគ្រប់តាមផែនការក៏ពិតមែន ប៉ុន្តែឆ្នាំនេះរាជរដ្ឋាភិបាលបានកំណត់ប្រមូលចំណូលពីវិស័យនេះឱ្យបាន៤៣លានដុល្លារអាម៉េរិក។

​បើតាមថ្នាក់ដឹកនាំរូបនេះ បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឱ្យបើកដំណើរការល្បែងពាណិជ្ជកម្មតែពីរប្រភេទប៉ុណ្ណោះរួមមានកាស៊ីណូ និងល្បែងផ្សងសំណាង។ ដោយឡែកសម្រាប់ល្បែងលេងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំបានផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតឲ្យដំណើរការនៅកម្ពុជានោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់ជាល្បែងខុសច្បាប់។ គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូ ចំនួន១៨១ទីតាំង តែក្នុងចំណោមទីតាំងទាំងនេះមានកាស៊ីណូចំនួន១៤១ប៉ុណ្ណោះ ដែលបានបើកដំណើរការ៕

អត្ថបទ៖ បូ ដូឡា,រូបភាពឯកសារ

None



អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង

ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការសម្របសម្រួលពីសំណាក់ស្…

ហេតុអ្វីអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប នៅតែជួបបញ្ហាប្រឈមខ្ពស់ ទោះបីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល?

ខេត្តសៀមរាប ដែលជាខេត្តមានអាជីវកម្មទេសចរណ៍រងផលប៉ះពាល់ច្រើនជាងគេនៅអំឡុងវិបត្តិកូវីដ-១៩ ត្រូវបានក្រុមអ្នកជំនាញទេចរណ៍វាយតម្លៃថា មកទល់ពេលន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ