Advertisement
មូលនិធិ IFAD

មូលនិធិ IFAD សម្រេចផ្ដល់ថវិកាបន្ថែម ៦៤ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា


មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD បានសម្រេចផ្ដល់ថវិកាសរុប ៦៤លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់លើគម្រោងដែលមានស្រាប់នាពេលបច្ចុប្បន្ន និងសម្រាប់គម្រោងថ្មីៗផ្សេងទៀត ទាក់ទងនឹងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា។
កម្ពុជាជា​ប្រទេស​កសិកម្ម ប៉ុន្តែ ជា​រឿយៗ កសិករ​ត្អូញត្អែរ​អំពី​ការខ្វះ​ទីផ្សារ​សម្រាប់​កសិផលរបស់​ពួកគាត់។
ដោយ

ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេល​ថ្មីៗនេះ លោក ណាយជែល ប្រេត នាយក​ប្រចាំតំបន់​អាស៊ី និងប៉ាស៊ីហ្វិក របស់មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម IFAD បានលើក​ឡើងថា ឆ្លើយតប​នឹងសមិទ្ធផល​ដ៏ថ្លៃថ្លា​នៃការអនុវត្ត​គម្រោង​ ក្រោមក្រប​ខណ្ឌ​ហិរញ្ញប្ប​ទានរបស់ IFAD ប្រកប​ដោយ​ជោគជ័យ និងប្រសិទ្ធភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា នាពេល​កន្លងមក មូលនិធិ IFAD នឹងផ្ដល់​ថវិកា​ចំនួន ៦៤ លានដុល្លារ​បន្ថែមទៀត សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​នៅក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និងការងារ​អាទិភាព​ផ្សេងទៀត។ 

Advertisement

ក្នុងនោះ ថវិកាចំនួន ១២លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ប្រើប្រាស់បន្ថែម​លើគម្រោង​ដែលកំពុង​អនុវត្តបច្ចុប្បន្ន និងទឹកប្រាក់ចំនួន ៥២ លានដុល្លារ​ផ្សេងទៀត សម្រាប់ប្រើប្រាស់​លើគម្រោង​ថ្មី ដែលផ្ដោត​លើការជំរុញ ទីផ្សារ​កសិកម្ម និងកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​កសិកម្ម និងជនបទ ដោយគ្រោង​នឹងអនុវត្ត​ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១។   

បន្ថែមពីនេះ​ទៀត IFAD ក៏នឹង​រៀបចំក្រប​ខណ្ឌ​យុទ្ធសាស្ត្រ កិច្ច​សហប្រតិបត្តិ​ការ​ផ្ដល់ហិរញ្ញប្បទាន​ថ្មីសម្រាប់​ឆ្នាំ២០២១ -២០២៦ ដែលយុទ្ធសាស្ត្រ​នេះ នឹងមាន​សង្គតភាព​ទាំងស្រុង ជាមួយ​នឹងទិសដៅ​ជាអាទិភាព និងយុទ្ធសាស្ត្រ​របស់រាជ​រដ្ឋាភិបាល​កម្ពុជា និងក្នុងទំហំ​ហិរញ្ញប្បទាន​កាន់តែធំ​ជាងមុន​ផងដែរ។​

ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានគូស​បញ្ជាក់​ដែរថា ចំពោះទិសដៅ ជាយុទ្ធសាស្ត្រ​នៃក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ IFAD សម្រាប់​ពេលខាង​មុខ គឺត្រូវផ្ដោត​លើការ​អភិវឌ្ឍ​កសិកម្ម និងកាត់​បន្ថយ​ភាពក្រីក្រ​ជនបទ ដែលកាន់​តែរឹងមាំ និងមាននិរន្តរ​ភាពជាង​មុន ពោលគឺ​មិនត្រឹមតែ​ផ្ដោតលើផលិតកម្ម​ដើម្បីសន្ដិសុខ​ស្បៀង​ប៉ុណ្ណោះទេ តែត្រូវផ្ដោត​លើ ការលើក​កម្ពស់ផលិតភាព​កសិកម្ម ពាណិជ្ជូប​នីយកម្ម និងពិពិធកម្ម​កសិកម្ម ដើម្បីជា​ការលើក​ស្ទួយដល់​ជីវភាព និងវិបុលភាព​របស់កសិករ។ 

សូមជម្រាបថា ជាង២០ឆ្នាំ​មកនេះ មូលនិធិ IFAD បានផ្ដល់​វិភាគទាន​ប្រមាណ​ជិត ១៩០លានដុល្លារ​អាមេរិក ដល់កម្មវិធី និងគម្រោង​ក្នុងប្រទេស​កម្ពុជា ក្នុងនោះ មានទឹក​ប្រាក់ជាង ៥០លានដុល្លារ​អាមេរិក ជាហិរញ្ញប្បទាន​ឥតសំណង សម្រាប់តម្លៃ​ផលប័ត្រ​សរុបប្រមាណ​ជាង ៣៥០លានដុល្លារ និង​រំពឹងថា បានធ្វើការ​គ្របដណ្ដប់​លើគ្រួសារ​ពលរដ្ឋ​កម្ពុជា ចំនួនជាង​ ១,៣ លានគ្រួសារ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចាប់ដៃជាមួយថៃ ជំរុញលំហូរទេសចរទៅវិញទៅមក

ព័ត៌មាន
កម្ពុជា និងថៃ ប្តេជ្ញាសហការគ្នា ជំរុញឲ្យមានលំហូរទេសចររវាងប្រទេសទាំងពីរ និងរួមគ្នាទាក់ទាញទេសចរបរទេស ឲ្យបានកាន់តែច្រើនឡើងថែមទៀត។ ការស...

ផ្សារអ៊ីអននៅខ្មែរ គ្រោងបើក​សាខាទី៣ ខណៈអ៊ីអន​នៅវៀតណាម​គ្រោងបើក​សាខា​ទី៧

ព័ត៌មាន
ទើបតែបើកដំណើរការសាខាទី២របស់ខ្លួន កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅថ្មីៗនេះ ក៏លេចឭដំណឹងមកថា ក្រុមហ៊ុនផ្សារទំនើបអ៊ីអននៅកម្ពុជា បានទិញដីតំ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ