ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន៣នាក់ហើយ ត្រឹមរយៈជាងមួយសប្ដាហ៍ប៉ុណ្ណោះ!


បន្ទាប់ពីមានករណីស្លាប់ដោយសារកូវីដ-១៩ ជាលើកដំបូងកាលពីថ្ងៃទី ១១ ខែមីនាបានជាង១សប្ដាហ៍ ពោលគឺនៅថ្ងៃទី១៩ខែមីនានេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៣នាក់ហើយ ខណៈដែលចំនួនអ្នកឆ្លងថ្មីនៅរយៈពេលប្រមាណ១ខែមកនេះ ក៏មានការកើនឡើងខ្លាំងជាលំដាប់ផងដែរ។
កម្ពុជារកឃើញ​មានអ្នកស្លាប់ដោយសារកូវីដ-១៩ ជាបន្ដបន្ទាប់
ដោយ

ក្រសួង​សុខាភិបាល​នៅថ្ងៃទី​១៩ ខែមីនានេះ បាន​ប្រកាស​អំពី​ករណី​អ្នកស្លាប់​ដោយសារ​តែកូវីដ-១៩ ចំនួន​២នាក់​បន្ថែមទៀត ដោយម្នាក់​ជាស្ត្រី​មានវ័យ​៦២ឆ្នាំ ដែលគេស្គាល់ថា​ជាភរិយា​របស់​តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី និងត្រូវជាម្ដាយ​របស់តារាចម្រៀងស្រីវ័យក្មេង ឈ្មោះ វី ឌីណែត។ និងករណី​ស្លាប់ម្នាក់ទៀត ជាបុរស​មានវ័យ​៤៦ឆ្នាំ​។ អ្នកស្លាប់​ទាំងពីរនេះ គឺត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ-១៩ នៅថ្ងៃទី​១០ ខែមីនា ឆ្នាំ២០២១ ដូចគ្នា។

ដោយឡែក ករណី​ស្លាប់​លើកទី១ កាលពីថ្ងៃទី ១១ ខែ​មីនា គឺជាបុរស​វ័យ​៥០ឆ្នាំ ដែលជាអ្នកបើកបរ​ឲ្យថៅកែជនជាតិចិន​នៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា អ្នកស្លាប់ទាំង៣នាក់ខាងលើនេះ សុទ្ធសឹងតែជាជនជាតិខ្មែរ និងបានឆ្លង​កូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ។

គិតត្រឹមថ្ងៃទី ១៩ ខែមីនា ចំនួន​អ្នកឆ្លង​សរុប​ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានកើនដល់​១.០៦២នាក់ហើយ។

ក្រោយពីមាន​ករណីស្លាប់​ដោយសារកូវីដ-១៩ កើនដល់​៣ករណីនៅកម្ពុជា ក្រសួងសុខាភិបាល និង​អង្គការសុខភាពពិភពលោក បាន​ចាត់ទុកថា ស្ថានភាព​ជំងឺកូវីដ-១៩ នៅកម្ពុជាសព្វថ្ងៃ​មានលក្ខណៈធ្ងន់ធ្ងរ និងត្រូវតែបង្កើនល្បឿន​នៃកិច្ចខិតខំប្រឹងប្រែង​ដើម្បីបញ្ឈប់​ឲ្យបាន​នូវ​ការឆ្លង​រាលដាល​ នៅអំឡុងពេល​ប៉ុន្មានថ្ងៃ ឬសប្ដាហ៍ខាងមុខនេះ។

លោស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការ​សុខភាពពិភពលោក​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា «សោកនាដកម្ម​នៃការបាត់បង់​ជីវិត​ជាលើកដំបូង​ដោយសារជំងឺកូវីដ-១៩ ជាសារក្រើនរំឭកយើង​ទាំងអស់គ្នា​អំពី​ភាពធ្ងន់ធ្ងរនៃជំងឺនេះ។ ជំងឺនេះ អាចវាយប្រហារយើង​គ្រប់គ្នា​នៅគ្រប់ពេលវេលា»។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ដែរថា «ពេលនេះជាស្ថានភាពអាសន្នមួយ។ យើងគ្រប់គ្នា​ត្រូវតែអនុវត្ត​វិធានការ​ការពារ​ជាចាំបាច់ ដើម្បីកាត់បន្ថយ​ហានិភ័យ​នៃការឆ្លង​ជំងឺកូវីដ-១៩ និងដើម្បីកាត់ផ្ដាច់​ខ្សែចម្លង​ជំងឺនេះ ឲ្យបាន​កាន់តែឆាប់រហ័ស តាមដែលអាចធ្វើទៅបាន»។

លោកជំទាវ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវអនុវត្ត​វិធានការ​ ៣ការពារ និង៣កុំ ដូចជា​ត្រូវពាក់ម៉ាស់ឲ្យបាន​ត្រឹមត្រូវ លាងសម្អាតដៃជាប្រចាំជាមួយនឹង​សាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតពីគ្នា​ឲ្យបាន​យ៉ាងតិច​១ម៉ែត្រកន្លះ និងមិនត្រូ​វទៅកន្លែង​ដែលបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ កន្លែងមាន​មនុស្សច្រើន​អ៊ូអរ មិនត្រូវប៉ះពាល់គ្នា ចាប់ដៃគ្នា ឬក៏ឱបគ្នាឡើយ៕

None



អត្ថបទបន្ទាប់


ជួបជាមួយ​លោក ឡេង សុខលី អ្នកជំរុញ​ការប្រើប្រាស់ដ្រូនកសិកម្ម

ការប្រើប្រាស់ដ្រូន​​ ឬកូនយន្តហោះ​បញ្ជា​ដោយ​តេឡេ ដើម្បី​ជំនួស​ឲ្យ​កំលាំង​មនុស្ស និងគោយន្ត​ក្នុង​ការ​បាញ់ថ្នាំកសិកម្ម មិនមែនជារឿង​ថ្មីពេក​ន…

ក្រុមហ៊ុនតៃវ៉ាន់ Foxconn កំពុងចរចាជាមួយនឹង​ក្រុមហ៊ុន​វៀតណាម VinFast សម្រាប់​គម្រោង​ផលិត​រថយន្ដអគ្គិសនី

ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាដំបូងជាមួយនឹងក្រុមហ៊ុនផលិតរថយន្ដវៀតណាម VinFast ទាក់ទងនឹងការចាប់ដៃគ្នាផ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ