ប្រទេសកម្ពុជា និងវៀតណាមឈរកំពូលតារាងនៃអ្នកជាសះស្បើយជំងឺកូវីដ១៩

កម្ពុជា និងវៀតណាមឈរកំពូលតារាង ជាប្រទេសមានការងើបឡើងវិញពីកូវីដ១៩បានល្អជាងគេនៅក្នុងតំបន់អាស៊ី


ប្រទេសកម្ពុជា និងវៀតណាមបានកាន់កាប់តំណែងកំពូលក្នុងតារាង ជាប្រទេស ដែលមានការងើបឡើងវិញពីវិបត្តិកូវីដ១៩បានប្រសើរជាងគេនៅក្នុងតំបន់អាស៊ី ខណៈដែលប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់ កំពុងមានក្ដីបារម្ភពីការកើនឡើងនៃករណីឆ្លងមេរោគកូវីដ១៩អូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ដែលវាមានសមត្ថភាពឆ្លងលឿនរហ័សជាមេរោគដើម ហើយកំពុងបង្កជាក្ដីបារម្ភថា អាចនឹងកើតមានជារលកឆ្លងថ្មីផងដែរ។ នេះបើយោងទៅតាមសន្ទស្សន៍នៃការសិក្សាស្រាវជ្រាវ ដោយសារព័ត៌មាន Nikkei Asia របស់ជប៉ុន។
កម្ពុជា និងវៀតណាមឈរកំពូលតារាង ជាប្រទេសមានការងើបឡើងវិញពីកូវីដ១៩បានល្អជាងគេនៅក្នុងតំបន់អាស៊ី
ដោយ

បើ​តាម​តារាង​វាយតម្លៃ​ប្រទេស និង​តំបន់​លើ​ការ​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ការ​ចាក់​វ៉ាក់សាំង និង​សកម្មភាព​សង្គម​នានា បាន​បង្ហាញ​ថា សម្រាប់​ខែមិថុនា ប្រទេស​កម្ពុជា​បាន​ឡើង​មក​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ បន្ទាប់​ពី​ឈរ​នៅ​លេខ​២ និង​លេខ​៣ តាំងពី​ខែមីនា​មក​។ ហើយ​កម្ពុជា​បាន​កត់ត្រា​គ្មាន​ករណី​ឆ្លង​ថ្មី​ទៀត​ទេ​ក្នុង​រយៈពេល ៥២ ថ្ងៃ​ជាប់​ៗ​គ្នា ពោល​គឺ​ទើបតែ​មក​ដល់​ថ្ងៃ​ទី ២៨ ខែមិថុនា ទើប​មានការ​រាយការណ៍​ថា មាន​អ្នក​ឆ្លង​ថ្មី បន្ដ​រក​ឃើញ​ឡើង​វិញ​។

បើ​ទោះជា ករណី​ឆ្លង​រក​ឃើញ​ថ្មី មាន​ចំនួន​តិចតួច​ក៏​ដោយ ប៉ុន្ដែ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​សារ​ជា​ថ្មី​នៃ​ការ​ឆ្លង​រាតត្បាត​កូ​វី​ដ​១៩ ហើយ​បាន​អំពាវនាវ​ដល់​សាធារណជន ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​ពាក់​ម៉ាស់​ផង​ដែរ​។

ដោយឡែក សម្រាប់​ប្រទេស​វៀតណាម​វិញ តាម​តារាង​វាយតម្លៃ​អំពី​ការ​ងើបឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ របស់​សារព័ត៌មាន Nikkei បាន​បង្ហាញ​ថា វៀតណាម​បាន​ហក់​ឡើង​ដល់​ចំណាត់ថ្នាក់​លេខ ២ បន្ទាប់​ពី​ប្រទេស​កម្ពុជា ដោយ​ចាប់ពី​ថ្ងៃ​ទី​១៤ ខែមិថុនា​មក ប្រទេស​ជិតខាង​កម្ពុ​ជាមួយ​នេះ មាន​សារ​ការ​ធ្លាក់​ចុះ ករណី​ឆ្លង និង​ករណី​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ជា​បន្តបន្ទាប់ ។

យោង​តាម​រដ្ឋាភិបាល​វៀតណាម ជា​មធ្យម​មាន​ពី ៦០០ ទៅ ៧០០ ករណី​ត្រូវ​បាន​កត់ត្រា​ជា​រៀងរាល់ថ្ងៃ​ក្នុង​ខែមិថុនា ហើយ​អត្រា​មរណភាព​វិញ​មាន​ត្រឹមតែ ០.០២% ដែល​ជា​ការ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ធៀប​នឹង​ខែ​មុន​។

ដោយឡែក សមាជិក​ផ្សេង​ទៀត នៃ​ប្រទេស​អាស៊ាន ក៏​មានការ​ជា​សះស្បើយ​គួរ​គត់​សម្គាល់​ណាស់​ដែរ​។ ប្រទេស​ថៃ​បាន​ទម្លាក់​ចោល​នូវ​វិធានការ​កូ​វី​ដ​១៩​ស្ទើរតែ​ទាំង​អស់ហើយ​គិត​មក​ទល់​ពេល​នេះ ខណៈ ប្រទេស​ថៃ បាន​ឈរ​នៅ​លេខ​រៀង​ពី​៣៦ ក្នុង​ចំណោម​ប្រទេស​តំបន់​អាស៊ី ដែល​មានការ​ងើបឡើង​វិញ​ពី​កូ​វី​ដ​១៩​បាន​ប្រសើរ​ជាងគេ​។

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ទទួល​បាន​ចំណាត់ថ្នាក់​ក្បែរ​គ្នា បើ​ធៀប​នឹង​ប្រទេស​ថៃ​គឺ​លេខ​រៀង​ទី ៤៣​។ ទោះ​យ៉ាងណា ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី លោក​ចូ​កូ វី​ដូ​ដូ បាន​ព្យាករណ៍​ថា ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩​រលក​ថ្មី នៅ​ចុងខែ​នេះ​។

រីឯ​ប្រទេស​ចិន​វិញ​ក៏​មាន​ភាពល្អ​ប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​ដែរ ដោយ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ ៣៨​។ ថ្មី​ៗ​នេះ ចិន​បាន​កាត់​បន្ថយ​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​ខ្លួន​ពី ២១ ថ្ងែ​មក​ត្រឹម​១០ ថ្ងែ​។ ទោះ​យ៉ាងណា ទីក្រុង​ប៉េ​កាំ​ង​នៅ​តែ​មានការ​បិទ​ខ្ទប់​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស និង​ការ​ធ្វើតេស្ត​ជា​ទ្រង់ទ្រាយ​នៅ​តែ​បន្ត​ត្រូវ​បាន​អនុវត្ត​នៅ​ទូ​ទាំង​ប្រទេស​នៅឡើយ​ទេ​៕




អត្ថបទបន្ទាប់


អ្នកជំនាញភូមិសាស្ត្រនយោបាយ លើកឡើងអ្វីខ្លះជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនមកកាន់ប្រទេសថៃ?

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានធ្វើដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ប្រទេសថៃ ដែលជាផ្នែកមួយនៃបេសកកម្មការទូតរយៈពេលពីរសប្តាហ៍របស់…

នៅទីបំផុត ប្រធានាធិបតីស្រីលង្កាព្រមចុះចេញពីតំណែងហើយ ក្រោយពីផ្ទុះការតវ៉ាទ្រង់ទ្រាយធំក្នុងទីក្រុង

​ប្រធានសភារបស់ប្រទេសស្រីលង្កាបាននិយាយថា ប្រធានាធិបតីលោក Gotabaya Rajapaksa នឹងចុះចេញពីតំណែងនៅថ្ងៃពុធ ទី ១៣ ខែកក្កដាខាងមុខនេះ ខណៈការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ