អាជីវកម្មទេសចរណ៍ជិត៥០%ហើយ បានបើកដំណើរការឡើងវិញ

អាជីវកម្មទេសចរណ៍ជិត៥០%ហើយ បានបើកដំណើរការឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារកូវីដ១៩


នៅអំឡុងពេលកូវីដ១៩ រាតត្បាតខ្លាំងវិស័យទេសចរណ៍បានរងទុក្ខខ្លាំងជាងគេពីវិបត្តិនេះ ដោយក្នុងនោះ សម្រាប់កម្ពុជាមានកម្មកររាប់ម៉ឺននាក់បានបាត់បង់ការងារ អាជីវកម្មទេសចរណ៍រាប់ពាន់ត្រូវបានបិទទ្វារ។ ប៉ុន្ដែ មកទល់នឹងពេលនេះ បើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍បានអះអាងថា អាជីវកម្មទេសចរណ៍ប្រហែល៤៦%ហើយ ដែលបានបើកដំណើរការ នៅក្នុងចំណោមអាជីវកម្មទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ទាំងអស់កាលពីពេលកន្លងទៅ។
អាជីវកម្មទេសចរណ៍ជិត៥០%ហើយ បានបើកដំណើរការឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារកូវីដ១៩ រូបភាព៖ ក្រសួងទេសចរណ៍
ដោយ

ការបើកដំណើរការឡើងវិញនៃអាជីវកម្ម​នៅក្នុងវិស័យទេសចរណ៍ គឺនៅក្រោយពេល​ រាជរដ្ឋាភិបាលកម្ពុជាបានដកចេញនូវវិធានការណ៍កូវីដ១៩តឹងរ៉ឹងស្ទើរតែទាំងអស់ ផ្ដល់ឱកាសសម្រាប់ការស្ដារ និងជំរុញវិស័យទេសចរណ៍។

បន្ថែមពីនេះ កម្ពុជាក៏កំពុងរៀបចំនូវផែនការយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីត្រៀមស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀតនៅឆ្នាំ២០២៣ខាងមុខ ពិសេស អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២តែម្ដង។

ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់តាមរយៈការធ្វើបច្ចុប្បន្នភាពការងាររយៈពេល៧ខែ របស់ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានមើលឃើញថា ស្ថានភាពអាជីវកម្មទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ចាប់ផ្ដើមមានភាពល្អប្រសើរឡើងវិញជាបណ្ដើរៗហើយ។ តួយ៉ាង បើគិតក្នុងខេត្តសៀមរាប ដែលជាខេត្តមានអាជីវកម្មទេសចរណ៍ រងផលប៉ះពាល់ច្រើនជាងគេដោយសារកូវីដ១៩ នោះ បច្ចុប្បន្នមានអាជីវកម្មទេសចរណ៍ បានបើកដំណើរការឡើងវិញមានចំនួនប្រមាណ ៤៦% ក្នុងចំណោមអាជីវកម្មទេសចរណ៍ ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ទាំងអស់។

បន្ថែមពីនេះ ឯកឧត្តម តុប សុភ័ក្រ ក៏បានបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍ក៏បានរៀបចំផែនការត្រៀមសម្រាប់ទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅឆ្នាំ២០២៣ ខាងមុខផងដែរ ក្នុងការស្ដារ និងជំរុញវិស័យទេសចរណ៍នេះ តាមរយៈការជំរុញចលនាទេសចរណ៍ក្នុងស្រុកឲ្យបានច្រើន តាមរយៈ ការពង្រឹងនូវគុណភាពសេវាកម្ម ក៏ដូចជាពង្រីកនូវផលិតទេសចរថ្មីៗបន្ថែមទៀតផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរមានជម្រើសច្រើនក្នុងការដើរកំសាន្តរបស់ពួកគាត់។

សូមជម្រាបថា ជុំវិញផែនការស្ដារ និងជំរុញកំណើនវិស័យទេសចរណ៍នេះដែរ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតមូលនិធិ១៥០លានដុល្លារ ដើម្បីជំរុញការផ្ដល់កម្ចីសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា នៅរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៤ម៉ឺននាក់ កើនឡើងរហូត ៥៦០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ កម្ពុជារំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកទី៣២។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្ស Apple រើសយកប្រទេសឥណ្ឌាសម្រាប់ការផលិត iPhone 14

ព័ត៌មាន
ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនមានតម្លៃបំផុតនៅក្នុងពិភពលោកនោះ ចាប់ងាកមុខព្រួយផលិតកម្មរបស់ខ្លួនដែលធ្លាប់បាញ់ឆ្ពោះទៅរកប្រទេសចិននោះ ទៅរកប្រ…

IMF និងស្រីលង្កាបើកកិច្ចពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ

ព័ត៌មាន
ដូចការគ្រោងទុក ក្រុមមូលនិធិរូបិយវត្ថុអន្តរជាតិមួយក្រុមនៅថ្ងៃទី២៤ សីហាបានទៅជួបជាមួយប្រធានាធិបតីស្រីលង្កា ដើម្បីពិភាក្សាកញ្ចប់ថវិកាសង្គ្រោះស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ