ដឹងអត់? ដោនឡូតអេស៊ីលីដាម៉ូបាល មិនចាំបាច់ទៅធនាគារ ឬទៅបើកគណនីនៅធនាគារឡើយ!
សាធារណជន និងអតិថិជនរបស់ធនាគារ អេស៊ីលីដា ទាំងអស់ អាចដោនឡូត អេស៊ីលីដាម៉ូបាល និងបើកគណនីប្រើប្រាស់ដោយខ្លួនឯងបាន ភ្លាមៗ ដោ…
បើតាមក្រសួងសុខាភិបាល មានករណីស្លាប់ជនជាតិខ្មែរចំនួន ១០នាក់នោះ រួមមានស្រ្តីចំនួន ៤នាក់ ដែលមានអាយុចន្លោះ៣២ ដល់ ៧១ឆ្នាំ និងបុរសចំនួន៦នាក់ មានអាយុចន្លោះពី ២៤ ដល់៧៧ឆ្នាំ។
ដោយឡែក សម្រាប់អ្នកឆ្លងកូវីដ-១៩ ករណីថ្មីចំនួន ៥១១នាក់ ក្នុងនោះ មាននៅភ្នំពេញ ៣១៨នាក់, ព្រះសីហនុ ១២៦នាក់, កណ្ដាល ៤៤នាក់, កំពង់ចាម៥នាក់, បន្ទាយមានជ័យ៤នាក់, កំពង់ឆ្នាំង៤នាក់, កំពង់ធំ២នាក់, ស្វាយរៀង២នាក់, ត្បូងឃ្មុំ២នាក់ និង តាកែវ២នាក់។ ទន្ទឹមនឹងនោះ ក៏មានអ្នកជាសះស្បើយថ្មីចំនួន ៦២នាក់ផងដែរ។
សរុបចំនួនអ្នកឆ្លងកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ មាន ៩.៣៥៩នាក់, អ្នកជាសះស្បើយមាន ៣.២១០នាក់, អ្នកកំពុងព្យាបាលមាន ៦,០៧២នាក់ និងអ្នកស្លាប់មាន ៧១ នាក់៕