ជំនួយពីប្រទេសជប៉ុន

ជប៉ុនផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសរុបជាង ៧១លានដុល្លារមកឲ្យកម្ពុជា


ប្រទេសកម្ពុជា និងជប៉ុននៅថ្ងៃទី១១ ខែតុលាឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើលិខិតប្តូរសារដ៏សំខាន់មួយ ដោយក្នុងនោះ ភាគីជប៉ុនបានយល់ព្រមផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងសរុបជាទឹកប្រាក់ជាង៧១លានដុល្លារអាមេរិក មកឲ្យប្រទេសកម្ពុជា សម្រាប់យកមកប្រើប្រាស់ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ
ដោយ

បើ​តាម ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​អះអាង​ថា ការ​ផ្តល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​មក​ឲ្យ​កម្ពុជា​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។

ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​សម្រេច​ចុះ លិខិត​ប្ដូរ​សារ សម្រាប់​ឥណទាន​សម្បទាន​១​គម្រោង និង​ហិរញ្ញប្បទាន​ឥត​សំណង​៥​គម្រោង នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ក្នុង​នោះ​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥណទាន​សម្បទាន​មាន​ចំនួន ១​គម្រោង ដែល​មាន​ទឹកប្រាក់​សរុប​ជាង​៥៧​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្តសៀមរាប​ដំណាក់កាល​ទី​២ និង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ជាង​១៤​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។

គ​ម្រា​ង​សហប្រតិបត្តិការ​ទាំងនេះ​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​នីមួយ​ៗ​នា​ពេល​អនាគត និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ដូច​ជា​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន​និង​កម្ពុជា​។

គួរ​បញ្ជាក់​ថា ជប៉ុន​បាន​នឹង​កំពុង​បោះទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្តែង​បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​ដល់​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន​ចំនួន ២១១ គម្រោង​ជាមួយនឹង​ទុន​វិនិយោគ​ជាង ៣​ពាន់ ១០០ លាន​ដុល្លារ​អា​មេ​រិ​ក​។

សូម​ជម្រាប​ដែរ​ថា កន្លង​មកនេះ ជប៉ុន​បាន​ផ្ដល់​ជំនួយ​មក​កាន់​ប្រទេស​កម្ពុជា​ជា​បន្ទាប់​បន្ទាប់​ទាំង​ថវិកា និង​សម្ភារ​។ ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ ជប៉ុន​ក៏​បាន​ផ្ដល់​វ៉ាក់សាំង​កូ​វី​ដ​១៩​ចំនួន ១​លាន​ដូ​សម​ក​ឲ្យ​ប្រទេស​កម្ពុជា​ផង​ដែរ​៕

អត្ថបទ៖ ហួ​ន ស្រី​នី​ត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៩ខែឆ្នាំនេះកម្ពុជាអនុម័តគម្រោងវិនិយោគជាង១០០គ្រោងជាមួយទុនជិត ២ពាន់៦០០លានដុល្លារអាមរិក

ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDC បានអនុម័តគម្រោងវនិយោគជាង១០០គម្រោង ដែលមានទុនសរុបជិត ២ពាន់៦រយលានដុល្លារអាមេរិក នៅក្នុងរយៈពេ…

«ពន្លាជាតិកម្ពុជា» បង្ហាញពីរចនាបទខ្មែរ ៤ជំនាន់ កំពុងបង្ហាញខ្លួននៅទីក្រុងឌូបៃ និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអន្តរជាតិ

ព័ត៌មាន
«ពន្លាជាតិកម្ពុជា» គឺត្រូវបានដាក់តាំងបង្ហាញពីវត្ថុដែលជាគំរូសម្បត្តិវប្បធម៌ អរិយធម៌របស់ជាតិខ្មែរ ចំនួន ៤ជំនាន់ ដូចជានៅសម័យកាលមុនអង្គរ,ស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ